«សុំទោស»

213 6 0
                                        


ភាគ4
* 1ខែក្រោយ
"ប៊ីនណាតើឯងរកឃើញជុងហ្គុករឺនៅ? នេះបាត់យូរខែហើយណា " ជីននីដែរជាមិត្ដភក្ដិរបស់នាងតូចក៏បន្លឺសួរព្រោះតាំងពីថ្ងៃមានឡានចម្លែកឈប់មុខផ្ទះពួកគេមកជុងហ្គុកក៏បាត់ដំញឹងសូន្យឈឹង មិនឃើញសូម្បីស្រមោល ។

" ខ្ញុំក៏មិនទាន់រកឃើញគាត់ដូចគ្នា ...តើគាត់សុខទុក្ខយ៉ាងណាហើយ យើង...យើងនឹកគាត់ណាស់ជីននី អ្ហឹក...ៗៗ " ប៊ីនណាបីកូនក្នុងដៃទាំងយំ កូនប្រុសទី1របស់នាងឈ្មោះ ចន ជុងវ៉ុន មើលទៅគេដូចប៉ាគេខ្លាំងណាស់ សូម្បីដៃជើងក៏វែងកាត់តាមឪពុក តែក៏ក្បាលខូចមិនណាយនោះទេ បើឃ្លានហើយអោយនៅមិនទាន់ចិត្ដក៏ស្រែកយំ ទធាក់ទធាក់ជើងពេញនិងតែគេស្រួលត្រង់ថាពេលបៅហើយលេងបន្ទិចក៏គេង ។

" អាៗ ...ឈប់យំទៅយើងសុំទោសដែរសួរសំនួរបែបនេះទៅកាន់ឯង បើឯងមិនឈប់ទេយើងយំតាមឥឡូវហើយ " នាងតូចជីននីប្រញាប់មកលួងអ្នកកូនខ្ជីកុំអោយយំ នេះនាងខ្លួន៉ងកើតឆ្គួតស្អីមកសួរបែបនេះទៅកើតនឹកឃើញហើយខឹងខ្លួនឯងតែម្ដង
* មួយសន្ទុះក្រោយមក

" ជីននី ... អឺយើងគិតថានិងទៅធ្វើការនៅទីក្រុងហើយ " នាងតូចបីកូនដាក់លើពូកបណ្ដើរនិយាយមកកាន់មិត្ដខ្លួន

" ប៊ីនណានេះឯងទើបសសៃខ្ជីណាមិចក៏ចង់ធ្វើទីក្រុងបែបនេះ? ហើយកូនរបស់ឯងក៏នៅតូចទៀត " ជីមមីប្រកែកទាំងបារម្ភ សសៃខ្ជីមិនទាន់ដឹងអីផងចង់រកការងារទៅហើយរឺ? ទេនាងមិនព្រមអោយមិត្ដនាងទៅជាដាច់ខាត ។

" យើងដឹងប៉ុន្ដែការរកស៊ីនៅទីនេះវាមិនសូវបានប្រាក់កម្រៃច្រើននោះទេ បើយើងធ្វើការនៅទីក្រុងយើងអាចនិងរកលុយបានច្រើនជាងនេះ ណាមួយលុយថ្លៃកូន ជុងវ៉ុន កូនមីនជី ទៀត ... យើងអាចអោយមីនជីរៀននៅទីនោះបានចំណែកជុងវ៉ុនវិញគឺយើងមើលថែរគេបានណាឯងកុំបារម្ភអី " អ្នកម្ដាយកូន2ពន្យល់ប្រាប់អ្នកជាមិត្ដត្រូវហើយភូមិស្រុកនាងឥឡូវនេះពិតជាពិបាករកលុយខ្លាំងណាស់ ចំណាយក៏ច្រើន នៅការហូបចុក ថ្លៃទឹកភ្លើង ថ្លៃកូនទៀតអញ្ចឹងហើយទើបនាងសម្រេចចិត្ដចង់ទៅធ្វើការនៅទីក្រុង់ ព្រោះលឺថាទីនោះរកបានលុយច្រើនណាស់ ។

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now