«បងឆ្គួតហើយរឺ?»

219 8 0
                                        

💙សមុទ្រទឹកភ្នែក💙
( ផុសអោយហើយព្រោះយប់និងអាចនិងរវល់ )
ភាគ5

នៅក្នុងពីធីមង្គលការដ៏អធឹកអធ័មល្អអស្ចារ្យមួយនៅសណ្ដាគារផ្កាយ5 មានភ្ញៀវជាច្រើនចូលសុទ្ធសឹងតែជាអ្នកមាន មុខជំនួញ2-3 លុយចាយរាប់ជាតិមិនអស់ ដែរជាមង្គលការមានកូនកម្លោះកូនក្រមុំស្រស់ស្អាតសាកសមនិងគ្នា វណ្ណៈគ្រួសារក៏ល្អ មាសប្រាក់ក៏មានច្រើនប្រហាក់ប្រហែលគ្នា គ្រួសារទាំងសងខាងក៏ពេញចិត្ដទៀត  វាធ្វើអោយមនុស្សទូទាំងប្រទេសស្ញប់ស្ញែង លើកសសើរ មិនដាច់ពីមាត់ហើយក៏ច្រណែនដូចគ្នា ។

ទ្វារបានបើកឡើងនាងតូចកូនក្រមុំរូបស្រស់មានឈ្មោះ ជេន វីនស្គី បានដើរចេញមកជាមួយរ៉ូបកូនក្រមុំវែងអន្លាយពណ៌ស ដៃកាន់ផ្កាមួយបាច់ស្រស់ស្អាត មានកូនក្មេងដើរបាចផ្កាពីមុខ  មុខមាត់ពិតជាស្អាតដល់ថ្នាក់អ្នកក្នុងកម្មពិធីសម្លឹងមើលមិនដាក់ភ្នែកមែន !!!

"អ្នកស្រីចនពិតជាពូកែរើសកូន មានក៏មាន រូបសម្បត្តិក៏ស្អាត ចរិកវិញក៏ល្អទៀត " អ្នកចូលរួមកម្មពីធីនៅពេលនេះសុទ្ធតែសសើរមិនដាច់ពីមាត់ធ្វើអោយអ្នកស្រីចនអង្គុយគៀននិងលឺហើយញញឹមបិទមាត់មិនជិតនោះទេ ។

ចំណែកជុងហ្គុកគេនៅភ្លឹកឈរមើលកូនក្រមុំសុខៗក៏ស្រមៃឃើញជេន ទៅជាប៊ីនណាទៅវិញទើបវាធ្វើអោយគេភ្ញាក់ផ្អើលក្រវីក្បាល4-5ដងទើបឃើញជាជេន ...អារម្មណ៍គេពេលនេះនៅមិនស្ងប់នោះទេ គេពិតជាភ័យណាស់ប្រសិន...

ជាប៊ីនណាមកបំផ្លាញពិធីរៀបការរបស់គេ ។

" តើកូនក្រមុំ ជេន វីនស្គី យល់ព្រមរៀបការជាកូមកម្លោះ ចន ជុងហ្គុក ហើយកាន់ដៃគ្នាមើលថែរគ្នារហូតដល់ចាស់សក់ស្កូវកោងខ្នង មិនប្រែចិត្ដក្បត់គ្នា និងកសាងគ្រួសារកក់ក្ដៅបានដែររឺទេ? " គ្រាន់តែកូនក្រមុំមកដល់ដៃជុងហ្គុកភ្លាមតាអាចារ្យ កីចាប់ផ្ដើមនិយាយបួងសួងភ្លេត

" ចាសខ្ញុំព្រម " ជេន ញញឹមមកកាន់ជុងហ្គុក

តើកូនកម្លោះចន ជុងហ្គុកយល់ព្រមរៀបការជាកូនក្រមុំ ជេន វីនស្គី ហើយកាន់ដៃគ្នាមើលថែរគ្នារហូតដល់ចាស់សក់ស្កូវកោងខ្នង មិនប្រែចិត្ដក្បត់គ្នា និងកសាងគ្រួសារកក់ក្ដៅបានដែររឺទេ? " តាអាចារ្យ
" បាទខ្ញុំព្រម " ជុងហ្គុក
" តែខ្ញុំមិនព្រមនោះទេ " សម្លេងស្រែកមួយទំហឹងរបស់អ្នកម្ដាយកូន2បានទម្លុះទ្វារចូលមកស្រែកខ្លាំងៗសម្លឹងមើលទៅបុរសជាទីស្រលាញ់កំពុងរៀបការជាមួយស្រីផ្សេងចោលនាងនិងកូន សន្ដិសុខក៏ចាប់ដែរតែចាប់មិនឈ្នះ

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now