«លោកប៉ាជីឃ្លាន»

190 5 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ10

សម្លេងមេឃភ្លៀងបង្អុះចុះមក សម្លេងផ្គរលាន់លឺរំពងពេញមេឃ ភ្ភែកបន្ទោលព្រៀកៗមិនបាត់ ខ្យល់វិញក៏បក់ខ្លាំងៗហាក់មិនអាសូរដល់អ្នកដែរមានផ្ទះរស់នៅបន្ទិចសោះ

" អូនគេងទីនេះមួយយប់ហើយមិនបាច់ទៅវិញនោះទេ ណាមួយពេលនេះមេញក៏ភ្លៀងដូចគ្នា" សម្លេងជុងហ្គុកនិយាយប្រាប់នាងតូចដែរកំពុងអង្គុយមើលមីនជូគូររូបលេងនោះក៏ធ្វើអោយនាងងាកមកមើលម្ចាស់សម្លេងដូចគ្នា

" កុំសម្លឹងមុខបងបែបនេះ ឆាប់ទៅងូតទឹកទៅរួចនិងអាលបានទៅញាុំបាយជុំគ្នាខាងក្រោមបងបានកម្មងម្ហូបមកច្រើនណាស់សុទ្ធតែរបស់មីនជីនិងអូនចូលចិត្ដ ណាមួយជុងវ៉ុនគេអឹមឆ្អែតគេងបាត់ហើយ" រាងក្រាសនិយាយម្ដងទៀតពេលឃើញមនុស្សស្រីម្នាក់នេះសម្លឹងមើលមុខគេភ្លឹកៗទាំងគួរអោយស្រលាញ់ចង់តែចាប់អុក2-3ទឹកតាស

" ខ្ញុំថាមិនបាច់ពិបាកដល់លោកនោះទេ ចាំភ្លៀងរាំងខ្ញុំអាចនាំកូនៗរបស់ខ្ញុំទៅផ្ទះវិញបាន " ប៊ីនណាប្រកែកព្រោះតែនាងមិនចង់នៅទីនេះជាមួយប្រុសដែររៀបការហើយនោះទេ

" បងថាយ៉ាងមិចក៏ធ្វើតាមទៅ!! រឺក៏ចង់ត្រូវ?  " គេគំហកខ្លាំងបន្ទិចធ្វើអោយអាល្អិតនៅក្នុងដៃនោះកម្រើបែបមានអ្នកមករំខានដំណេក

" ចាស..." ថារួចក៏កាន់កន្សែងដើរចូលបន្ទប់ទឹកបាត់ !! នាងពិតជាមិនយល់នោះទេពេលនៅខាងក្រៅធ្វើដូចក្លាហានណាស់ចឹងហ៊ានដេញគេចេញតែមកពេលនេះនៅជិតគ្នាចឹងៗអីនាងចង់យំបន្ទិច ចង់អីបន្ទិច ថែមទាំងមិនហ៊ានស្រែកដាក់គេដូចថ្ងៃមិញទៀត

" លោកប៉ាជីឃ្លានហើយ " មីនជីដកខ្លួនចេញពីការគួររូបលេងបន្ទិចរួចងាកមកស្ដីប្រាប់ប៉ានាងទាំងអង្អែលពោះតាមទន្លាប់

" បាទ...ប៉ាដឹងហើយណាចាំម៉ាក់កូនងូតទឹកហើយសិនចាំយើងទៅញាុំជុំគ្នា  " មើលចុះប៉ុន្មានឆ្នាំហើយកូនស្រីគេមិនទាន់ចោលទន្លប់ពេលឃ្លានហើយអង្អែលពោះធ្វើមុខជូរសោះ

តឺត~តឺត~តឺត

" អាឡូជេន !! បងយប់និងមិនបានគេងផ្ទះនោះទេព្រោះមានកិច្ចការរវល់ចុះតាមខេត្ដ2-3ថ្ងៃ ... ហ៊ឹម គេងទៅណាយប់ជ្រៅហើយ....បងស្រលាញ់អូនជេន " ជុងហ្គុកលើកទូរស៍ព្ទមកមើលបន្ទិចក៏ឃើញថាជាជេនភរិយារបស់គេទើបដាក់កូនប្រុសអោយគេងលើពូកថ្នមៗរួចដើរទៅវេរង់ដាខាងមុខនិងនិយាយខ្សឹបៗមិនចង់អោយអ្នកនៅទីនេះលឺ ។

* មួយសន្ទុះក្រោយមក

នាងតូចដើរចេញពីបន្ទប់ទឹកដោយរុំកន្សែងជាប់ខ្លួនព្រោះមិនមានអ្វីពាក់ សក់សើមតក់មកលើស្បែកសរខ្ជីលោង ដើមទ្រូងមូលក្លំតឹងណែន ត្រគាករីករាយ ចង្កេះតូច លើដងខ្លួនគ្មានស្នាមអ្វីមួយសោះក្រៅពីស្នាមស្នេហ៍ដែរគេបានបោះត្រាអោយនាងនោះវានៅក្រហមក្រមៅតិចៗមិនទាន់បាត់ 

" ខោរអាវនៅក្នុងទូរ ដំបូងបងថាទិញវាឡើងមកអោយជេនតែអូនពាក់សិនក៏មិនអីដែរព្រោះជេននាងមិនដឹងថាបងមានខន់ដូនៅទីនេះទេ " ជុងហ្គុកនិយាយហើយក៏ដើរមកជិតកូនស្រីរួចលើកពរមកក្នុងដៃចុះទៅក្រោមបាត់ ដោយទុកអោយនាងតូចស្លៀកពាក់ខោរអាវក្នុងបន្ទប់ម្នាក់ឯង។

" ត្រូវហើយយើងគ្រាន់តែមនុស្សស្រីគេទុកដូចជាខ្យល់តែប៉ុណ្ណោះ ហុិកៗ មនុស្សដែរគេស្រលាញ់ពិតគឺប្រពន្ធគេឯណោះ " ប៊ីនណាសម្រូតខ្លួនចុះមកអង្គុយយំ ដឹងទេពេលគេនិយាយទូរស័ព្ទនាងលឺគ្រប់យ៉ាង ដំបូងថាចេញមកយកខោរអាវមកផ្លាស់ក្នុងបន្ទប់ទឹកអោយហើយតែក៏បានលឺពាក្យសម្ដីឆ្លើយឆ្លងរវាងគេនិងប្រពន្ធថ្មីថ្មើងគេ ទើបនាងស្ទុះរត់ទៅចូលបន្ទប់ទឹកយ៉ាងលឿននិងយំមិនតិចទេ។

នាងតូចប្រញាប់ជូនទឹកភ្នែកយ៉ាងលឿនរួចក៏មកស្លៀកពាក់និងអាលបានចុះមកក្រោមញាំបាយ នាងក៏បានតេមកប្រាប់ជីននីដូចគ្នាថាយប់នេះមិនបានគេងផ្ទះនោះទេព្រោះមេឃភ្លៀងក៏គេងនៅហាងទៅ ... ការញ៉ាំបាយដែរកាលពីមុនធ្លាប់សោះកក្រោះក៏ប្រែមកជាសប្បាយរីករាយវិញ ហាក់ដូចជាពេលវេលាដើរថយក្រោយអញ្ចឹងមើលចុះមិនមែនមានសមាជិក3នាក់ទេសូម្បីអាល្អិតដែរថាគេងនោះក៏ភ្ញាក់មករួមតុអាហារដូចគ្នា ...។ ប៊ីនណាសម្លឹងមើលឪពុកកូនកំពុងប្រលែងលេងនិងគ្នាដៃម្ខាងបញ្ចុកដោះគោរជុងវ៉ុន ម្ខាងទៀតបញ្ចុកមីនជី ថែមទាំងចាប់ម្ហូបដាក់ចាននាងទៀត នាងរលីងរលោងទឹកភ្នែកមិននឹកស្មានថាវាអាចនិងមានម្ដងទៀតសោះ ។
250like 30shere
To be continued ...
ជេយ៍🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now