«ស្រីឆ្គួត»

179 2 0
                                    

💙សមុទ្រទឹកភ្នែក💙

ភាគ8

ក្រោយពីងូតទឹកអីហើយអស់ជុងហ្គុកគេចេញមកវិញក៏ឃើញជេននៅសង្ងំគេងតែក៏មិនបាននៅគេងជាមួយប្រពន្ធដែរទើបនិងរៀបការនោះទេគេបានបើកទ្វារដើរចេញទៅក្នុងបន្ទប់ធ្វើការរបស់គេព្រោះនៅក្នុងនោះក៏មានគ្រែធំល្មមអាចគេងបាន ដោយសារពេលខ្លះធ្វើការហត់ខ្ជិលងើបដើរទៅក៏ដេកនៅទីនិងទៅ ។

ប្រាវ!!!

" អាយយយ...ៗៗ ហេតុអីក៏បងសោះកក្រោះដាក់ខ្ញុំបែបនេះ? ចន ជុងហ្គុក " គ្រាន់តែគេដើរចេញបាត់ជេនក៏លើថូផ្កាដាក់តាំងក្បែរនិងមកបោកទាំងកំហឹង នេះនាងខំពាក់សិចសុី ទាក់ចិត្ដគេប៉ិននិងហើយនៅតែដេកក្រៅបន្ទប់ទៀតហេស? គិតរួចក៏ប្រាសខ្លួនដេកបាត់ទៅ

* ពេលព្រឹក

" ប៊ីនណាយើងថាឯងនៅសម្រាកនៅបន្ទប់សិនទៅណា ចាំយើងនៅមីនជីទៅសាលាហើយក៏រកការងារធ្វើដូចគ្នា " ជីននីនិយាយផងពាក់ស្បែកជើងផងនិងងាកមើលទៅនាងតូចដែរដេកបំបៅដោះកូនលើពូកធ្វើភ្នែកម៉ក់ៗ

" អឹម...បើរកបានការងារល្អឯងកុំភ្លេចណែនាំអោយយើងផងណា " ប៊ីនណាឆ្លើយទាំងសម្លេងខ្សេវៗនាងងលបមិនរួចនោះទេព្រោះសង្រ្គាមស្នេហ៍យប់មិញគេមិនបានបន្ធូរដៃអោយនាងសោះណាមួយនាងទើបនិងសម្រាលកូនដូចគ្នា

" អ្នកម៉ាក់កូនលាទៅសាលារៀនហើយ ជុងវ៉ុនបងទៅសាលាហើយណាកុំរករឿងអ្នកម៉ាក់ដឹងទេ!! ខ្សឺត " មីនជីស្លៀកពាក់រួចក៏មកនិយាយលាយម៉ាក់និងប្អូនរួចឆ្លៀតបង្ហួសទៅថើបថ្ពាល់ទន់ៗប្អូនប្រុសខ្លួនមួយខ្សឺតធំទើបចេញដំណើរទៅ2នាក់ជីននី

" អ្នកមីងជីននី ពេលជីចេញពីសាលាតើពួកយើងអាចទៅដើរលេងបានទេ? ព្រោះជីឃើញក្នុងទូរទស្សន៍ថានៅទីក្រុងមានកន្លែងសប្បាយច្រើនណាស់ " ពេលដើរជូនមីនជីទៅក្មេងតូចក៏សួរអ្នកជាមីង នាងពិតជាចង់ដើរលេងខ្លាំងណាស់ជាពិសេសគឺសួនកម្សាន្តតែម្ដង

" បានណាជី ចាំពេលក្មួយចេញពីសាលាពួកយើងទាំង4នាក់និងដើរលេងអោយសប្បាយអស់ដៃល្អទេ..." ជីននីតប

" ហិហិ ល្អណាស់មីងជីននី " កំពុងតែសើចសប្បាយលេងសុខៗមិនដឹងថាមានឡានមកពីមកបើកគៀរនាងនិងក្មួយរហូតដល់ដួលរលាត់ក្បាលជង្គង់ ចំណែកមីនជីវិញគ្រាន់តែដួលបន្ទិចមិនបានត្រូវអ្វីនោះទេព្រោះនាងមានខោរអាវដៃវែងដែរម៉ាក់នាងអោយពាក់នោះជួយ

" នែ៎ នាងស្រីឆ្គួតដើរមិនបើកភ្នែកមើលទេហេស? បានជាដើរមិនមើលផ្លូវចូលយើងយើងបែបនេះ!! អរ រឺមួយក៏នាងជាជនឆ្លៀតឱកាសរត់ចោលឡានដើម្បីទារសំណង? " សម្លេងម្ចាស់ប្រុសស្អាតរូបសង្ហារពាក់វែនតាពណ៍ខ្មៅ អាវសឺមីស. ខោរខ្មៅ បានចុះពីលើឡាន ស្រែកថាអោយនាងតូចក្ដែងៗ មើលទៅគេស្លៀកពាក់ស្អាតបាត តែខ្លួនខុសតែបែរជាមកថាអោយនាងទៅវិញ ទើបនាងទ្រាំមិនក៏ថាទៅវិញ

" លោកឯងទេដែរឆ្គួតនោះ លោកមិនមើលទេហេស?ថានេះជាផ្លូវថ្មើរជើងមានឡានទំនើបជិះតែចរិកម្ចាស់ឡានវិញមិនបានស្មើនិងឡានសោះ ... " ជីននីតបទៅផាំងធ្វើអោយអ្នកម្លោះក្ដៅក្រហាយលើសដើមតាំងពីដើមមកមិនមានអ្នកណាហ៊ាននិយាយតបគេវិញនោះទេ នាងជាមនុស្សទី1ហើយ។

ដឹងទេថាគេនេះណាអាងអំណាចប្រើអ្នកណាបញ្ជារអ្នកនោះបើចង់បានអ្វីហើយគឺត្រូវតែបាននុង បើនិយាយរឿងបើកឡានវិញហី? គេបើកមិនខ្វល់ក្បាលអាណានោះទេមិនជៀសបុកហែងមួយ កុំចង់ខ្លាំង !! ទោះបីជាគេល្មើយច្បាប់យ៉ាងណាក៏គ្មានប៉ូលីសណាហ៊ានក្អកឮជាមួយដែរ ។

" នេះនាងមិនស្គាល់យើងជាអ្នកណាទេហេស? ដឹងទេយើងនេះជាកូនប្រុសរបស់លោកលូវីស ម្ចាស់ក្រុមហ៊ុនផលិតកាំភ្លើង ម្ចាស់កាស៊ីណូ និងជាប់ខ្សែរស្ដេចប្រទេសអង់គ្លេសទៀតផង " នាយកម្លោះនិយាយទាំងភាពជឿជាក់យកដៃអោបទ្រូងចេញរឹកអឿឡើងមកតែពេលងាកមកវិញឃើញថាស្រីម្នាក់នេះនាំក្មួយនាងដើរចេញទៅបាត់ទើបគេប្រញាប់រត់តាមចាប់ដៃនាងអោយបែរមកវិញ

" ខ្ញុំនិយាយមិនទាន់ចប់នោះមិចក៏នាងហ៊ានដើរចេញបែបនេះ? នាងដឹងទេថា!!!" នាយកម្លោះ

" ហើុយ!! ខ្ញុំមិនខ្វល់ថាលោកជាស្អីនោះទេ ឆាប់លែងដៃខ្ញុំទៅខ្ញុំប្រញាប់"ជីននីនិយាយកាត់សម្ដីគេរួចក្រវាសដៃគេចេញធ្វើអោយនាយកម្លោះបាត់បងទំហរក៏ថយក្រោយប៉ុន្មានចំហាន ហើយជីននីក៏នាំមីនជីឡើងឡានក្រុងបាយ់រកតែនាយកម្លោះតាមមិនចាប់មិនទាន់ ។

" ហុឹស!!! នាងពិតជាគួរអោយចាប់អារម្មព៍ពិតមែន ... ឆាប់គ្នាឆាប់ៗណាស្រីឆ្គួត " នាយកម្លោះថារួចក៏ដើរទៅឡានហើយបើកចេញទៅយ៉ាងស្លេវ ។
250like 30shere
To be continued ...
ចុមៗណាគេនុងទាយមើល
ជេយ៍ 🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now