💙សមុទ្រទឹកភ្នែក💙
ភាគ23
សម្រិបជើងតូចៗបោះជំហានទៅរកស្រ្ដីម្នាក់អង្គុយយំនៅខាងក្រោយផ្ទះនាងបន្ទាបជង្គង់បន្ទិចនិងយកដៃទៅជូនទឹកភ្នែកម្ដាយ ធ្វើអោយអ្នកដែរយំនោះប្រញាប់ងើយមើលមុខនិងជូតទឹកភ្នែកចេញញញឹមហាក់គ្មានរឿងអីកើតឡើង
« មីនជីកូនឃ្លានមែនទេ? ចាំម៉ាក់ទៅធ្វើអីអោយញាុំណា » ប៊ីនណាប្រុងនិងងើបទៅហើយតែក្មេងតូចអោបនាងជាប់សម្ងំយំជាមួយគ្នា
« ម៉ាក់ពួកយើងចេញពីទីនេះទៅ ... អ្នកនៅទីនេះសុទ្ធតែធ្វើបាបម៉ាក់ អ្ហឹកៗ កូនមិនចង់ឃើញគេវៃម៉ាក់ទេ អ្ហឹក ...ៗៗ កូនឃើញម៉ាក់យំគ្រប់ពេលលោកយាយក៏មិនស្រលាញ់កូនដែរ ម៉ាក់ពួកយើងទៅនៅផ្ទះចាស់យើងវិញទៅណា ទោះជុងវ៉ុនគ្មានប៉ាក៏កូននិងមើលថែរប្អូនបានដែរ»មីនជីនិយាយពីអារម្មណ៍ក្នុងចិត្ដទោះនាងជាក្មេងតែមិនមែននាងល្ងង់ដល់ថ្នាក់មិនដឹងគេធ្វើបាបម្ដាយខ្លួនទេ ។
« មីនជី »នាងតូចជូតទឹកភ្នែកកូនថ្នមៗនាងមិននឹកស្មានថាកូននាងដឹងរឿងបែបនេះសោះគ្រប់ពេលនាងតែងថាមិនអី តែងរឹងមាំមុខកូនគ្រប់ពេល
« ម៉ាក់សុំទោស ហុឹក...ៗៗ ពួកយើងនិងរត់ចេញពីទីនេះ ម៉ាក់និងមើលថែរពួកកូនមិនអោយអ្នកណារកឃើញពួកយើងទេ » ប៊ីនណាក្រសោបកូនជាប់ទ្រូងនិងសម្រេចចិត្ដហើយថានិងចញ្ចឹមកូនតែម្នាក់ឯងមិនត្រូវការឪពុកដែរគ្មានទំនួលខុសត្រូវម្នាក់នោះទេ ល្មមអោយនាងឆ្អែតឆ្អន់ហើយគេធ្វើបាបនាងគ្រប់សប់ ពេលនេះជេនក៏ពពោះទម្ងន់កូនរបស់ជុងហ្គុក4ខែទៀតតើនាងនៅរស់នៅទីនេះដើម្បីអី? ថ្ងៃនេះមើលទៅគេដូចជាសប្បាយចិត្ដខ្លាំងណាស់ ព្រោះវាជាខែដែរដឹងថាកូនក្នុងពោះជេនជាប្រុសរឺស្រី គេបានជូនប្រពន្ធស្របច្បាប់របស់គេពិនិត្យផ្ទៃពោះមើលថែរនាងដូចជាពេលប៊ីនណាទម្ងន់មីនជីដំបូងអញ្ចឹង នាងច្រណែនជេនណាស់មានម្ដាយក្មេកស្រលាញ់ពេញចិត្ដ មានស្វាមីដែររៀបការត្រឹមត្រូវចាស់ទុំដឹងលឺ ចំណែកនាងវិញត្រឹមឈ្មោះប្រពន្ធគ្មានខាន់ស្លារ ឪពុកម្ដាយកាត់ការចោល អ្នកភូមិស្រុកស្អប់ខ្ពើមរួមទាំងម្ដាយប៉ាកូននាងធ្វើបាបទៀត ។
ត្រឹមកូន2នាក់នាងអាចចញ្ចឹមបានមិនបាច់ពឹងលើបុរសម្នាក់នោះទេ ... ចាត់ទុកថារឿងកន្លងវាជាសុបិន្ដ ពេលនេះគេក៏មានប្រពន្ធមានកូនរបស់គេដូចគ្នា ។
*មន្ទីពេទ្យ
« ចូររួមអបអរផងណាកូនក្នុងផ្ទះរបស់ប្រពន្ធលោកជាកូនស្រី ថែមទាំងមានសុខភាពល្អទៀត » លោកគ្រូពេទ្យបែរមកញញឹមទៅកាន់ប្ដីប្រពន្ធទាំង2 មើលទៅពួកគេពិតជាសមគ្នាណាស់
« ជុង ហុឹកៗ » ជេន ញញឹមទាំងទឹកភ្នែកនាងសប្បាុចិតនដខ្លាំងពេលឃើញស្វាមីសើចបិទមាត់មិនជិតបែបនេះប្រហែលរំភើបខ្លាំងហើយមើលទៅ
បន្ទិចក្រោយមកជុងហ្គុកដើរមកវិញជាមួយថ្នាំនិងរបស់ញាុំប៉ូវជាច្រើនសម្រាប់ប្រពន្ធគេ មើលទៅគេដូចរំភើបហាក់ដូចមានកូនដំបូងយ៉ាងអញ្ចឹង ... តើគេភ្លេចហើយមែនទេថាគេក៏មានកូនប្រុសស្រី2នាក់នៅឯផ្ទះដែរ ។
« អូនដើរមួយៗណា... បងបានទិញរបស់ញាុំប៉ូវនិងរបស់អូនចង់ញាុំច្រើនណាស់ » ជុងហ្គុកដើរមកគ្រាប្រពន្ធមកដល់ឡាននិងអោយនាងចូលអង្គុយរបាំងក្រោយដោយមានអ្នកបើកចេញដំណើរទៅទិញរ៉ូបសម្រាប់អ្នកពោះធំស្រួលស្លៀក គេលើកដៃអង្អែលពោះនាងចុះឡើងៗទាំងរំភើបមិនបាត់
« បងគិតថាពេលដែរកូនយើងកើតមកគួរតែនាំគេទៅដើរលេងប្រទេសណាខ្លះទៅ ? ពួកយើងទាំង3នាក់ដើរលេងប្រទេសស្វីសមុនល្អទេ? ទេសភាពទីនោះស្អាតណាស់» ជុងហ្គុកនិយាយ
« ល្អណាស់តែយើងគួរតែហៅមីនជីនិងជុងវ៉ុនទៅជាមួយផងល្អទេ ដើម្បីមានគ្នាច្រើនសប្បាយ » គ្រាន់តែជេននិយាយដល់តនរឹមនេះស្នាមញញឹមអម្បាញ់មិគអ្លាក់ចុះសល់តែមុខក្រញ៉ូវចងចញ្ចើមជាប់គ្នា ។
« ពួកយើងគួរតែទៅជាលក្ខណៈគ្រួសារមិនគួរយកអ្នកក្រៅទៅជាមួយទេ » ជុងហ្គុក
——
ជេយ៍ 🧸
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
