💙សមុទ្រទឹកភ្នែក💙
ភាគ27
« អូយយ!! តិចៗទៅមើលនីៗ »កម្លោះតូចជីមីនស្រែកថ្ងូរទាំងក្ដីឈឺចាប់ ពេលដែរនាងតូចយកពងមាន់ស្ងោរមកស្អំភ្នែកនិងមាត់ដែរជាំខៀវនោះ
« ឈឺអោយចេះទ្រាំទៅលោកប្រធាន » ជីននីតបទាំងឌឺទៅវិញនិងសង្កត់លើជាំនោះតិចៗ
« ហួចនីៗហា៎ ... យ៉ាងណាអនាគតទៅបងក៏ជាប្ដីអូនដែរមិចក៏វៃបងថ្នាក់នេះ? រឺអូនមិនស្រលាញ់កូនមាន់ដ៏សែនCuteម្នាក់នេះទេ?» ជីមីន
« អ៊ាក់... មុខអោយដូចកំប៉ុងគោរជាន់»នាងនេះខ្នាញ់អើយសែនខ្នាញ់មុននេះគ្រាន់តែលឺពាក្យគេនិយាយថាអោយអ្នកអុកវិញក៏ហក់ម៉ាត់កូនប្រុសគេមួយជើងថែមទាំងវៃបោចសក់ ដាល់ឡើងជាំមុខអស់រលីងថែមទាំងបែកក្បាលទៀត តែចុងក្រោយក៏ត្រូវលោកលូវីស ដាក់ពិន័យអោយមកមើលថែរកូនប្រុសគាត់រយៈពេលមួយឆ្នាំ កូនមានតែមួយគ្រាប់ផងចេះហ៊ានមកវៃទៅកើត ។
«អូយយយយយយ!!!ឈឺៗ »កម្លោះតូចស្រែកយ៉ៃបង្ករសម្លេងអោយអ្នករួមបន្ទប់ងាកមកមើលភ្លេត
«អ្នកនាង វ៉ាង ជីននី ជួយមើលថែរកូនប្រុសខ្ញុំអោយបានល្អបន្ទិចទៅហើយត្រូវស្ដាប់តាមបញ្ជារកូនប្រុសខ្ញុំផង ព្រោះគេជាប្រធានក្រុមហ៊ុននិងជាកូនប្រុសតែម្នាក់របស់ត្រកូលផាកមិនមែនជាកូនចៅនាងនោះទេ »លោកលូវីសអង្គុយអានកាសែតនិងនិយាយប្រាប់នាងតូច ធ្វើអោយនាងភ្ញាក់ខ្លួនបន្ទិចមុននេះភ្លេចខ្លួនថាឪពុករបស់គេនៅទីនេះដែរ
« អោយខ្ញុំសុំទោសលោកប្រធាន »ជីននី អោនក្បាលសុំទោសនិងងាកមកមើលថែរកម្លោះតូចយើងវិញ។
« អរ..មួយទៀតនាងត្រូវតែទៅគេងកំដរកូនប្រុសខ្ញុំដើម្បីមើលថែរគេ ព្រោះបើនាងមើលថែរតែក្នុងក្រុមហ៊ុនអញ្ចឹងគេមិនហៅថាមើលថែរនោះទេ ហើយនាងក៏ត្រូវមករស់នៅក្នុងភូមិគ្រិះយើងក្នុងនាមជាអ្នកមើលថែរដូចគ្នា»លោកលូវីសនិយាយចប់ម្នាក់ៗបើកភ្នែកមើលព្រាត
« ចាស!!! »
«មានការអីមែនទេ?»លោកផាក
«អ...អត់មានការអ្វីនោះទេ ខ្ញុំនិងទៅ»
«យ៉េ !!! លោកប៉ាកូនស្រលាញ់លោកប៉ាជាងគេ ជុបៗៗ »មកមើលនាយកម្លោះនេះវិញគ្រាន់លឺបែបនេះភ្លាមលោតពីលើសាឡុងសំដៅទៅប៉ាខ្លួនន៨ងហក់អោបគាត់ថើបខ្សឺតៗ ទាំងសប្បាយចិត្ដភ្លេចថាខ្លួនឈឺអ្វីអស់រលីង ។
«( យើងឆ្គួតមិនខានទេ នាងនីអើយ ) »ជីននីគិតក្នុងចិត្ដទាំងខាំមាត់តិចៗតែពេលលោកលូវីស មើលមុខក៏មកញញឹមស្នេញដាក់គាត់បែបមិនសម
*( លោកលូវីស រឺក៏លោកផាកជាមនុស្សតែមួយ តែពេលខ្លះអេដមីនសរសេរលោកលូវីសខ្លះសរសេរលោកផាក ... ប៉ាជីមីនឈ្មោះ ផាក លូវីស )
*ប្រទេសថៃ
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Historia Cortaព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
