💙សមុទ្រទឹកភ្នែក💙
ភាគ11
ក្រោយពីញ៉ាំអាហារជុំគ្នាហើយអស់ជុងហ្គុកបានស្នើសុំខ្លួនលាងចានដោយទុកអោយប៊ីនណាលួងកូនទាំង2អោយគេងនៅក្នុងបន្ទប់មួយទៀតនៅជាប់បន្ទប់ជុងហ្គុកដេក បន្ទប់នោះមានគ្រែមួយសម្រាប់ទារកនិងមួយទៀតសម្រាប់ធំល្មមអាចគេង2នាក់ ។
" មីនជីនិងជុងវ៉ុនគេងហើយរឺនៅ?" សម្លេងបន្លឺស្រាលៗនៅមាត់ទ្វារបន្ទប់របស់ជុងហ្គុកនិយាយតិចៗព្រោះខ្លាចកូនភ្ញាក់មករំខានក្ដីសុខគេ ដឹងទេថាគេកំពុងមានគំរោងចាប់ម្ដាយកូនគេនេះយកទៅឆាក្ដៅផង -,-
" ពួកគេគេងអស់ហើយលោកទៅគេងទៅខ្ញុំគេងជាមួយមីនជីបានដែរព្រោះគ្រែនាងក៏ធំល្មមអាចគេង2នាក់ " ប៊ីនណានិយាយចប់ភ្លាមត្រូវបានសម្លេងកាចៗនិយាយកាត់ភ្លេត
" អត់មានមកគេងជាមួយកូនទេឆាប់មកគេងក្នុងបន្ទប់ជាមួយបងឥឡូវនេះភ្លាម រឺក៏ចង់ត្រូវ? " ជុងហ្គុកជ្រួញចញ្ចើមចូលគ្នានិងសម្លេងកាចៗ
" អឺ... ខ្ញុំថាមិនបាច់ទេ " នាងតូចតបទាំងភ័យតិច អ្នកណាមិនភ័យលោកបើលេងសុទ្ធគំរាមនាងបែបនេះ
ជុងហ្គុកមិននិយាយច្រើនទេគឺថាដើរទៅលើលីនាងតូចមកលើស្មាដូចលីខ្នើយអោបអញ្ចឹង នេះនាងមានញុាំបាយអត់និង? បានជាស្រាលដូចសំឡីបែបនេះ? ហេុីយ!!!គេប្រហែលជាចំណាយពេលនៅជាមួយប៊ីនណាអោយយូរជាងនេះហើយមើលទៅដើម្បីប៉ាច្រកបាយហើយមើលទៅ ដឹងទេថាម៉ានថ្ងៃមុននិងគេស្ទាបសឹងតែគ្មានសាច់ផងសុទ្ធតែឆ្អឹងទាំងអស់!!នេះបើស្ងោរស៊ុបបានមិមដឹងល្អយ៉ាងណាទេណរ ចំណេញលុយមិនបាច់ទិញឆ្អឹង។ -,-
ព្រូស!!!
" អូយយយ!!! លោកគិតថាខ្ញុំជាខ្នើយរឺបានជាទម្លាក់ខ្លាំងៗបែបនេះ? បាក់ឆ្អឹងខ្ញុំអស់ហើយ" មកដល់បន្ទប់ភ្លាមរាងក្រាសចាប់បោះនាងតូចលើពូកព្រូសរកតែត្រៀមខ្លួនមិន នេះត្រឹមនោះប្រហែលស្អែកគេបោកហើយ
" រំអួយ!!"
" ខ្ញុំមិនបានរំអួយនោះទេ "
"ប៉ុននិងហើយមិនរំអួយទៀតរឺ? " ជុងហ្គុកច្រត់ដៃមកឃុំខ្លួនតូចច្រឡឹងនាងតូចជាប់មិនអោយទៅណា
" ឆាប់ចេញពីខ្លួនខ្ញុំទៅ "
"អត់ទៅណាទេ ហ្ហឹម!! នឹកប្រពន្ធណាស់ ខានដេកអោបបែបនេះយូរមកហើយ " ជុងហ្គុកចាប់ដៃនាងតូចដែររុញចេញនោះជាប់ហើយប្រើដៃម្ខាងទៀតក្ដោបចង្កេះមានសង្វារដោយសារពពោះកូននោះរួចបង្វិលខ្លួននាងមកគេងអោបហាក់ដូចជានឹកខ្លាំងណាស់
" ជុងហ្គុក"
" ឈប់និយាយហើយបិទភ្នែកគេងទៅ...បងចង់គេងអោបអូនបែបនេះ " និយាយចប់ប៊ីនណាក៏បិទភ្នែកគេងលុងលក់ក្នុងស្បៃរាត្រីដែរមានមនុស្សជាទីស្រលាញ់គេងអោបជាប់ទ្រូង ។
ក្រឡេកមកមើលក្នុងវិមានស្កឹមស្កៃឯនេះវិញមាននាយកម្លោះរូបរាងសង្ហារ មុខមាត់លូយកប់ តែចរិកវិញមិនបាច់និយាយរឹកឆុយម៉ាយមើលមុខក៏មិនបានផង លុយវិញចាយដូចក្រដាស បើមានរឿងជាមួយគេផ្សេងនាយកម្លោះម្នាក់នេះអួតតាំងពីជីដូនជីតាទាំង7សន្ដានមិនអោយខ្វះមួយដើម្បីអោយគេដឹងនិងមិនហ៊ានជាមួយខ្លួន ហើយស្រីវិញណាគរជើងតែកម្លោះក្មេងសង្ហារមួយនេះខ្ពើមមើល ជំនាញញ៉ែរស្រីតែគេមិនចូលស្រីណាអោយដៃហិចហើរដាក់ប្រុសដូចពួកនាងៗទាំងនោះទេ បើគេពេញចិត្ដគេនិងញ៉ែរអោយបានតែថាមិនបានយូរទេ...2ថ្ងៃបែកគ្នា ខ្លះទៀតញ៉ែរបានព្រឹកពេលយប់បែកគ្នា 🙏 ទាស់ត្រង់មួយទៀតគឺរៀន...មិនមែនគេមិនចង់រៀនទេតែមិនដឹងថារៀនធ្វើស្អីបើអនាគតទៅគេដេកចាយលុយគ្រួសារគេមិនអស់ផងនិង ( ជួយមកចញ្ចឹមអេដមីនផង🙏 ) រៀនធ្វើស្អីច្រើនពេកនាំតែអោយគ្រូរវល់ -,-
" ហេុីយ... មិនដឹងថាពេលណាជួបស្រីឆ្គួរនោះទេ ស្រីស្អីមិនដឹងមិនស្គាល់ខ្ពស់ទាបសោះបើជួបម្ដងទៀតចាប់អុកអោយរាងហើយ " កម្លោះដែររៀបរាប់បែកអូរហូរស្ទឹងមិញនេះណាគឺឈ្មោះ ផាក ជីមីនអាយុ23 ជាលោកផាក លូវីស ដែរមានកូនប្រុសមួយគ្រាប់និងទេតែមហារចង្រៃ ឡានដូររហូតដឹងទេថាមកពីអ្វី? គឺមកពីរគេនិងអួតស្រីពេកមិនបានមើលផ្លូវដល់ពេលងាកមកវិញមិនមែនវ៉ាក់អឺជាមួយឡានទេតែវ៉ាល់អឺជាមួយឆ្កែខំរេចង្កូតទៅបុកនិងបង្កោលភ្លើងប៉ុន្ដែរគេមិមដែរមានគ្រោះអ្វីទេព្រោះផាក ជីមីននេះណាតែមានគ្រោះថ្នាក់ហក់ចេញពីឡានតាមបង្អួចហើយ មិនអោយបុកបង្គោលខូចសម្រស់ទេ ខំថែរចង់ងាប់!! ណាមួយស្ដាយលុយទិញ skincareផង
តុក~តុក~តុក
"ចូលមក "
" អ្នកប្រុសនេះជាឯកសារដែរអ្នកប្រុសអោយខ្ញុំសើប និងមួយទៀតនេះជាសោរឡានលោកម្ចាស់បានអោយខ្ញុំយកមកអោយលោកប្រុសចំនួន5គ្រឿងព្រោះអាឡានមុនៗនិងអ្នកប្រុសបើកបុកខ្ទិចបែកវ៉ល់ដូចបែកអាចម៍ចឹងទាន " ជីហូដែរជាមនុស្សចំនិតនិងជាមិត្ដភក្ដិល្អរកបានរបស់អ្នកប្រុសផាក គេឈ្មោះ គីម ជីហូ អាយុដំណាលគ្នានិងជីមីន គេកំប្លែងច្រើនមែនតែការងារវិញធ្វើមិនអោយខុសម្ដងណាឡើយជាមួយពិសេសរឿងនាំស្រីដើរលេង ។
ដឹងថាពីមុនគេនាំស្រីគេដើរលេងបាត់ដោយទុកជីមីនអោយអង្គុយសុីការ៉ែម2នាក់កូនក្មេង ថែមទាំងទុកលុយទៀតធ្វើមើលតែឪបណ្ដើរស្រីទុកកូនចោលចឹង
250 like 30shere
To be continued...
ជេយ៍ 🧸
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Short Storyព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
