💙សមុទ្រទឹកភ្នែក💙
ភាគ31 ( ត )
សំនួរមួយនេះវាប្រៀបដូចជាមានអ្វីមួយមកដាក់ជាប់គាំងឆ្លើយមិនចេញ បានត្រឹមហើបមាត់និយាយមិនរួច បន្លឺមិនកើតអារម្មណ៍រអៀសខ្លួនបុកមកសន្ថឹតពេញប្រាណ ។
« បើឆ្លើយមិនចេញក៏មិនបាច់ឆ្លើយនោះទេ » ថារួចក៏បែរខ្នងមកដួសម្ហូបដាក់ចានឯណាវិញ នាងដឹងថាគេឆ្លើយមិនចេញ ហើយនាងក៏បានដឹងចម្លើយរួចទុកជាមុនបាត់ហើយ ... នាងដួសម្ហូបដាក់ចានរួចអ្នកគ្រប់គ្នាចាប់ផ្ដើមញាុំបាយដោយមានជុងហ្គុកជាអ្នកស្នើរសុំបញ្ចុកអាល្អិតជុងវ៉ុន
« រសជាតិនៅតែឆ្ងាញ់ដដែរ » ជុងហ្គុកដាក់ម្ហូបមួយម៉ាត់ចូលមាត់ទាំងញញឹមសសើរក្នុងចិត្ដគេខានញាុំម្ហូបដែរនាងធ្វើយូរណាស់មកហើយចាត់តាំងពីថ្ងៃដែរគេរត់ចោលនាងមកម្លេះតែពេលនេះទោះបីកន្លែងទៅប៉ុន្មានឆ្នាំស្នាដៃធ្វើម្ហូបមួយនេះវាឆ្ងាញ់ដដែរ អញ្ចឹងតាសបានកូនៗគេទាំងពីរញាុំបាយបានច្រើនណាស់ ។
បន្ទាប់ពីញាុំបាយរួចប៊ីនណាក៏នាំកូនៗចូលគេងព្រោះពេលនេះម៉ោង10ជិត11ទៅហើយជុងវ៉ុននិងមីនជីគេងលក់តាំងពីយូរនៅសល់តានាងតូចដែរនៅរៀបចំរបស់របរបន្ទិចក្នុងផ្ទះព្រោះកូនៗលេងរញ៉េរញ៉ៃពេញផ្ទះ
ក្រាក៚
រាងកាយមាំមួនសុទ្ធតែសាច់ដុំមានដំណក់ទឹកតូចនៅលើស្បែកដោយសារទើបតែងូតទឹករួច គេក្រលាស់សក់ឡើងទៅលើបូករួមជាមួយផ្ទៃមុខសង្ហារផងនោះមើលទៅពិតជា Hotខ្លាំងណាស់ ដល់ថ្នាក់ប៊ីនណាអង្គុយភ្លឹកមើលឡើងចំហរមាត់ថ្លុង ...
« នៅភ្លឹកមើលបងយូរទៀតទេ? » រាងកាយរឹងមាំអោនមកជិតមុខតូចច្រមិចយកច្រមុះទល់និងច្រមុះនាងញីទៅញីមករហូតនាងភ្ញាក់ពីភ្លឹករុញមាត់គេសឹងបាក់.ក !!
នេះនាងកើតឆ្គួតស្អីបានជាទៅមើលប្រុសម្នាក់នេះឡើងចំហរមាត់បែបនេះ?តែថាគេដូចជាខុសពីមុនឆ្ងាយណាស់កាលពីមុនគេមានរាងកាយធម្មតាដុះក្បាលពោះតិច-,- គ្មានសាក់ ត្រចៀកក៏គ្មានក្រវិល តែឥឡូវមើលចុះសាក់នៅដៃខាងឆ្វេងឡើងពេញ ត្រចៀកម្ខាងចោះចង់10រុន្ធ ថែមមានលើចញ្ចើម លើមាត់ទៀត សិចៀេកឡើងកង់ៗ សាច់ដុំប៉ុនណាណី នាងមិនហ៊ានស្រមៃទេបើសិនជាដាក់នាងមួយដៃតើនាងត្រូវបាក់ធ្មេញអស់ប៉ុន្មានទៅ?
«លោកកំពុងតែឆ្លក់វង្វេងនិងខ្លួនឯងពេកហើយ... មនុស្សដូចជាលោកបានស្អីអោយខ្ញុំលុងនោះ?»ប៊ីនណាប្រញាប់ប្រកែកភ្លាមៗ ថ្ពាល់ឡើងក្រហមព្រើងដោយសារមើលចុះដល់កន្សែងគេរុំជាប់ចង្កេះក្បែរនោះក៏មានសាក់រូបស្នែងស្អីមិនដឹងពីរ -,- ហេតុអីក៏រុំកន្សែងប្រភិតៗបែបនេះ?មិនខ្លាចរបូតទេរឺ?
« ហេ!! បងមានទាន់បាននិយាយថាអូនលុងបងទេណា? អរ...រឺមួយក៏ធ្លាក់ក្នុងកន្លង់ស្នេហ៍បងទៀតហើយ? មើលថ្ពាល់អូនចុះ ហាស...ហាៗៗ » គេសើចលឺរួចចាប់ទាញថ្ពាល់ដែរក្រហមនោះមកថើបខ្សឺតៗទាំងខ្នាញ់ មិនដឹងទេស្អីទេកូន2ហើយនៅធកវើចរិកដូចកូនក្មេងទៀត ។
«អ៊ាក!! ខ្ញុំក្ដៅក្នុងអញ្ចឹងហើយទើបថ្ពាល់វាក្រហម » នាងតូចទាញដៃគេចេញនិងបែរមកការងារខ្លួនវិញ
« កន្លែងគេងលោកនៅទីនោះខ្ញុំរៀបចំរួចហើយ»ប៊ីនណា
«ហាស!!លើសាឡុងនិង?»គេស្រែកមួយវ៉ាស់ នេះនាងអោយគេគេងលើសាឡុងរឺ? សាឡុងតូចម្លឹងៗ ខ្លួនគេធំដូចយក្សទៅដេកលើនិងសង្ស័យបានតែមួយកំណាត់ខ្លួនទេ
«ត្រូវហើយព្រោះគ្រែរបស់ខ្ញុំសម្រាប់តែកូនៗនិងខ្ញុំតែប៉ុនណ្ណោះ »ប៊ីនណា
«តែ... សាឡុងនេះតូចណាស់បងដេកបានតែមួយកំណាត់ខ្លួនទេ »
«ខ្ញុំមិនដឹងទេលោកជាអ្នកចង់ដេកទីនេះខ្លួនឯង...បើមិនសុខចិត្ដទៅដេកផ្ទះលោកវិញទៅ»ថារួចនាងតូចងើបដើរទៅក្នុងបន្ទប់ដេកបាត់ទុកអោយនាយម្នាក់នេះធ្វើមុខជូរៗទាំងមិនសុខចិត្ដ តែគំនិតអាក្រក់មួយក៏បានកើតឡើងមកភ្លាមជុងហ្គុកញញឹមចេញមកមិនដឹងថាមានបំណងអ្វីអោយប្រាកដនោះទេ ។ ដឹងត្រឹមថាគេលើកតុពីកណ្ដាលនោះចេញហើយ រុញសាឡុងដាក់ទៅម្ខាងនិង.តេអោយកូនចៅខ្លួនយកពូកភួយខ្នើយអីមកមួយឈុតមកក្រាលនៅកន្លែងនិងទៀត ។
ម៉ោង1:15នាទីទាបភ្លឺមិនដឹងជាដៃអ្នកណានោះទេបើកទ្វារចូលទៅក្នុងបន្ទប់ប៊ីនណាថ្នមៗសឹងតែគ្មានសម្លេងទៅហើយ សម្រិបជើងដើរតិបៗលើការ៉ូបូករួមនិងមេឃកំពុងមានភ្នែកបន្ទោលទៀតបង្ហាញអោយឃើញស្រមោលមនុស្សស្ទុងៗដើរមកជិតគ្រែលើកដៃបីក្មេងៗដែរគេងលក់ទាំង2នោះចេញទៅណាមិនដឹង ដឹងត្រឹមថាសល់តែនាងតូចប៊ីនណានិងមនុស្សម្នាក់ឈរក្បែរនុងតែប៉ុនណ្ណោះ ។
—-
ជេយ៍🧸
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
