💙សមុទ្រទឹកភ្នែក💙
ភាគ13
ពេលយប់មកដល់ភាពងងឹតក៏ពេញមេឃ ភាពត្រជាក់ចុះមមយ៉ាងខ្លាំងធ្វើអោយមនុស្សម្នាគ្រប់គ្នាមានអាវធំកក់ក្ដៅសម្រាប់ខ្លួនឯងព្រោះពេលនេះមកខែធ្លាក់ព្រិលមកហើយ អ្នកខ្លះក៏ស៊ូទ្រាំត្រជាក់ដើម្បីលក់ ចំណែកឯនាងតូចយើងវិញកំពុងតែដើរទៅផ្ទះសុខៗក៏បានលឺសម្រិបជើងលើស្នូរព្រិលពីខាងក្រោយតែក៏មិនបានគោតអ្វីច្រើនព្រោះប្រហែលជាអ្នករស់នៅម្ដុំនេះតែក៏មានអ្នកណាមិនដឹងលូកដៃស៊កកន្សែងមកខ្ទប់ច្រមុះនាងមួយទំហឹង
" អាយយយ!!! លែង ...អឹមៗ...អ្ហឹម..ៗ" ប៊ីនណារើសម្រាស់ទទាក់ដៃជើងខ្លាំងៗ តែមិនអាចព្រោះកម្លាំងនាងដូចស្រមោចអញ្ចឹងទៅតតាំងជាមួយប្រុសមាឌយ៉ាងមិចកើត?
" ឆាប់ឡើងទៅកុំអោយមានអ្នកឃើញទាន់ !!! ហើយឯងមានបានចាប់ក្មេងៗមកដែរទេ? " បុរស នោះនិយាយពេលដែរលើកនាងតូចដាក់ចូលឡានព្រមទាំងយកខ្សែរមកចងដៃជាប់ រួចងាកមកសួរបុរសនាក់ទៀតអង្គុយជិតនោះ ។
" រួចអស់ហើយឆាប់ទៅ " បុរស
* ម៉ោង3ភ្លឺ
" អួយ!!! ទីនេះជាកន្លែងណា? ម...មិចក៏ខ្ញុំមកដល់ទីនេះ? " ប៊ីនណាចាប់ផ្ដើមដឹងខ្លួនឡើងទាំងឈឺក្បាលខ្ទោកៗព្រោះមិនទាន់អស់ជាតោថ្នាំសណ្ដំដែរបុរសមួយនោះបិទជាប់កន្សែង ដៃរបស់នាងក៏ជាប់ស្អីមិនដឹងពាត់ទៅក្រោយសងខាង។
" សូមស្វាគមន៍មកកាន់វិមានចនណា ក្វាង ប៊ីនណា " សម្លេងយ៉ាងមានអំណាចបន្លឺឡើងនៅទីងងឹតមិនបង្ហាញខ្លួនតែវាក៏ធ្វើអោយនាងដឹងថានរណាជាម្ចាស់នោះគឺ...
ចន ជុងហ្គុក ...។
" ជ...ជុងលោកចាប់ខ្លួនខ្ញុំមកធ្វើអីទៀតហើយ? ដោះលែងខ្ញុំទៅខ្ញុំត្រូវទៅផ្ទះជួបកូនខ្ញុំ " ប៊ីនណាចាប់ផ្ដើមភ័យបុកពោះ ពេលនេះបុរសដែរដើរមកជិតនាងតិចៗនោះគឺមានទឹកមុខកំណាចខ្លាំងណាស់មិនដូចប៉ុន្មានថ្ងៃមុនឡើយ អ្វីដែរសំខាន់ក្នុងដៃគេបីជុងវ៉ុនទៀត!! នេះមានរឿងស្អីទៅ? មិចក៏សុខៗគេចាប់នាងចងដៃជាប់ ថែមទាំងមានកូននាងនៅជាមួយទៀត
" ស៊ូច... កុំស្រែកលឺពេកប្រយ័ត្នកូនភ្ញាក់ អូនដឹងទេថាបងចាប់អូនមកធ្វើអ្វី? ព្រោះបងមានហ្គេមលេងជាមួយអូន " គេដាក់ដៃម្ខាងមកលើមាត់នាងតូចបន្លឺដោយសម្លឹងរាបស្មើបង្កប់ពពេញសុទ្ធតែភាពពិសពុល
" ហ្គេម? " លឺនាងតូចឆ្ងល់បែបនេះគេដើរទុកកូនលើពូកថ្នមៗរួចដើរមកជិតនាងទើបបន្ដនិយាយ
" ត្រូវជាហ្គេមរបស់មនុស្សស្រីក្បត់ដូចជានាង ...ផាច់!!! " ថាចប់ទឹកមុខញញឹមប្រែមកជាឃៅហើយទះប៊ីនណាឡើងដេកពោះនិងការ៉ូព្រោះគ្មានលំនឹង
" អូយ !!! ខ្ញុំឈឺ ហុឹក...ៗៗ " ប៊ីនណាស្រែកឈឺពេលដែរគេមកបោចសក់នាងទៅខ្ទប់និងជញ្ជាំងឡើងបែកក្បាលហូរឈាម នាងពិតជាមិនយល់នោះទេប៉ុន្មានថ្ងៃមុនល្អនិងគ្នាសោះម្ដេចថ្ងៃនេះគេវាយធ្វើបាបនាងទៅវិញ?
" ឈឺមែនទេ? តែថាស្បែកនាងក្រាសបែបនេះប្រហែលឈឺមិនខ្លាំងនោះទេព្រោះបើមិនក្រាសមិននាងមានប្ដីហើយអោយសាហាយនាងមកដេកក្នុងបន្ទប់ឡើយ ស្រីក្បត់ប្ដី !!! ផាច់!!! " ជុងហ្គុកចប់ក៏ទះ2កំភ្លៀងផ្ទួនៗគ្នាទៀតលើផ្ទៃមុខដែរធ្លាប់ស.លោងប្រែជាមានស្នាមម្រាមដៃនិងឈាមបែកតាមកែមមាត់តិចៗ
" សាហាយអ្វីខ្ញុំមិនដឹងអីនោះទេ លោកយល់ច្រឡំហើយ អាយយ ហុឹក...ៗៗ..ៗ " ប៊ីនណាយំផង ក្រវីក្បាលមិនទទួលពាក្យដែរគេចោតប្រកាន់នាង... នេះគេចោតនាងថាមាមសាហាយអញ្ចឹងរឺ? ចុះពេលដែរគេក្បត់នាងរៀបការប្រពន្ធថ្មីហេតុគេគេមិនគិតផង?
" ហុឹស!! ស្រីដូចជានាងសមហើយដែរម៉ែឪកាត់កាលចោលនោះ !!! នាងនៅទីនេះសិនហើយព្រោះយើងត្រូវយកកូនយើងទៅអោយប្រពន្ធថ្មីយើងមើល ហាសៗៗ " គេព្រលែលដៃពីសក់នាងតូចហើយលើកបីកូនប្រុសថែមទាំងនិយាយពាក្យឌឺដងឆ្កឹះឆ្កៀលដល់នាងតូចអោយយំឈឺចាប់ខ្លោវផ្សារទៀតរួចដើរចេញបាត់ចាក់សោរជាប់ ទីនេះជាបន្ទប់ដែរគេបានកែឆ្នៃឡើងមិនអោយអ្នកណាដឹងក្រៅពីមនុស្សចំណិតរបស់គេនោះទេ គេបានសាងសង់វាពេលមកដល់ទីនេះ3ខែមកម្លេះ ។
To be continued...
#ខំមិនសាច់រឿងផងណា
ជេយ៍ 🧸
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
