🌻 CEO កូនមួយ 🌻

410 60 4
                                    

ភាគទី : 02 》[ លោកពូសង្សារ app មែនទេ? ]
#Vhope
___________

ព្រឹកនេះជាថ្ងៃសម្រាក ហូប៊ីមានពេលទំនេរពេញមួយថ្ងៃនៅជាមួយកូនប្រុសរបស់គេ អ៊ុនវុនឆ្លាតណាស់ ស្ដាប់បង្គាប់ ក៏មិនសូវចេះរករឿងដែរ

《អ៊ុនវុនថ្ងៃនេះយើងទៅញ៉ាំអាហារនៅភោជ្ជនីយដ្ឋានម្ដងល្អទេ? ចង់ទៅទេ?》នាយតូចលើកពរកូនឡើងសួរទាំងញញឹមស្រស់បាត់ភ្នែក ច្រើនថ្ងៃហើយ ជួនកាលមកពីធ្វើការយប់ជ្រៅមិនបាននិយាយជាមួយកូនផង

《យេ...បានដើរលេងទៀតហើយ ចេញពីនឹងយើងទៅសួនកំសាន្តល្អទេ?》អ៊ុនវ៉ូទះដៃផាច់ៗសប្បាយអរទុកមុន ក្មេងៗឲ្យតែលឺរឿងដើរលេងមិនបានទេ

《ទៅផ្លាស់ខោអាវជាមួយម៉ែដោះទៅ Appa ចាំ》ហូប៊ីឈរមើលដំណើរកូនឡើងទៅខាងលើ រួចក៏ដាក់ខ្លួនអង្គុយលើសាឡុងវិញរងចាំអ៊ុនវុនប្ដូរខោអាវ

សម្លេងសម្រឹបជើងរបស់នរណាម្នាក់ដើរចូលមក ហូប៊ីប្រញាប់ងើបមើលថាជាអ្នកណា

《សួស្ដីបងថ្លៃ...》សម្លេងធំគ្រលរនេះជារបស់នាយ មីនហា អ្នកលេងបងធំដែលធ្លាប់មានទំនាក់ទំនងជាមួយប្អូនស្រីរបស់ហូប៊ីកាលពី 6-7ឆ្នាំមុន

《ឯងមករកស្អី?》ហូប៊ីបើកភ្នែកក្រឡោតៗចងចិញ្ចើមដូចយក្សដាក់ប្រុសមាឌមាំដែលចូលមកដោយចិត្តឯង ដឹងថាអ្នកផ្ទះនេះមិនស្វាគមន៍ទៅហើយនៅតែមុខក្រាស់ទៀត

《ខ្ញុំមកមើលកូនខ្ញុំ អេ! កុំភ្លេចណាសថាអ៊ុនវុនមិនមែនជាកូនបងទេ》មីនហានិយាយយ៉ាងហំទាំងដែលមិនដែលបានមើលថែអ៊ុនវុនសូម្បីតែម្ដង និយាយឲ្យអស់សាច់គឺគេជាដើមហេតុដែលធ្វើឲ្យប្អូនស្រីរបស់ហូប៊ីស្លាប់ នាយតូចនៅរកភស្តុតាងជម្រះបញ្ជីរមិនទាន់បានផង ដោយសារគេមានអំណាចនិងលុយច្រើន

ផាច់...!!

《បិទមាត់សំអុយរបស់ឯង ហើយចេញពីផ្ទះយើងឲ្យឆាប់ភ្លាមទៅ!! នេះឯងមិនខ្មាស់ខ្លួនឯងខ្លះទេហ្អី ដែលហារមាត់និយាយថាអ៊ុនវុនជាកូនឯង? ហ្ហឹស! ចាំទុកក្នុងខួរក្បាលផង ថាអ៊ុនវុនជាកូនយើង តាំងតូចដល់ប៉ុណ្ណេះគេនៅជាមួយយើងមករហូត កុំសង្ឃឹមមកដណ្ដើមគេបាន》ហូប៊ីជម្ទើតជើងស្រែកសន្ធាប់ដាក់គេខ្លាំងៗមិនរអា ត្បិតថាមាឌតូចតែហូប៊ីចិត្តធំណាស់ ហើយក៏មានទំនួលខុសត្រូវខ្ពស់ដែរ

🌻 CEO កូនមួយ 🍒Where stories live. Discover now