ភាគទី : 16 》[ កុំមកយំសុំកូនវិញឲ្យសោះ ]
#VHope
____________《ពេលខឹងកាចយ៉ាងនេះហ្អេះ?》មីនហាមិនធ្លាប់ឃើញហូប៊ីស្រែកគំហកកំហែងអ្នកណា សូម្បីតែកូនខ្លួនឯងបែបនេះទេ នៅពេលមនុស្សយើងធុញថប់ក្នុងអារម្មណ៍ បញ្ហាស្មុគស្មាញចាក់ស្រេះច្រើន នោះការអត់ធ្មត់ក៏មានដែនកំណត់ដែរ
《ហ្ហឹក..ខ្ញុំធុញថប់នឹងគ្រប់គ្នាណាស់ ហេតុអីខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាងជំនួសអ្នកដទៃហើយខ្ញុំតែងតែជាអ្នកខុសអញ្ចឹង》ហូប៊ីនៅតែនិយាយខ្លាំងៗរបៀបជះកំហឹងដាក់គ្រប់គ្នា
《Appa កុំស្រែកឲ្យកូនៗខ្លាច ហ្ហឹកៗ...》អ៊ុនវុន
《បើខ្លាចហេតុអីមិនស្ដាប់បង្គាប់? appa ហាមអីមានចាំដែរទេ?》ហូប៊ី
《កូនសុំទោស...》😭
《បើមិនស្រលាញ់គេ ខ្ញុំនឹងយកកូនខ្ញុំទៅវិញ》មីនហាបានឱកាសដែលហូប៊ីខឹងនិយាយជ្រុលមាត់ ទាមទារយកកូនរបស់គេវិញ ចំនែកអ៊ុនវុនគិតតែយំអន់ចិត្តដែល appa វាយគេហើយបណ្ដេញគេឲ្យទៅនៅជាមួយមីនហាទៀត
《ហូប៊ីកុំអញ្ចឹងអី អ៊ុនវុននៅក្មេង...》ថេយ៉ុង
《លោកក៏អញ្ចឹងដែរ ហេតុអីក៏មុខក្រាស់ម្លេះ? ត្រូវខ្ញុំបណ្ដេញហើយ មិចក៏មិនឆាប់ចេញទៅ ទៅរកស្រីរបស់លោកវិញទៅ!!》ហូប៊ីសម្លុតទាំងថេយ៉ុងទៀត
《ខ្ញុំស្អប់ appa...ហ្ហឹកៗ》😭 អ៊ុនវុនរត់ចេញពីក្នុងផ្ទះទៅក្រៅទាំងស្រែកយំ គាត់ប្ដូរហើយ គាត់ស្រែកសម្លុតគេគ្រប់គ្នា មីនហាក៏តាមទៅ
《កុំមកយំសុំកូនពីខ្ញុំវិញណាស..អ៊ុនវុនប្រយ័ត្នដួល...》មីនហាប្រញាប់តាមក្មេងដើម្បីនាំគេទៅផ្ទះរបស់ខ្លួន ណាមួយប៉ារបស់គេចង់ជួបចៅខ្លាំងណាស់
ហូប៊ីទន់ជើងដួលអុកគូទលើឥដ្ឋ មានអារម្មណ៍អស់រលីង វាល្ហរល្ហេវណាស់ ស្រលាញ់ថ្នាក់ថ្នមកូនគេ ចុងក្រោយបានត្រឹមតែជាមនុស្សចិត្តអាក្រក់ មានថ្ងៃនេះមកដល់មែន ថ្ងៃដែលគេទាមទារកូនទៅវិញ
《ហូប៊ីគិតថាការបញ្ចេញអារម្មណ៍ឆេវឆាវអាចធ្វើឲ្យបញ្ហាវាធូរស្រាលមែនទេ? ខ្ញុំអាចចាកចេញតាមអ្វីដែលហូប៊ីចង់បាន តែអ៊ុនវុនគេមិនអាចរស់ខ្វះ appa ហូប៊ីរបស់គេបានទេ》ថាហើយថេយ៉ុងក៏ចាកចេញទៅដោយមិនអស់ចិត្ត មិនចង់ទៅនៅពេលនេះទេ ចង់នៅអោបលួងលោម តែយល់ម្យ៉ាងទៀតថាគេស្អប់យើងណាស់ 💔