ភាគទី : 24 》[ បងសុំហើយណា ]
#VHope
____________ហូប៊ីក្រវីក្បាលទាំងយំព្យាយាមចង់បដិសេដអ្វីដែលមីនហាចង់ធ្វើឲ្យថេយ៉ុងយល់ច្រលំថាខ្លួននិងគេកំពុងតែមានអ្វីនឹងគ្នា ហើយតើថេយ៉ុងជឿដែរទេ?
《បើឯងនៅធ្វើអាល្ងង់ គរថ្លង់ ស៊ីរបស់ដែលពីយើងក៏យកទៅចុះ》នាយនេះចេះនិយាយធ្វើដូចការពិតទៅកើតមិនចេះខ្មាស់មាត់
《ទុកមាត់ថោកៗរបស់ឯងព្រុះឲ្យឆ្កែស្ដាប់ទៅ ឆាប់ដោះលែងហូប៊ី បើមិនអញ្ចឹងប៉ាឯងស្លាប់》ថេយ៉ុងនៅតែមានទឹកមុខម៉ឺងម៉ាត់ដដែល នាយមិនបានខ្វល់ ឬមួយក៏ទុកភារកិច្ចសំខាន់ជាង
《អាប៉ូលីសចង្រៃ!!》
《កុំណាស ក្រែងឯងស្រលាញ់ប៉ាឯងមិនអញ្ចឹង》
ហូប៊ីព្យាយាមរើពីខ្នោះ ភ្នែកក៏សម្លឹងទៅមីនហាឆ្លាស់គ្នាជាមួយថេយ៉ុង អារម្មណ៍ខ្មាស់អៀននិងភ័យខ្លាចមានឡើងមិនឈប់ ខ្លួនជា CEO ម៉ឺងម៉ាត់ ជាជំហររឹងមាំ តែមិចក៏ពេលនេះទន់ខ្សោយម្លេះ គួរឲ្យអាម៉ាស់ណាស់
《ក៏បាន!!》មើលទៅមីនហាស្ដាយចំណីក្បែរមាត់ណាស់ តែក៏មិនអាចចោលប៉ាបានដែរ ដៃដោះខ្នោះបណ្ដើរភ្នែកក៏សម្លឹងរាងកាយតូចទាំងស្ដាយបណ្ដើរ
《ថេយ៉ុង...គឺ!》ហូប៊ី
《មិនបាច់និយាយទេ》ថេយ៉ុងកាត់សម្ដីរាងតូចមុន
ហូប៊ីអោនមុខចុះរើសខោអាវមកស្លៀករួច ចំពេលដែលសូហ្វៀមកដល់ល្មម
《លោកនាយ ខ្ញុំចាត់ការរាបអស់ហើយ》សូហ្វៀងាកមើលមុខលោកនាយ ចំនែកហូប៊ីក៏ចងចិញ្ចើម គេមានមនុស្សស្រីនៅក្បែរ?
《នៅឈរដល់ណាទៀត?》ថេយ៉ុងនិយាយរាងធ្ងន់ដាក់ហូប៊ីទាំងដែលពីមុនមិនដែលទាល់តែសោះ រាងតូចខាំមាត់មើលដឹងថាគេយល់ច្រលំខ្លួននិងមីនហាហើយ តែក៏មិនដឹងថាត្រូវបកស្រាយឬទុក ព្រោះយើងនិងគេមិនត្រូវជាអ្វីផង
ថេយ៉ុងរុញលោកសុងដួលច្រងាប់ច្រងឹលមុននឹងកាន់ដៃហូប៊ីជាប់អូសឲ្យរត់តាមខ្លួនទៅរកឡាន ចំនែកកូនចៅក៏បាញ់តបតទៅពួកកូនចៅរបស់មីនហាជំនួសលោកនាយ
................
+ ក្នុងឡាន
《លោក...》ហូប៊ីស្ងាត់មាត់រហូត ទើបតែហើបមាត់បន្តិច ព្រោះបើទុកទៀតតឹងទ្រូងណាស់