🌻 CEO កូនមួយ 🍒

273 36 1
                                    

ភាគទី : 18 》[ ស្រីសម្លេងប្រុស ]
#VHope
____________

#ផ្ទះប៉ារបស់ថេយ៉ុង

《លោកប៉ា...លោកប៉ាឲ្យជីននីចេញមក》ណាមជុនមកឡូរឡាររកប្រពន្ធដល់ផ្ទះប៉ាក្មេក ដោយគិតថារាងតូចរត់មករកប៉ាមិនខាន ព្រោះលោកគីមតែងតែចង់ឲ្យពួកគេបែកគ្នាយូរហើយ

《ឯងមករកស្អី?》លោកគីម

《ប្រពន្ធខ្ញុំនៅឯណា សុំអង្វរមានរឿងអីដោះស្រាយគ្នាស្រួលបួល មិចក៏អីបន្តិចខឹងរត់បែបនេះ?》នាយប្រហែលជាតឹងតែងក្នុងអារម្មណ៍ភ្លេចគិតថាត្រូវអោនលំទោនចំពោះប៉ាក្មេកហើយ

《រត់ស្អី? ជីននីទៅណា ឯងធ្វើស្អីឲ្យកូនយើងខឹងទៀតហើយ អាចង្រៃ! យើងប្រាប់ហើយ អាស្នេហាឆ្គួតឡប់របស់ឯងវាមិនគង់វង្សទេ តែពួកឯងវាឌឺរឹងក្បាល បើលែងគ្នាដាច់ៗទៅវាស្រួលចិត្តជាង》លោកគីម

《បង...កុំនិយាយអញ្ចឹងអី》Ms.Kim

《ឬមិនពិត មួយខែនៀកឈ្លោះគ្នាប៉ុន្មានដង ពួកឯងប្រុងធ្វើឲ្យយើងដែលជាមនុស្សចាស់នេះឈឺក្បាលដល់ស្លាប់មែនទេ?》លោកកាន់តែខឹងឡើងហើយ

《ជីននីមិនមកទីនេះទេ》Ms.Kim

《អញ្ចឹងតើគេទៅណា? លោកប៉ាអ្នកម៉ាក់ក្មេកមានដឹងដំណឹងខ្លះទេ?》នាយរាងបន្ទាន់ឥរិយាបទវិញ ក្រោយដឹងថាជីនមិនមកទីនេះ ដំបូងស្មានតែគ្រួសារសាច់ថ្លៃលាក់ប្រពន្ធ

《យើងមិនដឹងមិនអីទេ! ចេញឲ្យបាត់ៗពីមុខយើងទៅ ហើយកុំឲ្យយើងឃើញមុខឯងទៀត បើសិនកូនយើងមិនឃើញទេនោះ》គាត់គំហកដាក់កំហិតឲ្យនាយជាកូនប្រសារតែម្ដង មិនពេញចិត្តស្រាប់ផង មកធ្វើឲ្យមានបញ្ហាទៀតណាមជុន

《រកជីននីឲ្យឃើញណាកូន》អ្នកស្រីនៅតែសម្ដីទន់ដាក់កូនប្រសារ មិនចង់ឲ្យកូនៗឈ្លោះគ្នាទេ គាត់ដឹងថាជីនឆេវឆាវដូចលោកគីមអញ្ចឹង បើដៃគូមិនព្រមត្រជាក់ច្បាស់ជាឆេះមិនខាន

《បាទលោកប៉ាអ្នកម៉ាក់...》ណាមជុន

_________

គ្រួសាររបស់មីនហាមានពិធីជប់លៀងធំមួយដែលរៀបចំឡើងទទួលស្វាគមន៍ទាយាទតូច ដែលជាកូនប្រុសតែមួយរបស់មីនហា កម្មវិធីធ្វើឡើងនៅក្នុងភូមិគ្រឹះរបស់គេផ្ទាល់

🌻 CEO កូនមួយ 🍒Where stories live. Discover now