🍒 CEO កូនមួយ 🍒

357 48 7
                                    

ភាគទី : 03 》[ ចង់បានទាំងប្អូន ទាំងបង ]
#VHope
____________

ថេយ៉ុងអស់សំណើចបន្តិចហើយដាក់ក្មេងតូចចុះវិញ និយាយការពិតក៏បានកុំឲ្យគេថារោគចិត្តបន្តទៀត

《អ៊ុនវុន លោកពូមិនមែនសង្សារ appa ក្មួយទេ គ្រាន់តែអ្នកស្គាល់គ្នាតើ》ថេយ៉ុងវាយចិញ្ចើមព្រានដាក់រាងតូចដែលអង្អែលសក់កូនថ្នមៗ

《លឺហើយនៅ ថ្ងៃក្រោយឃើញមនុស្សប្លែកមុខកុំទៅជិតទៀតណាកូន》ហូប៊ី

《សម្រាប់ខ្ញុំលែងប្លែកហើយ មែនទេអ៊ុនវុន?》

《បាទ...》ក្មេងតូចហាក់មាននិស្ស័យនឹងនាយប៉ូលីសសង្ហាដល់ហើយ ញញឹមស្ញេញរហូត

《តោះយើងទៅដើរលេងវិញណា ចំនែកលោកទៅវិញបានហើយ លើកនេះខ្ញុំដេញ》រាងតូចដឹកដៃកូនចេញទៅមុនបាត់ នាយឈរក្រវីក្បាល ចូលចិត្តម្លេះមនុស្សចរឹកញ៉េញបែបនេះ គួរឲ្យចង់ក្រញិច
(ញិចមើលតែគ្នាចៃ) 😒

_______

#សួនកំសាន្ត

《Appa កូនចង់ជិះទោង យោលឲ្យកូនតិចមក》អ៊ុនវុនឡើងជិះហើយឲ្យប៉ាតូចគេជាអ្នករុញឲ្យទោងយោល ហូប៊ីញញឹមសម្លឹងឃើញភាពសប្បាយរីករាយរបស់កូនហើយក៏ភ្លឹកគិតពីអតីតកាលបន្តិច

អតីតកាលដែលប្អូនស្រីរបស់ហូប៊ីនៅរស់ នៅតូចនាងចូលចិត្តឲ្យហូប៊ីយោលនាងនៅលើទោងហើយក៏សើចសប្បាយដូចអ៊ុនវុនដែរ ពិតមែន...6ឆ្នាំលឿនណាស់ ខ្លួនបានបាត់បង់នាងទៅហើយ មិនគួរណានាងស្លាប់ចោលបងប្រុសសែនល្អ និង កូនជាទីស្រលាញ់ទេ ដោយសារស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកឬល្ងិតល្ងង់ តើមែនទេ? ដូច្នេះហើយ 28ឆ្នាំក្នុងជីវិត Single ហូប៊ីមិនដែលខ្វល់ខ្វាយនឹងស្នេហាឡើយ
(Single តែកូនមួយ)

《appa...ហ្ហឹកៗ》ក្មេងតូចធ្លាក់ពីលើទោងពីពេលណាក៏មិនដឹង រវល់តែភ្លឹកគិតរឿងចាស់ៗយូរពេក

《អ៊ុនវុន...កូនយ៉ាងមិចហើយ? ឈឺត្រង់ណាខ្លះ?》ហូប៊ីស្ទុះលើកកូនអង្អែលតាមក្បាលជង្គង់ថ្នមៗលួងលោមកូន ប្រហែសតែតិចសោះ

《មើលទៅបងមើលថែគេមិនបានល្អទេ》មីនហា ទៀតហើយ អាប៉ិនឹងចេះតែយ៉ាងមិច? តាមស្អិតដូចតុកែអញ្ចឹងនៀក

🌻 CEO កូនមួយ 🍒Where stories live. Discover now