🍒 CEO កូនមួយ 🌻

263 38 4
                                    

ភាគទី : 12 》[ មិនបាច់បកស្រាយអីទេ ]
#VHope
____________

អ៊ុនវុននៅផ្ទះម្នាក់ឯង ហើយម៉ែដោះក៏នៅផ្ទះបាយ ថ្ងៃនឹងមីនហាមកលេងកូនទៀតហើយ តែមិនមែនមកក្នុងរូបភាពធ្វើឲ្យកូនខ្លាចទៀតឡើយ ក្មេងចូលចិត្តសម្ដីទន់ភ្លន់យកចិត្ត ដូច្នេះត្រូវតែសម្របតាម

《អ៊ុនវុន...លោកពូមកលេង》មីនហាកាន់ថង់មួយដើរចូលមកទាំងញញឹម ហើយចូលមកបានដោយរបៀបណា ទាំងដែលផ្ទះគេចាក់សោររួចរាល់ហើយហ្នឹង

《លោកពូ មកបានដោយរបៀបណា...ម៉ែដោះ..អឹមម..!!》ក្មេងតូចស្រែកហៅម៉ែដោះតែនាយក្រាស់ខ្ទប់មាត់ជាប់និងនិយាយបន្ត

《លោកពូមកល្អទេអ៊ុនវុន កុំខ្លាចអីណា ចង់ញ៉ាំអីទេ នេះជាអាហារឆ្ងាញ់ៗដែលកូនក្មេងចូលចិត្តណា》មីនហាលើកថង់បង្ហាញទាំងញញឹម

《ហេតុអីលោកពូមកធ្វើល្អដាក់ខ្ញុំ?》ក្មេងតូចភ្នែកខ្មៅៗសួរត្រង់ៗតែម្ដង ព្រោះចម្លែកចិត្តណាមួយ appa ហូប៊ីបានផ្ដាំហើយថាកុំឲ្យស្និទ្ធនឹងពូម្នាក់នេះ

《ឯងគួរឲ្យអាណិតស្រលាញ់ ហ្ហឹស វាមិនចម្លែកទេដែលពូចូលចិត្តឯងនោះ》មីនហាលើកដៃអង្អែលក្បាលកូនសុខៗក៏ញញឹមឡើងមកដោយមិនដឹងខ្លួន

《តែ appa ថាលោកពូចង់ធ្វើបាបខ្ញុំ មិនឲ្យខ្ញុំនៅក្បែរទេ លោកពូទៅវិញទៅ appa និងលោកពូថេយ៉ុងជិតមកវិញហើយ》អ៊ុនវុន

《ពួកគេទៅជាមួយគ្នាទៀតហើយ? ហ្ហឹស! តាំងខ្លួនធ្វើជាមនុស្សត្រឹមត្រូវណាស់ តែក៏នៅតែខ្វះប្រុសមិនបាន ស៊ីគ្នាឡើងសឹកហើយក៏មិនដឹង》មីនហាចង់ថាឲ្យហូប៊ីបង្ហាញធ្វើដូចខ្លួនឯងរឹងមាំណាស់ តែនៅតែឲ្យប្រុសម្នាក់នោះតាមកំដរជាប់រហូត ច្បាស់ទេថាមិនធ្លាប់ស៊ីគ្នា 😌

《ស៊ីគ្នានឹងមានន័យថាមិច?》អ៊ុនវុន

《ហ្ហស...គ្មានអីទេ នេះពូឲ្យយកទុករបស់ដែលក្មួយចង់ទិញទៅណា》មីនហាហុចកាតខ្មៅរបស់ខ្លួនឲ្យកូន តែអ៊ុនវុនមិនទទួល

《Appa ថាកុំទទួលអ្វីពីគេដោយគ្មានការតបស្នង》ក្មេងតូចហុចឲ្យគេវិញ កែវភ្នែកស្មោះត្រង់បង្ហាញយ៉ាងច្បាស់

🌻 CEO កូនមួយ 🍒Where stories live. Discover now