ភាគទី : 21 》[ កូនខ្ញុំមិនមែនចំណីរបស់អ្នកណា ]
#VHope
____________ថេយ៉ុងបីអ៊ុនវុនចេញមក ក្មេងតូចយំទធាក់ជើងមិនព្រមចាកចេញចោល Appa តូចរបស់ខ្លួនទេ តែរាងក្រាស់ក៏ព្យាយាមយកគេចេញឲ្យបានសិនដែរ មិនមែនមិនបារម្ភពីហូប៊ីទេ តែបើនៅស្លាប់ទាំងអស់គ្នាមិនខាន រងចាំឱកាសនាយនឹងមកវិញទៀត
《ហ្ហា៎..😭...appa ហូប៊ី លែងខ្ញុំលោកពូ..ហ្ហឹក...appa នៅខាងក្នុង ខ្ញុំទៅនៅជាមួយគាត់》អ៊ុនវុន
《ក្មួយប្រុស ស្ដាប់ពូណា appa ក្មួយនឹងមិនអីទេ មីនហាគេមិនហ៊ានធ្វើអីលើ CEO ល្បីដូចហូប៊ីទេ តែបើក្មួយនៅទីនេះទៀត នឹងមានគ្រោះថ្នាក់》ថេយ៉ុងនិយាយត្រូវហើយ អ៊ុនវុនជាមុខសញ្ញាដែលលោកសុងចង់បាន ឈាមរបស់គេមានប្រយោជន៍ណាស់សម្រាប់គាត់
《តែលោកប៉ាមីនហានឹងវាយធ្វើបាប appa ដូចមុនទេ? ខ្ញុំខ្លាចគាត់វាយ appa ណាស់》អ៊ុនវុនធ្លាប់ឃើញមីនហាវាយហូប៊ី ថែមទាំងច្របាច់ករាងតូចស្ទើរដាច់ខ្យល់ទៀត គេឃោឃៅចំពោះហូប៊ី តែជាមួយអ៊ុនវុនគេថ្នាក់ថ្នមណាស់
《គឺ...!!》ថេយ៉ុងរអាក់រអួល ថាមិនត្រូវដែរបើគេម៉ួម៉ៅ ហូប៊ីនឹងមានបញ្ហាមិនខាន
................
ផាច់...!/
មួយដៃលើមុខរលោងរបស់ហូប៊ី (ដូចជាញឹកញាប់ដល់ហើយ) រាងតូចដួលលើគ្រែ King size ក្នុងបន្ទប់របស់មីនហាតែម្ដង គេនេះមិនដែលចេះថ្នមអ្នកណាឡើយ
《ហ្ហឹស! តែងខ្លួនស្រី ពាក់សក់!》នាយគប់សក់ពាក់ចំមុខហូប៊ីមួយទំហឹង ញញឹមចុងមាត់ឌឺចំអក ហ៊ានណាស់ដែលមកបោកប្រាស់គេ តែថា..ពិតជាស្អាតមែនណា បើមិនរបូតសក់ច្បាស់ជាច្រលំថាស្រីពិតៗ
《យើងធ្វើបានគ្រប់យ៉ាងឲ្យតែបានកូនយើងមកវិញ》រាងតូចសម្លក់ឌឺទាំងគែមមាត់បែកឈាម មិនកោតមិនញញើតនឹងនាយកំណាចនេះសោះឡើយ កាលដែលមកនេះគឺគិតទុកមុនមកហើយថាបើមានបញ្ហាអីនោះខ្លួនក៏សុខចិត្តស្លាប់
《អរ...》នាយញញឹមងក់ក្បាល
《ឯងញញឹមស្អី?》រាងតូចចងចិញ្ចើម
《ធ្វើបានគ្រប់យ៉ាងអញ្ចឹងមែនទេ?》នាយដើរចូលទៅកៀកគ្រែ ចាប់ទាញជើងរាងតូចមួយទំហឹងឲ្យស្ថិតក្រោមទ្រូងគេ សង្កត់ដៃតូចៗជាប់មិនឲ្យរើរួច