ភាគទី : 20 》[ ឆាប់រត់ទៅកូន ]
#VHope
___________ថេយ៉ុងបើកភ្នែកធំៗចាប់កែវស្រាក្បែរនោះបោកប្រាវ បង្កើតសម្លេងរំខានឲ្យរញ៉េរញ៉ៃ ដើម្បីអាចជួយហូប៊ីនិងកូនបាន បើមិនដូច្នោះគ្រោះថ្នាក់នឹងមកដល់ មិនបានកូនទៅវិញហើយ ត្រូវគេចាប់បានទៀត
ប្រាវវវ...!!//
《អ្អាវវវ...!!》នាងជេអ៉ីននឹងភ្ញៀវស្រីៗនាំគ្នាស្រែកចាចឡើង ហើយភាពរញ៉េរញ៉ៃនេះជាឱកាសឲ្យរាងតូចស្ទុះទៅចាប់ដៃកូនរត់ តែមីនហាក៏ចាប់ដៃអ៉ុនវុន ដែរ នាយមិនបណ្ដោយឡើយ
《ហូប៊ីមកណេះ》ថេយ៉ុងតម្រង់កាំភ្លើងហើយស្រាប់តែកូនចៅមីនហាបាញ់គេមុន ទើបនាយសង្ហារហ័សអោនផុត គេចគ្រាប់តាមជំនាញរបស់នាយ
《ថេយ៉ុង...》ហូប៊ីបារម្ភពីនាយប៉ូលីសណាស់ ត្រូវមករងគ្រោះដោយសារខ្លួនដែរ
《ចង់មកដណ្ដើមកូនខ្ញុំទៅវិញមែនទេបងថ្លៃ មិនមែនជាការងាយនោះទេ》មីនហាចាប់ឆក់ដើមដៃតូចជាប់ដោយដៃម្ខាង គេមាឌធំណាស់ យើងពិបាកទប់ទល់មែនទែន អ៊ុនវុនយំតែម្ដងបន្ទាប់ពីឃើញទឹកមុខកំណាចរបស់មីនហា សម្លឹងទៅកាន់ហូប៊ីខ្លាចថាគេនឹងធ្វើបាបប៉ាខ្លួនដូចលើកមុនទៀត
《លែងយើង!!》ហូប៊ីអោនខាំដៃគេមួយទំហឹង
《អ្អា៎...អូយ ឈាមដៃហើយ នៀក!!》ផាច់! មួយដៃពេញទំហឹងចំមុខរលោងរបស់ហូប៊ី វាច្រើនដងហើយដែលរាងតូចរងគ្រោះបែបនេះ តែនៅតែមិនចុះចាញ់
《Appa...ហ្ហឹកៗ លោកពូចិត្តអាក្រក់..》😭
《ស្ដាប់ណាស ស្រមោចមួយក៏មិនឲ្យរួចចេញពីទីនេះបានដែរ អ្នកណារត់បាញ់ចោល តើលឺទេ?!!》មីនហាស្រែកបញ្ជារកូនចៅរបស់ខ្លួនយ៉ាងអំណាច ធម្មតាគេមិនសូវខឹងទេ តែនេះបោកគេចុះទុនតែងខ្លួនស្រីទៀត អស្ចារ្យមែនទែនលោក CEO Jung
ថេយ៉ុងនឹកឃើញវិធីប្រើគ្រាប់បែកផ្សែងដើម្បីបង្វែងដានពួកគេ ហើយក៏បានឃើញអ៊ុនវុនដែលឈរយំនោះមិនមានកូនចៅច្រើនការពារដូចហូប៊ីដែលត្រូវមីនហាចាប់ជាប់ឡើយ
《អ៊ុនវុនមកណេះ!》《អត់ទេ...ហ្ហឹកៗ》ក្មេងតូចមិនចង់ទៅចោល Appa គេទេ ម្លោះហើយទើបគេយំ ថេយ៉ុងសម្រេចចិត្តលើកបីក្មេងតូចចាកចេញទៅមុន បើនៅម្នាក់ណាក៏ជួយមិនបានដែរ
《រត់ទៅកូន...ហ្ហឹកៗ》ហូប៊ីឃើញថេយ៉ុងបីកូនខ្លួនដែលក្រាញននៀលមិនចង់ទៅ ចង់នៅក្បែរ appa រួមសុខទុក្ខជាមួយគ្នា តែមើលទៅកាល:ទេស:មិនអំណោយផលសោះហើយ
《ពួកឯងកុំអាលបាញ់ កូនយើងនៅក្នុងដៃវា ហ្ហើយ! ចង្រៃយ៎...》បណ្ដោយឲ្យថេយ៉ុងយកអ៊ុនវុនទៅបាន ប៉ុន្តែ...ក៏ត្រូវផ្លាត់ស្នៀតនឹងបាត់បង់ហូប៊ីចូលក្នុងកណ្ដាប់ដៃគេទៅវិញ នេះរឹតតែគួរឲ្យបារម្ភហើយ
《ចុះចៅយើង អាចង្រៃពិតជាបំបង់បាយមែន..តើយើងបានឈាមឯណាផ្លាស់ប្ដូរទៅ》លោកសុងបារម្ភតែពីខ្លួនឯងរហូតតែម្ដងហើយ
《ឈាម! ឈាមស្អីគេ? នេះលោកសុងយកអ៊ុនវុនមកដើម្បីអី?》ហូប៊ីបើកភ្នែកធំៗងាកមើលមុខមីនហាទាំងទឹកភ្នែករហាម ក្រែងនិយាយក្ដែងៗថាស្រលាញ់កូនចៅមិនអញ្ចឹង?
《កុំមកសួរនាំច្រើន បងថ្លៃជាចំណាប់ខ្មាំងដែលខ្ញុំចង់បានបំផុត ហ្ហឹស.ហ្ហឹស...》មីនហាមានគំនិតអាក្រក់អីលើរាងតូចទៀតហើយ គេនេះខ្វល់ខ្វាយតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ
《ឯងនេះអាក្រក់ណាស់ អាក្រក់ទាំងឪទាំងកូន!》រាងតូចពិតជាខឹងណាស់ទើបស្រែកសន្ធាប់ដាក់ទាំងលោកសុងទៀត លឺដូច្នោះលោកសុងក៏ស្ទុះមកយារដៃបម្រុងប្រលះរាងតូច មីនហាក៏ពាំងរាំងបាំង
《ទុកឲ្យខ្ញុំជាអ្នកចាត់ការវិញលោកប៉ា...》😏
To be continue......🌸