🍒 CEO កូនមួយ 🍒

833 42 3
                                    

ភាគទី : 26 》[ លោកពូធ្វើអី appa ខ្ញុំ? ]
#VHope
____________

《អ៊ុនវុន...ហ្ហឹក កូនសម្លាញ់》ហូប៊ីគ្រាន់តែឃើញកូនភ្លាមទប់ទឹកភ្នែកលែងបានតែម្ដង ស្ទុះទៅអោបក្រសោបណែនដៃ ថើបកូនខ្សឺតៗ បេះដូងលោតញាប់ណាស់ ព្រោះតែមិនស្មានថាបានជួបកូនម្ដងទៀត

《Appa មកវិញហើយ កូននឹក appa ណាស់》ក្មេងតូចអោបប៉ាវិញ សម្លេងតូចៗនេះពេញដោយក្ដីបារម្ភ

《កូនមិនអីទេហ្អី? នៅជាមួយអ៊ុំមានរពឹស រំខានអ៊ុំទេ? អរគុណហើយបងប្រុសដែលមើលថែកូនខ្ញុំ》រាងតូចងាកទៅញញឹមដាក់ជីននី (អនាគតបងថ្លៃ)

《បានអ៊ុនវុនមក បងលែងអផ្សុក នេះកំពុងភ័យថាប៉ាគេមកយកទៅវិញ បងអផ្សុកទៀតហើយ》ជីននីងាកមើលមុខប្អូន ពិតមែនមានអ៊ុនវុននៅនាំលេង នាំនិយាយមិនឈប់ ចឹងហើយទើបជីនសប្បាយចិត្ត រហូតពេលខ្លះភ្លេចគិតថាក្មេងនេះជាកូនហូប៊ី មិនមែនកូនខ្លួនឯងទេ

《បងជីនចូលចិត្តអ៊ុនវុនណាស់ អូនឲ្យគេនៅទីនេះប៉ុន្មានថ្ងៃទៀតទៅ》ថេយ៉ុង

《អូន...?!》ជីននីភ្លាត់មាត់ ក្រោយលឺសព្វនាមដែលប្អូនប្រុសប្រើលើលោក CEO ដែលជាចៅហ្វាយ

《បាទត្រូវហើយ...》ថេយ៉ុងក្រសោបស្មារាងតូចហើយតបបងប្រុសទាំងញាក់ចិញ្ចើម ចំនែកហូប៊ីក៏គាំងមិនស្ទើរដែរ នៅមុខបងជីនក៏ហ៊ានដល់ថ្នាក់នេះដែរ

............
គ្រឹបប...!!!

《មកណេះ! មកនិយាយគ្នាសិន មិចក៏បងហ៊ាននិយាយពេញៗមាត់ម្លេះ នេះនៅមុខបងជីន ចុះបើគាត់មិនពេញចិត្តអូននោះ?》ហូប៊ី

《អូនមានត្រង់ណាដែលគាត់មិនពេញចិត្ត ថាទៅមើល អូនទាំងស្អាត មានសមត្ថភាព ហើយក៏មានបេះដូងស្រស់ស្អាត បងថាបងជីនគាត់សប្បាយចិត្តទៅវិញទេ តទៅនេះគាត់នឹងបានអ៊ុនវុនមកនៅក្បែររាល់ថ្ងៃ》ថេយ៉ុងបេះបួយថ្ពាល់តូចទាំងគ្រឺតខ្នាញ់ ចេះបារម្ភទៅកើត ក្រែងជាមនុស្សម៉ឺងម៉ាត់ណាស់ឬ?

《បានហើយ កុំមកប៉ះថ្ពាល់អូន នែ! បងចង់ធ្វើអីទៀតហើយ នៅមិនគ្រប់ទៀតហ្អីយប់មិញ》ដៃតូចរុញមុខសង្ហាដែលព្យាយាមអោនមកថើបថ្ពាល់របស់ខ្លួន ជើងក៏ឈានដើររុញដំណើរអ្នកម្ខាងឲ្យថយក្រោយតាមជំហានរបស់ខ្លួន រហូតដួលលើពូក

You've reached the end of published parts.

⏰ Last updated: Jun 23, 2023 ⏰

Add this story to your Library to get notified about new parts!

🌻 CEO កូនមួយ 🍒Where stories live. Discover now