ភាគទី : 24 》[ យើងមិនឲ្យពួកឯងបានសុខទេ ]
#VHope
____________ណាមជុនបើកភ្នែកក្រឡោតៗបេះដូងលោតញាប់ តែប្រឹងញញឹមបន្លប់ ប្រឹងនិយាយសិន ក្រែងជីននីលើកលែងឲ្យដូចលើកមុន យ៉ាងណាគ្រប់យ៉ាងគ្រាន់តែជាការយល់ច្រលំតើមែនទេ??
《ជីនហ្ហា៎...បង! បងសុំទោស លើកមុនបងយល់ច្រលំ បងទើបតែដឹងយប់មិញទេ》ណាមជុនឈោងចាប់ដៃជីន តែរាងតូចរលាស់ចេញមួយទំហឹង
《យល់ច្រលំ? បើថ្ងៃនោះ នាងនោះចោទអូនថាចង់សម្លាប់នាង បងប្រហែលជាប្ដឹងអូនដាក់គុកជំនួសនាងផងក៏មិនដឹង អូនមិនដឹងទេថាបងនៅស្រលាញ់នាងឬអត់ តែសម្រាប់អូន...អស់រលីងហើយចិត្តស្រលាញ់សម្រាប់បង》ជីននិយាយទាំងរលីងរលោង ប្រឹងងាកមុខចេញមិនចង់ប្រឈមមុខ មិនចង់ឃើញមុខ មិនចង់ឲ្យខ្លួនឯងដាច់ចិត្តមិនបាន
《បងមិនជឿ អូននៅស្រលាញ់បង ហ្ហឹស..អូនគ្រាន់តែខឹងហើយនិយាយតាមអារម្មណ៍》
《គីមណាមជុន បងមានខួរក្បាលដែរទេ? អូនចង់ថាបងគួរឲ្យធុញ រំខាន ចេញឲ្យបាត់ទៅ!!》ជីនក្រោកឈរស្រែកសន្ធាប់ដាក់ណាមជុនខ្លាំងៗ មុននឹងដើរចេញទៅខាងក្រៅបាត់ ទុកឲ្យរាងក្រាស់នៅអស់សង្ឃឹមម្នាក់ឯង មិនហ៊ានតាម មិនដឹងគួរនិយាយថាមិចឲ្យសមក្នុងពេលនេះទេ
《លោកអ៊ុំ...》អ៊ុនវុន
《អ៊ុនវុន អ៊ុំជីនលែងស្រលាញ់អ៊ុំហើយ》😢
《ជាប្រុសរឹងមាំដើមទ្រូង 5ហត្ថ កុំយំអីអ៊ុំ អ៊ុំជីនគាត់និយាយចឹងមែន តែគាត់គេងយំនឹកអ៊ុំរាល់យប់》ក្មេងនេះដឹងទៀតថាជីននៅគេងយំនឹកណាមជុន ឬគ្រាន់តែជួយនិយាយលើកទឹកចិត្តទេ
《មែនហ្អេះ?》ណាមជុនទាញក្មួយមកអង្គុយជិត
《បាទ...អ៊ុំជីនដូច Appa ហូប៊ីចឹង មាត់រឹងតែចិត្តទន់ មាត់ដេញពូថេយ៍ចេញ តែយប់ឡើងនឹកពូថេយ៍រាល់យប់》អ៊ុនវុន
《ចុះអ៊ុំគួរធ្វើមិចទៅ ដើម្បីឲ្យជីនបាត់ខឹង?》
《មុខក្រាស់ជាជម្រើសល្អ...》អ៊ុនវុនថាហើយក៏ដើរទៅអង្គុយញ៉ាំបាយវិញបាត់
《ក្មេងនេះនិយាយត្រូវណាស់ វាមិនដែលរស់នៅជាមួយគ្នាច្រើនឆ្នាំឆាប់ណាយលឿនដល់ថ្នាក់នេះ ប្រាកដជានិយាយព្រោះខឹងមិនខានទេ តាមសិន》ចុងក្រោយក៏នៅតែប្រើវិធីសាស្រ្តមុខក្រាស់មកដោះស្រាយបញ្ហាដដែល ណាមជុនខុសនេះមិនមែនលើកទីមួយឡើយ ដូច្នេះនាយគួរតែយល់ហើយថាជីននីស្រលាញ់នាយខ្លាំងប៉ុណ្ណា ។