🍒 CEO កូនមួយ 🍒

315 41 5
                                    

ភាគទី : 19 》[ ភរិយារបស់លោកស្អាតណាស់ ]
#VHope
____________

ថេយ៉ុងកៀកចង្កេះហូប៊ីដើរចូលទៅ មិនដឹងថាបន្លំឲ្យកូនចៅធ្វើយ៉ាងមិចបានទេ ទើបបានធៀបនិងលិខិតបញ្ជាក់ថាជាភ្ញៀវ VIP មកបាន

《សូមអញ្ជើញលោក Robert និងភរិយាចូលទៅខាងក្នុងសិនទៅ》ហើយដូរដាក់ឈ្មោះ Robert ពីពេលណាលោកប៉ូលីស

មកដល់ខាងក្នុងរាងតូចងាកសម្លឹងរកមើលកូនរបស់ខ្លួន តែភ្ញៀវច្រើនណាស់ មិនដឹងថាអ៊ុនវុននៅឯណាទេ ងាកចុះឡើងក៏ឃើញនាងជេអ៉ីនកំពុងតែដួសការ៉េមដាក់ចានទាំងរអ៊ូ

《មិនដឹងជាអំពល់ទុក្ខស្អីទេ! ចាំមើលពេលដែលយើងក្លាយជាម៉ែចុងឯងពេញសិទ្ធ ឯងច្បាស់ជាខ្ទាតទៅគន្លៀតជញ្ជាំងហើយ អាក្មេងរំខាន》ជេអ៉ីន

ហូប៊ីដើរទៅកៀសនាងល្អកំពុបការ៉េមលើរ៉ូប ណាមួយខឹងដែលថ្ងៃមុននាងដាក់ថ្នាំថេយ៉ុង តែអ្នករងគ្រោះបែរជាហូប៊ីទៅវិញ មនុស្សអាក្រក់បែបនេះកុំទុក

《អ្អឿយ...នែ! ប្រលាក់យើងអស់ហើយស្រីចង្រៃ ដើរគ្មានភ្នែកទេហ្អី?》នាងល្អខឹងណាស់ កំពុងម៉ួម៉ៅរឿងអ៊ុនវុនទុកនាងដូចអ្នកបម្រើផង

《អូ សុំទោសចាស មិញស្មានតែសរសរ តាមពិតមនុស្សទេហ្អី?》ហូប៊ីតបទាំងញញឹមចុងមាត់ គិតថាគេញញើតមែនទេ ចង់ខ្លាំងហក់មក

《នាងឯង!!》ជេអ៉ីន

《មានរឿងអី?》មីនហាដើរមកដល់ចំពេលល្មមទើបប្រញាប់ឃាត់ខ្លាចថាខូចពិធីរបស់គេអស់ កែវភ្នែកព្រានចោលមកចំរាងតូច សាច់សខ្ចីដែលឈរអោបដៃមិនខ្វល់នឹងនាងមុខយក្សនេះឡើយ

《គឺវាដើរមកបុកខ្ញុំណាលោក ហ្ហឹក...》ជេអ៉ីន

《អាចមកពីកន្លែងចង្អៀតគេមិនបានតាំងចិត្តទេដឹង មែនទេអ្នកនាង...អឺ ឈ្មោះអ្វីដែរបាទ?》ព្រាននារីគឺអញ្ចឹងមែន ឃើញស្អាតមិនបានមិនចាំបាច់ចង់ដឹងថាប្រពន្ធអ្នកណាទេ ញ៉ែរសិនហើយ

《ខ្ញុំ...》ហូប៊ីបម្រុងរកនឹកតប តែ...

《មកនៅទីនេះទេហ្អីប្រពន្ធសម្លាញ់...》ថេយ៉ុងមិនបង្អង់យូរក៏ប្រញាប់ចូលមកកៀកស្មារហូប៊ីបង្ហាញភាពជាម្ចាស់ ឲ្យគេឯងដឹងថាស្រីសម្លេងប្រុសម្នាក់នេះជាប្រពន្ធរបស់នាយហើយ កុំចង់មកលេបខាយ

🌻 CEO កូនមួយ 🍒Where stories live. Discover now