🌻 CEO កូនមួយ 🍒

255 39 11
                                    

ភាគទី : 11 》[ ដល់វេនលោកហើយ ]
#Vhope
____________

ថេយ៉ុងបើកម៉ូតូទៅផ្ទះនៅម៉ោង 9យប់ សុខៗក៏មានស្រីម្នាក់រត់ចេញមក នាយគេចស្ទើរតែមិនទាន់ មិនដឹងថាមានបញ្ហាអ្វី ហើយនាងយំខ្លាំងទៀតផង

《ហ្ហឹកៗ...លោកជួយខ្ញុំផង..ហ្ហឹក..》នាងស្ទុះមកតោងថេយ៉ុងយំផងអីផងឲ្យនាយជួយ មុខរបស់នាងមានស្នាមជាំ ដូចជាត្រូវគេវាយអញ្ចឹង

《នាង! ជេអ៉ីន? មិចក៏...》

《មានគេចង់ធ្វើបាបខ្ញុំ...ហ្ហឹក លោកជួយខ្ញុំផង លឿនឡើង ចេញពីទីនេះទៅ》នាងប្រញាប់ប្រទាញប្រទង់ទាញនាយហើយឡើងជិះជាមួយដោយមិនមានការអនុញ្ញាតពីម្ចាស់ម៉ូតូឡើយ នៅមកអោបចង្កេះគេទៀត

ថេយ៉ុងមិនបានមាត់ទេ ជិះបន្តទៅមុខបំណងចង់ទៅប៉ុស្តិ៍ប៉ូលីសវិញ ដើម្បីឲ្យនាងសរសេរពាក្យបណ្ដឹងថាអ្នកណាជាអ្នកធ្វើបាបនាងដល់ថ្នាក់នេះ ។ មិនសមជាបងជីនទេ ត្បិតថាគាត់កាចឆ្នាសតែមិនដល់ថ្នាក់ហ៊ានធ្វើរឿងបែបនេះឡើយ

《លោកជូនខ្ញុំទៅខុនដូបានទេ? ខ្ញុំមិនប្ដឹងទេ ព្រោះគេនឹងតាមមកធ្វើបាបខ្ញុំទៀតមិនខាន ហ្ហឹក..ណា៎》នាងល្អញ័រខ្លួនសុំអង្វរឲ្យគេជូននាងទៅខុនដូវិញ

《ហេតុអីខ្ញុំត្រូវយកអាសារមនុស្សដែលធ្វើឲ្យគ្រួសារបងប្រុសខ្ញុំមានបញ្ហានោះ?》ថេយ៉ុងអោបដៃតបបែបហីៗទៅកាន់នាង តាមថាគេមិនគួរជួយផង នាងបានបង្ករឿងច្រើនណាស់ធ្វើឲ្យជីនឈឺចាប់ ទម្រាំផ្សះផ្សារបាន ថេយ៉ុងឈឺក្បាលមិនស្ទើរឡើយ

《លោកជាប៉ូលីស មិនគួរយករឿងផ្ទាល់ខ្លួនមកឡូកលំនឹងរឿងការងារជួយប្រជាជនទន់ខ្សោយទេ លោកក៏ឃើញថាខ្ញុំត្រូវគេធ្វើបាប ឬមួយលោកសុខចិត្តឈរមើលគេសម្លាប់ខ្ញុំ》ជេអ៉ីនយំកាន់តែខ្លាំងដើម្បីឲ្យគេអាណិតនាង

《ទៅដណ្ដើមប្ដីអ្នកណាទៀតហើយទេដឹង?》

《លោក...មិនមែនទេ គឺម្ចាស់ក្លឹប មីនហា គេចង់បានខ្ញុំធ្វើស្រីកំដរ តែខ្ញុំមិនព្រម》ជេអ៉ីន

《ថាមិច?!》ថេយ៉ុងបើកភ្នែកធំៗផ្ទួនពាក្យ

《លោកប្រាកដជាស្គាល់គេហើយ ហ្ហឹក..គេឃោឃៅណាស់ បើលោកមិនចង់ឲ្យគេសម្លាប់ខ្ញុំ ជួយខ្ញុំផងទៅណា...ហ្ហឹក》ជេអ៉ីនដើរមកកៀកបម្រុងអោបដៃនាយសង្ហាទៀត តែថេយ៉ុងបេះដៃចេញមិនឲ្យតោង នេះក៏យប់ហើយជួយយកអាសារម្ដងចុះ

🌻 CEO កូនមួយ 🍒Where stories live. Discover now