🌻 CEO កូនមួយ 🌻

245 40 6
                                    

ភាគទី : 08 》[ តែខ្ញុំមិនមែនអ្នកទោស ]
#VHope
____________

ណាមជុនបើកឡានទាំងម៉ួម៉ៅក្នុងអារម្មណ៍ ក្ដាប់ចង្កូតឡានណែន សុខៗក៏ជាន់ហ្វ្រាំងងក់វាយចង្កូតឡានមួយទំហឹងដៃពេញដោយកំហឹង

《ចង្រៃយ៎!!! ហ្ហឿយៗ...!! ចិត្តខ្លាំងណាស់ មាត់ខ្លាំងណាស់ដេញបងចេញពីផ្ទះ ចាំមើលចុះតើអូនអាចរស់ខ្វះបងបានទេ?》នាយមិនបានគិតពីកំហុសខ្លួនឯងទេ នៅខឹងដែលគេបណ្ដេញខ្លួនចេញទៅវិញ សុខៗគេដេញឬយ៉ាងណា? ប្ដីដេកអោបរាល់យប់សុខៗបង្កើតរឿងឈ្លោះគ្នាឲ្យខ្មាស់គេមែនទេ?

《ប៉ុន្តែហេតុអីជីនដឹងថាយើងស្គាល់ជេអ៉ីនដែរ?》ការពិតណាមជុនក៏ដឹងថាជេអ៉ីននិងជីនស្គាល់គ្នា ជាមិត្ត តែមិនដឹងថាពួកគេឈ្លោះគ្នានោះទេ ព្រោះជេអ៉ីនតែងបង្ហាញថានាងស្រលាញ់មិត្ត គ្រាន់តែពេលខ្លះនិយាយដើមមិត្តបំផ្លើសការពិតតែប៉ុណ្ណោះ

《អាឡូ...》ណាមជុនខលទៅលេខរបស់ជេអ៉ីន

[ លោកមានការអ្វីមែនទេ? រាល់យប់លោកមិនដែលខលមកខ្ញុំទេខ្លាចជីននីដឹង ]

《ជីននីដឹងរឿងហើយ នាងខលទៅនិយាយអីខ្លះជាមួយគេ មិចក៏គេខឹងខ្លាំងម្លេះ?》ណាមជុន

[ ជីនជាអ្នកខលមកខ្ញុំ គេខលមកគម្រាមមិនឲ្យខ្ញុំនៅក្បែរលោកទៀតទេ គេតែងតែបែបនេះមិនខុសពីភ្លើងទេ ពេលគេខឹងអ្នកណាក៏រលាកដែរ ខ្ញុំមិនទាន់បាននិយាយអីបន្តិចផង ] ប៉ិនណាស់នាង បានតែអាត់សម្លេងនិយាយឌឺដងឲ្យជីននោះទុកល្អទេ?

《គេដេញខ្ញុំចេញពីផ្ទះហើយ》នាយនិយាយទាំងសម្លេងក្រៀមក្រំ នាយមិនបានចង់យកជេអ៉ីនជំនួសជីនទេ គ្រាន់តែពេលខ្លះលង់នឹងសម្ដីទន់ភ្លន់របស់នាងជេអ៉ីន តែប្រពន្ធនៅតែសំខាន់

[ ហ្ហុស! មិចក៏គេចិត្តក្ដៅយ៉ាងហ្នឹង ឃើញទេ មិនខុសពីអ្វីដែលខ្ញុំនិយាយនោះទេ ] មាត់និយាយបែបនឹង តែទឹកមុខញញឹមសមចិត្តអស់ស្ទះ

《ពួកយើងរក្សាគម្លាតសិនទៅ ពេលនេះប្រពន្ធខ្ញុំខឹងខ្លាំងណាស់ គេនឹងត្រជាក់ចិត្តវិញពេលដែលគេខ្វះខ្ញុំមិនបាន》នាយចង់ថាទុកឲ្យពេលវេលាជាអ្នកដោះស្រាយចុះ នាយគ្រាន់តែកុំទាក់ទងនាងល្អនេះទៀតទៅបានហើយ ព្រោះនាយក៏មិនបានស្រលាញ់នាងឯណា...គ្រាន់តែបន្ធូរអារម្មណ៍ពេលខឹងប្រពន្ធ
(ពួកគេមិនដែលថ្លោះធ្លោយអ្វីនឹងគ្នាទេ រាល់លើកគឺណាមជុនទប់ចិត្តបានរហូត ពេលខ្លះក៏ចំពេលជីនខលមកដែរ ទើបបញ្ឈប់អារម្មណ៍បាន)

🌻 CEO កូនមួយ 🍒Where stories live. Discover now