🍒 CEO កូនមួយ 🍒

280 39 5
                                    

ភាគទី : 23 》[ អាចង្រៃ!ឯងធ្វើស្អីប្រពន្ធយើង?]
#VHope
____________

《ឯងមិនសម្រេចទេ》ហូប៊ីងាកប្រឈមមុខនឹងគេម្ដងទៀត ទាំងភ័យទាំងខ្លាច តែក៏មានចិត្តមួយខឹងស្អប់ចង់តែសម្លាប់នាយកំណាចនេះចោលទេ កូនខ្លួនឯងឈាមខ្លួនឯង គេនៅដាច់ចិត្តធ្វើបាបទៀត ចុះទម្រាំអ្នកដទៃដូចថេយ៉ុង

《សម្រេចឬអត់ចាំតែមើលទៅ ហ្ហឹស!😏》នាយដោះអាវក្រវាត់ទៅម្ខាងបង្ហាញស្នាមសាក់លើទ្រូង និងសាច់ដុំហាប់ណែន តែមិនគាប់ភ្នែកហូប៊ីឡើយ

《កុំចូលមកទៀត បើ..បើចូលមកយើងគប់!》រាងតូចងាកឃើញខ្នើយក្បែរនោះលើកយារដាក់មីនហាទាំងញ័រដៃ ហើយខ្នើយនឹងធ្វើអីគេបាន ដឹងថាធ្វើអីគេមិនបានទើបទម្លាក់ចោល ហើយស្ទុះទៅចាប់កែវទឹកម្ដង លើកនេះដឹងតែបែកហើយ ធានា...😌

《ហ្ហឹស.ហ្ហឹស...》ផូស...!!

ទើបតែសើចបានបន្តិច កែវក៏ហោះមកចំកណ្ដាលក្បាលតែម្ដងមិនឲ្យសើចឆ្ងាញ់បានយូរឡើយ ឈាមក្រហមឆ្អៅហូរចេញមកកាត់ជើងសក់ មីនហាលើកដៃប៉ះឈាមហើយប្រែទឹកមុខមួយរំពេច

《ហ៊ានណាស់ជុងហូប៊ី...》

《ហ្ហឿយ...កុំចូលមក អ្អា៎...》ទើបតែបែរក្រោយបម្រុងរត់គេច ស្រាប់តែនាយកំណាចស្ទុះរុញខ្ទប់ជញ្ជាំងពីក្រោយ ចាប់ដៃតូចៗក្រព័ទមកក្រោយដូចអ្នកទោស លើកនេះដឹងតែមិនសល់ឆ្អឹងឡើយហូប៊ី

《លែងយើង អាជូរជាតិ អាថោក អាមនុស្សអត់កំណើត!!》(ប៉ិនជេរណាស់មីង 😌)

《អ្អឿយ...》ដោយក្នាញ់ពេកមីនហាក៏អោនខាំករបស់ហូប៊ីពីក្រោយមួយទំហឹងរហូតចេញឈាមរឹមៗ

《អ្អា៎..ឈឺណាស់លែង! លែងយើងវ៉ើយ!》

《យើងដឹងហើយថាគួរបង្ក្រាបឯងបែបណាជុងហូប៊ី ហ្ហឹស! ហ៊ានធ្វើឲ្យយើងឈឺមែនទេ? យើងនឹងធ្វើឲ្យឯងឈឺលើសយើងទៀត》នាយទាញក្រវាត់កាយតូចប៉ើងដូចសំឡីដួលទៅលើពូក និងតាមទ្រោបមិនឲ្យគេចបាន អ្នកខាងក្រោយព្រលឹងចុងសក់ហើយគ្រានេះ

《យើងសុខចិត្តស្លាប់ យើងមិនឲ្យឯងមកធ្វើរឿងស្មោគគ្រោកដាក់យើងទេ》ហូប៊ី

《អរ...ចុះអ៊ុនវុននោះ ក្រែងថាស្រលាញ់កូនហ្អេះ? បើឯងស្លាប់បាត់ កូនឯងបានលើយើងហើយណា》មីនហា

🌻 CEO កូនមួយ 🍒Where stories live. Discover now