ភាគទី : 22 》[ មកនៅជាមួយអ៊ុំណា ]
#VHope
____________#វីឡាត្រកូលគីម
ជីននីកំពុងអង្គុយគិតខ្វល់ខ្វាយម្នាក់ឯង ខឹងចិត្តនឹងរឿងប្ដីនៅលួចទាក់ទងស្រី ខ្លួនក៏អន់ចិត្តមិនចង់និយាយជាមួយគេ ម្លោះហើយបានត្រឹមមកយំម្នាក់ឯងស្ងាត់ៗ ប្អូនប្រុសក៏មិននៅ គ្មានអ្នកណាជួយរំលែករឿងក្នុងចិត្តទាល់តែសោះ តើត្រូវនៅរងគ្រោះបៀមទុក្ខសោកបែបនេះដល់ពេលណា??
《ហ្សឺត..! មិនគួរបណ្ដោយខ្លួនឲ្យធ្លាក់ដល់ដំណាក់កាលបែបនេះសោះ តើខ្ញុំទ្រាំបានយូរប៉ុណ្ណាទៅ? ហ្ហឹក...ហើយចុះបើចុងក្រោយយើងបែកគ្នាមែន លោកប៉ានឹងអស់សង្ឃឹមចំពោះខ្ញុំប៉ុណ្ណាទៅ អត់ទេ..ហ្ហឹក》ជីននីអង្គុយយំខ្សឹកខ្សួលម្នាក់ឯងយ៉ាងកំសត់ ស្ងាត់ៗក៏សម្លេងមនុស្សដើរចូលមក រាងតូចប្រញាប់ជូតទឹកភ្នែកទាំងភ្នែកហើមក្រហម
《បងជីន...》ថេយ៉ុងកាន់ដៃអ៊ុនវុនចូលមក
《ថេយ៉ុង? ហើយក្មេងនេះជាអ្នកណា?》នាយតូចចង្អុលទៅក្មេង Cute ក្បែរខ្លួនប្អូនប្រុសដោយក្ដីងឿងឆ្ងល់ ទៅយកក្មេងពីណាមកនឹង
《អ៊ុនវុនជាកូនរបស់ CEO Jung គេកំពុងត្រូវពួកម៉ាហ្វៀតាមចាប់ ខ្ញុំគិតថាទីនេះមានសុវត្ថិភាព ព្រោះពួកវាមិនដឹងឡើយថាខ្ញុំស្នាក់នៅទីនេះ តើបងអាចជួយគេម្ដងបានទេ?》ថេយ៉ុងមើលទៅក្មេងដែលនៅខ្សឹកខ្សួលព្រោះយំទើបតែហើយ មិនចង់មកចោល Appa ទេ តែក៏មិនអាចយកឈ្នះអ្នកណាបាន ក្រៅពីធ្វើតាមមនុស្សចាស់រៀបចំតែប៉ុណ្ណោះ
《នេះកូនចៅហ្វាយដែលឯងធ្វើជាអង្គរក្សអត់ប្រាក់ខែហ្នឹងមែនទេ? គេគួរឲ្យអាណិតណាស់ មកនេះមកអ៊ុនវុន》ជីននីឈោងដៃឲ្យក្មេងតូចមកនៅក្នុងរង្វង់ដៃខ្លួន ហើយអ៊ុនវុនក៏ចូលទៅអោបមែន រង្វង់ដៃនេះកក់ក្ដៅណាស់ ក្មេងតូចអោបហើយយំនឹកដល់ appa តែម្ដង ហើយជីននីក៏យំដែរ យំស្រណោះខ្លួន បើសិនមានកូនប៉ុណ្ណេះខ្លួនប្រហែលសប្បាយចិត្ត មិនចាំបាច់មានប្ដីដូចណាមជុនក៏បាន
《ហ្ហឹកៗ...នឹក appa ហូប៊ីណាស់》អ៊ុនវុន
《មិនអីទេណា...ហ្ហឹក មកនៅជាមួយអ៊ុំ អ៊ុំនឹងមើលថែឯងដូចកូនបង្កើតណា កុំយំអី ហ្សឺត..》ជីននីហៅខ្លួនឯងថាអ៊ុំយ៉ាងស្និទ្ធស្នាល