🌻 CEO កូនមួយ 🍒

298 42 0
                                    

ភាគទី : 05 》[ ហេតុអីលោកចង់ការពារខ្ញុំ? ]
#VHope
____________

#Jung Group

ហូប៊ីប្រឹងប្រែងធ្វើការណាស់ ថ្ងៃខ្លះគេភ្លេចញ៉ាំបាយក៏មានដែរ ទំនួលខុសត្រូវដ៏ច្រើនមានលើលោក CEO ម្នាក់នេះ ដូច្នេះហើយទើបចេះតែគិតពីការងារជាងសុខភាពបែបនេះ

《ថ្មើរនេះមានអ្នកទៅយកអ៊ុនវុនចេញពីសាលាហើយនៅ? ហ្ហឹមម តាំងពីអាម្នាក់នោះមានគំនិតចង់ដណ្ដើមអ៊ុនវុនទៅវិញ ខ្ញុំដេកមិនដែលលក់សោះ ចុះបើវាប្រើកូនចៅទៅចាប់កូនខ្ញុំនៅសាលា តើគិតយ៉ាងមិច?》ហូប៊ីកាន់ឯកសារបណ្ដើររអ៊ូរទាំពីរឿងកូនបណ្ដើរ មិនមានអ្នកណាជួយសម្រាលបន្ទុកសោះ គិតម្នាក់ឯង បារម្ភម្នាក់ឯង ការងារក៏ច្រើនទៀត

តុក...តុក...!!

《លោកប្រធាន នេះជាគម្រោងការងារដែលខាងផ្នែកផ្ញើមក តើលោកអាចមានពេលទៅមើលគម្រោងនោះបានទេ?》លេខា

《ថ្ងៃស្អែក? ប្រហែលជាអាចឆ្លៀតបាន នាងជួយរៀបកាលវិភាគសម្រាប់ថ្ងៃស្អែកឲ្យខ្ញុំផង តើខ្ញុំអាចនឹងលើកការប្រជុំសិនទេ?》ហូប៊ី

《ចាសលោក ការប្រជុំជាមួយដៃគូវិនិយោគលោកអាចលើកទៅខានស្អែកបាន ព្រោះគម្រោងដែលត្រូវទៅមើលវាសំខាន់ជាង》លេខាញញឹមស្រាលដាក់ហូប៊ី នាងចាប់អារម្មណ៍ឃើញលោកប្រធានថ្ងៃនេះស្លេកៗ ភ្នែកក៏រាងខ្មៅដែរ

《នាងអាចទៅធ្វើការបានហើយ》ហូប៊ីហុចឯកសារឲ្យលេខាវិញ

《អឺ លោកប្រធានមិនស្រួលខ្លួនមែនទេ?》

《អស...មិនអីទេ គ្រាន់តែដេកមិនសូវលក់ប៉ុណ្ណោះ》នាយតូចយកដៃញីថ្ងាស់ឆ្លើយទាំងប្រឹងញញឹមបន្លប់ ខ្លួនក៏មិនជារឹងមាំប៉ុន្មាន តែប្រឹងធ្វើជាជំហរឲ្យអ្នកគ្រប់គ្នា

《លោកប្រធានរវល់ការងារច្រើន គួរតែប្រើពេលដែលបានសម្រាកនោះយកកម្លាំង ខ្ញុំបារម្ភពីសុខភាពលោក》លេខា

《អរគុណហើយណា ចាំខ្ញុំព្យាយាមគេងឲ្យបានច្រើនជាងមុន》ហូប៊ី

________

លេខាទើបតែដាក់ខ្លួនអង្គុយលើតុបានបន្តិច ក៏ឃើញប្រុសម្នាក់ដើរចូលមក រាងកាយស្វាហាប់ ដំណើរមួយៗចូលមក មិនដឹងថាមករកអ្នកណាទេ តែតម្រង់ទៅបន្ទប់លោកប្រធានរបស់នាង

🌻 CEO កូនមួយ 🍒Where stories live. Discover now