ភាគទី : 13 》[ គម្រោងការរលាយអស់ ]
#VHope
____________ជីននីខាំមាត់សម្លក់ប្ដីដែលសួរបកដេញជើងគេវវិញ ដឹងហើយថាជាប្រុសដូចគ្នា តែ btt មិនងាយនឹងក្បត់ផិត គឺដូចជាមនុស្សស្រីអញ្ចឹង ស្មោះនឹងប្ដីរបស់ខ្លួន មិនចង់ឲ្យគ្រួសារបែកបាក់ទេ
《កុំឲ្យអូនចាប់បានទៀតណាស ថានៅទាក់ទងនាងជេអ៉ីន ស្រីបិសាចនោះចង់ទៅទាក់ទងថេយ៉ុងទៀត បងគួរតែគិតចេញហើយថានាងជាមនុស្សបែបមិច?》ជីនងើបដើរទៅឈរនៅមាត់បង្អួច
《ហ្ហើយ...គិតទៅបើសិនយើងធ្លាប់ធ្វើខុសហើយ គេនឹងមិនងាយលើកលែងឲ្យយើងឡើយ》ណាមជុនក្រវីក្បាល ដកដង្ហើមធំបន្តិច ដឹងហើយថាជីនម៉ួម៉ៅព្រោះរឿងអ្វី
《បើដឹងអញ្ចឹងហើយ កុំធ្វើឲ្យខឹងទៀត》
《បាទ...ជំទាវតូច សឺត...ក្រអូបយ៉ាងនេះ មិចនឹងដាច់ចិត្តទៅលោក》ប្ដីប៉ិនលួងប៉ុណ្ណឹងហើយនៅតែប្រពន្ធខឹងទៀតទើបចម្លែក
《លើកមុនក៏និយាយអញ្ចឹងដែរ》ជីនងាកមុខមកមើលមុខប្ដីចំៗ លួងផ្អែមរលួយនេះអាចនឹងមានអ្វីលាក់បាំង
《តែលើកនេះពិតៗ...បងសុំបញ្ជាក់ចិត្តស្មោះហើយណាយប់នេះ មោះ! ទៅងូតទឹកជាមួយបងវិញ កុំគិតច្រើនពេកមើល...》នាយលើកបីកាយប្រពន្ធឡើងស្ទួយដូចមិនធ្ងន់អីបន្តិចសោះ ម្ដងនេះប្រាកដជាបានហើយ រាល់យប់ប៉ះគេមិនបានផង
《អូនដើរបានតើ...បងជុនដាក់ចុះទៅ ន្ហែ...》ជីនទធាក់ជើងឲ្យគេដាក់ចុះវិញ តែសោកស្ដាយផងណាចូលបន្ទប់ហើយដឹងតែចប់របស់ពូជុនហើយ
...............
ថេយ៉ុងគេងនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ទោះបីហូប៊ីបង្ខំឲ្យបើកបន្ទប់គេងក៏គេមិនព្រម ព្រោះថាផ្ទះនេះសល់បន្ទប់ច្រើនណាស់ តែនាយប្រកែក
《នេះខ្នើយនិងភួយរបស់លោក》ហូប៊ី
《អរគុណ...》😊
《ប្រាប់ហើយថាឲ្យទៅគេងក្នុងបន្ទប់មិនស្ដាប់ទេ លោកជាភ្ញៀវដែលឌឺរឹងក្បាលបំផុតហើយ》ហូប៊ីស្ដីឲ្យគេទាំងគ្រឺតក្នាញ់ ធ្វើដូចផ្ទះគេគ្មានបន្ទប់ស្នាក់នៅ ធម្មតាបើភ្ញៀវមកលេងគេនឹងបន្ទប់សម្រាប់ភ្ញៀវផ្សេង