🌻 CEO កូនមួយ 🌻

276 38 6
                                    

ភាគទី : 06 》[ ក្មួយប្រុសចង់ញ៉ាំការ៉េមទេ? ]
#VHope
____________

《យ៉ាងមិចដែរ? ព្រមអត់?》ថេយ៉ុងលើកចិញ្ចើមសួរបញ្ជាក់ចម្លើយ ត្បិតថាចុះទុនម្លឹងៗហើយមិនព្រមទៀតទើបចម្លែក

《អត់ប្រាក់ខែ? លោកលេងសើចទេដឹង ខ្ញុំគ្មានពេលរញ៉េរញ៉ៃនឹងលោកទេ》ហូប៊ីគិតថាគេលរញ៉ោះខ្លួនទៀតហើយបានជាមកដាក់សំណើរអញ្ចឹង

《នែ...》នាយស្ទុះទាញដើមដៃរាងតូចឲ្យមកប្រឈមមុខហើយចាប់ថ្ពាល់ដោយបាតដៃក្រាស់ទាំងសងខាង អោនសឹងតែទល់ច្រមុះប្រសព្វកែវភ្នែករវាងគ្នានិងគ្នា

《លោកចង់ធ្វើអី លែងខ្ញុំ》ហូប៊ីបើកភ្នែកធំមើលមុខគេ តែបេះដូងលោតសឹងខុសចង្វាក់ ដោយសារតែកៀកគ្នាពេក គេសង្ហាខ្លាំងណាស់ អូទេ! គ្មានសង្ហាអីបន្តិចទេ

《មើលមុខសង្ហាៗនេះហើយគិតសារថ្មីឲ្យឆាប់! ងាយរកបានមកពីណា អង្គរក្សអត់ប្រាក់ខែ ខ្ញុំមិនបានលេងសើចទេ មនុស្សខ្ញុំងាយៗណាស់ ថាហើយគឺធ្វើ មិនដកថយទេ》និយាយតែមាត់ ទឹកមុខក៏ច្រលើម ដៃក៏រវាមទាញចង្កេះតូចមកអឹបនឹងខ្លួននាយពេញទំហឹងទៀត គួរទុកចិត្តបានឬយ៉ាងណា បើរវាមដូចមឹកយ៉ាងនឹង

《គឺ...! លោកបង្ខំខ្ញុំ》ហូប៊ីធ្មិចភ្នែកមិនហ៊ានប្រឈមខ្សែភ្នែកនឹងគេឡើយ មិនក្លាហានសោះ

《ហ្ហើយ Ok! អត់ក៏អត់ទៅអញ្ចឹង ខ្ញុំទៅវិញហើយ តែបើលើកក្រោយត្រូវអាម្នាក់នោះតាមធ្វើបាប ខ្ញុំមិនជួយទេណា》និយាយហើយនាយក៏ងាកក្រោយ ក្នុងចិត្តក៏រាប់ជំហានដើរដើម្បីរងចាំឲ្យរាងតូចឃាត់

《ឈប់សិន!》

ថេយ៉ុងញញឹម ទាយដឹងថារាងតូចនឹងឃាត់ហើយយល់ព្រមនឹងសំណើរនេះមិនខានទេ ច្បាស់ណាស់ហូប៊ីមាត់រឹងតែអញ្ចឹងទេ ការពិតក៏ភ័យខ្លាចនឹងការយាយីរបស់មីនហា ទើបសម្រេចឃាត់ថេយ៉ុងតែម្ដង

《ហ្ហឹមម?》ថេយ៉ុងងាកមកលើកចិញ្ចើមចាំស្ដាប់

《ចុះការងាររបស់លោកនោះ?》ហូប៊ី

《កុំបារម្ភអី កូនចៅខ្ញុំមានច្រើន ខ្ញុំអាចមានពេលមកតាមលោកបានស្ទើរតែ 24h ហើយ និយាយអញ្ចឹង អ៊ុនវុនមានអ្នកទៅយកហើយនៅ?》ថេយ៉ុង

🌻 CEO កូនមួយ 🍒Where stories live. Discover now