🌻 CEO កូនមួយ 🌻

249 43 6
                                    

ភាគទី : 07 》[ បងប្រុសខ្ញុំមិនល្អត្រង់ណា? ]
#Vhope
____________

#ភោជ្ជនីយដ្ឋាន

ថេយ៉ុងនាំអ៊ុនវុនមកញ៉ាំបាយ តែក៏បានខលហៅហូប៊ីមកដែរ អង្គុយញ៉ាំបាយជុំគ្នាបែបនេះហាក់ដូចជាគ្រួសារតែមួយយ៉ាងអញ្ចឹង រាងតូចលួចមើលមុខនាយម្ដងៗមិនដឹងថាកំពុងគិតអីទេ

《មិចក៏ចេះតែមើលមុខខ្ញុំ ស្រលាញ់ខ្ញុំហ្អេះ?》ថេយ៉ុងនិយាយហីៗទាំងញញឹមស្រាល លរលេងផងមែនផង តាមថាក៏ចង់ឲ្យមែនច្រើនជាង

《តែផ្ដាស!》រាងតូចអោនញ៉ាំបាយបន្តលែងហ៊ានមើលមុខគេទៀត ក្រែងថាគេនឹងចាប់បាន

《លោកពូថេយ៉ុងនឹងមកយកកូនរាល់ថ្ងៃមែនទេ appa?》អ៊ុនវុនងាកសួរ appa តិចៗ ព្រោះមុននោះលឺថេយ៉ុងនិយាយម្ដងហើយមិនច្បាស់

《បាទ..លោកពូនឹងមកការពារពួកយើង កូនត្រូវចាំណាស ក្រៅពី appa និងលោកពូថេយ៉ុង ហាមទៅតាមអ្នកណាទាំងអស់លឺទេ?》ហូប៊ីអង្អែលក្បាលកូនប្រាប់មុនឲ្យហើយ ក្រែងមីនហាមកល្បួងដូចមុនទៀត សំណាងណាស់ដែលថេយ៉ុងទៅដល់លឿន

《បាទ...លោកពូថេយ៉ុងនឹងរៀបការជាមួយ appa ត្រូវទេ?》សំណួរនេះធ្វើឲ្យហូប៊ីស្ទើរតែឈ្លក់បាយទៅហើយ ទៅដឹងមកពីណាទៀតហើយលោក

《មិចក៏កូននិយាយអញ្ចឹង អត់ទេ គ្មានរឿងនឹងកើតឡើងទេ》រាងតូចប្រកែកដាច់អហ័ង្កាតែម្ដង រៀបការយ៉ាងមិច? ក្មេងមិនអាចចេះតែនឹកឃើញទេ ច្បាស់ជាមនុស្សចាស់មាត់ឆៅនេះទៀតហើយ

《លោកពូថេយ៉ុងជាអ្នកប្រាប់កូនថាមិនយូរទេ appa នឹងព្រមរៀបការជាមួយគាត់》អ៊ុនវុន

ហ្វូ...!!/ សម្លេងព្រួសទឹកលើមុខថេយ៉ុង

ដោយហេតុថាហូប៊ីកំពុងផឹកទឹក ហើយថេយ៉ុងនៅអង្គុយទល់មុខនឹង ក្រោយលឺកូននិយាយហើយ រាងតូចហាក់ភ្ញាក់ផ្អើលដល់ទប់លែងជាប់ក៏ព្រួសទឹកចេញពីមាត់ខ្ចាយពេញមុខរបស់លោកប៉ូលីសតែម្ដង អ្នកម្ខាងធ្មិចភ្នែកលើកដៃជូតទឹកចេញពីមុខ

《ហ្ហើយ!! ស្លាប់ហើយៗ សុំទោសខ្ញុំគ្មានចេតនាទេ》រាងតូចយកក្រណាត់ត្រប់ចានយកទៅជូតមុខឲ្យថេយ៉ុងទៀត ដោយភ័យថាខ្លួនគ្មានសុជីវធម៌ដាក់គេពេក ភ្លេចមើលថាជាក្រណាត់អ្វី

🌻 CEO កូនមួយ 🍒Where stories live. Discover now