ភាគទី : 15 》[ ពេលខឹងកាចយ៉ាងនេះហ្អេះ? ]
#VHope
____________នាងជេអ៉ីនបើកទ្វារខុនដូមកភ្លាមស្រាប់តែភាំងបើកភ្នែកធំៗ ប្រុងនឹងបិទទ្វារវិញហើយ តែអ្នកខាងក្រៅក៏ទប់ទ្វារជាប់រុញចូលទៅក្នុង
《ហ្ហើយ...នែ យើងមិនឲ្យចូលទេ》ជេអ៉ីន
《យើងក៏មិនចង់មកជាន់ប៉ុន្មានដែរ តែដើម្បីប្អូនយើង ដាច់ខាតមិនអាចបណ្ដោយឲ្យមេរោគដូចឯងមកបំផ្លាញក្ដីសុខគេទេ》ជីននីចាប់កដៃនាងល្អជាប់រុញខ្ទប់នឹងជញ្ជាំងមួយកម្លាំងដៃ មកនេះមិនចង់និយាយរឿងខ្លួនឯងទេ តែចង់និយាយរឿងថេយ៉ុងច្រើនជាង
《យើងគ្មានអីនិយាយទេ អស!ឬខ្លាចយើងក្លាយជាប្អូនថ្លៃឯង បានជាស្ទុះស្ទារមកដល់ទីនេះ》ជេអ៉ីនចាប់ផ្ដើមរៀបរឹកធ្វើមិនខ្លាចជីន ទាំងដែលដឹងហើយថាជីនកាចប៉ុណ្ណា
《ហ្ហឹស! ស្រម៉ៃទាំងថ្ងៃ ថេយ៉ុងមានមនុស្សដែលគេស្រលាញ់ហើយ នេះដល់ថ្នាក់ដាក់ថ្នាំចង់ដេកជាមួយគេ គេខ្ពើមរអើមគេចពីនាងផង យើងមិនសង្ឃឹមទេថាឯងអាចក្លាយជាប្អូនថ្លៃយើង》😏
《មិចក៏ឯងដឹង?》
《រវាងយើងនិងប្អូនគ្មានអាថ៌កំបាំងទេ ឯងគួរតែដកខ្លួនឲ្យហើយទៅ》ជីននីដើរចូលទៅឈរទល់មុខកៀកៗនឹងនាងល្អហើយបង្ហើយមួយប្រយោគទៀត
《យើងមិនចង់វាយមនុស្សស្រីទេ》ជីនងាកក្រោយប្រុងដើរចេញតែជេអ៉ីនក៏មិនចាញ់និយាយកាត់ដំណើររបស់រាងតូចទៀត
《ប្អូនឯងមិនរួចពីដៃយើងទេ យើងនឹងធ្វើឲ្យឯងក្អួតឈាមម្ដងទៀត》ជេអ៉ីន
《អញ្ចឹងហ្អេះ? ផាច់!!》មួយដៃលើថ្ពាល់របស់នាងល្អសឹងវៀចថ្គាម ប្រាប់ហើយថាមិនចង់វាយទេ តែកុំមកឌឺផ្គើនឲ្យសោះ
《ឯងហ៊ានទះយើង ហ្ហឹក..យើងនឹងទៅប្រាប់បងជុនថាឯងមករករឿងយើងទៀតហើយ》នាងល្អខ្ទប់ថ្ពាល់ទាំងមាត់បែកឈាម សក់ក្បាលរញ៉េរញ៉ៃអស់ នាយតូចចាប់ច្របាច់ចង្ការដោយកម្លាំងដៃខ្លាំងគួរសមល្មមនឹងនាងឈឺដែរ
《អញ្ជើញ..គិតថាយើងខ្លាចគេមែនទេ? បើគេត្រចៀកស ឲ្យដឹងគ្នាទៅ ព្រោះថាមិនមែនលើកទី1 ទេ ដែលឯងឌឺយើង》ដៃតូចគ្រវាស់មុខនាងឡើងផ្ងាកទៅម្ខាង