🌻 CEO កូនមួយ 🍒

274 35 2
                                    

ភាគទី : 17 》[ ខ្ញុំខុសដែលឆេវឆាវដាក់កូន ]
#VHope
____________

ហូប៊ីមិនជឿសម្ដីរបស់មីនហាឡើយ កូនរបស់គេមិនអាចរស់នៅមានក្ដីសុខទេជាមួយពួកមនុស្សចិត្តឃោឃៅអស់នេះ ហើយកាលដែលមកចង់បានគេនេះប្រាកដជាមានមូលហេតុហើយ

《ឲ្យយើងនិយាយជាមួយកូនបន្តិច》ហូប៊ីប្រែសម្លេងជាទន់ភ្លន់វិញ ចង់អង្វរគេក៏បានឲ្យតែបាននិយាយជាមួយអ៊ុនវុន ហូប៊ីដឹងថាកូនខឹងតែមួយឆាវទេ ក្មេងនេះមិនដែលបែកពី appa ផង

《អត់ទេ! បងទៅវិញទៅ អរហើយលោកប៉ូលីសគួរតែដឹងហើយមែនទេ ទោសនៃការរំលោភបំពានផ្ទះអ្នកដទៃនោះ》មីនហាវាយចិញ្ចើមដាក់អ្នកទាំង2 ទឹកមុខញញឹមឌឺអស់ស្ទះ

《ហូប៊ី...យើងទៅវិញសិនទៅ》ថេយ៉ុងខ្សឹបក្បែរត្រចៀករាងតូច ព្រោះបើគេប្ដឹងអាចនឹងមានរឿងវែងឆ្ងាយបាន

《អត់! កូនខ្ញុំនៅទីនេះឲ្យខ្ញុំទៅណា គេច្បាស់ជាធ្វើបាបអ៊ុនវុន អ៊ុនវុនហ្អា៎..ចេញមកជួប appa បន្តិចមកកូន appa សុំទោសណា》ហូប៊ីនៅតែមិនព្រមបញ្ឈប់ការតាំងចិត្តនិងចង់បានកូនត្រលប់ទៅវិញ ទើបប្រឹងស្រែកហៅឲ្យកូនបានលឺនិងចេញមកជួបនិយាយគ្នា តែសោកស្ដាយផងក្មេងតូចអត់ដឹងខ្លួនទេ

《នែ! បើមិនទៅ ខ្ញុំឲ្យកូនចៅចាត់ការហើយកុំមកបន្ទោសថាខ្ញុំចិត្តអាក្រក់ឲ្យសោះ》មីនហាចង្អុលមុខហូប៊ីចំៗ អស់ពីនិយាយល្អក៏ប្ដូរមកជាស្រែកគំហកវិញម្ដង គិតឬថាគេព្រមឲ្យអ៊ុនវុនទៅវិញ?

《អាចង្រៃ! អាមនុស្សឆ្លៀតឱកាស ឯងគ្មានបេះដូងទេ ហ្ហឹកៗ...》រាងតូចបានត្រឹមប្រទិចគេតែម្នាក់ឯង ពេលដែលគេដើរចូលទៅវិញបាត់ កូនចៅគេយាមកាមតឹងរឹងណាស់ គិតយ៉ាងមិចទៅ?

..............

《លោកប៉ា...》មីនហាដើរចូលមកក្នុងបន្ទប់របស់ប៉ាខ្លួន ឃើញកូនគេងស្ងៀមៗមុខស្លេកៗ នាយចងចិញ្ចើមបន្តិច

《ពួកវាទៅវិញហើយមែនទេ?》លោកសុង សម្លឹងមុខកូនប្រុសទាំងញញឹមចុងមាត់ គាត់មានកម្លាំងក្រោយទទួលបានឈាមថ្មីក្មេងខ្ចីពីចៅ

《លោកប៉ាសន្យាហើយថាមិនបូមឈាមច្រើនពីកូនខ្ញុំទេ មិចក៏អ៊ុនវុនស្លេកស្លាំងម្លេះ?》នាយជាប៉ាបង្កើតក៏មានចិត្តបារម្ភកូនដែរ មួយរយ:ដែលក្មេងនេះនៅក្បែរនាយ គេឆ្លាតគួរឲ្យស្រលាញ់ ម្លោះហើយទើបចេះតែមិនដាច់ចិត្ត

🌻 CEO កូនមួយ 🍒Where stories live. Discover now