🌻 CEO កូនមួយ 🌻

283 48 6
                                    

ភាគទី : 10 》[ លើកលែងឲ្យគាត់ទៅ ]
#VHope
____________

ណាមជុនដួលអុកគូទពេញទំហឹងក្រោយត្រូវថេយ៉ុងដាល់មួយដៃពេញកម្លាំង មកដល់ផ្ទះលឺតែសម្លេងជីនយំ ដល់ពេលឃើញទិដ្ឋភាពហើយអត់មិនបានពិតមែន

《បងឆ្គួតទេហ្អី?》ថេយ៉ុងអោបបងខ្លួនហើយងាកស្ដីថាឲ្យណាមជុនដែលកម្រោលចោល ណាមួយក៏ធុំក្លិនស្រាទៀត

《ហ្ហឹក..ហ្ហឹក...ថេយ៉ុងជួយបងផង...》ជីននី

《បងមិនលែង! ប៉ាក្មេងចង់ប្រើឱកាសនេះបំបែកយើងមែនទេ? ហ្ហឹស! កុំសង្ឃឹម》ណាមជុនប្រវេរប្រវ៉ាងើបមកតទល់នឹងប្អូនថ្លៃ នាយប្រហែលជាគិតថាថេយ៉ុងក៏រួមគំនិតចង់ឲ្យគេបែកគ្នាដែរ

《លែង? បងជីន ប៉ាឲ្យបងលែងគ្នាហ្អេះ?》

《គេមានស្រី ទៅរស់នៅជាមួយគ្នាហើយ មានអីត្រូវជើងគេទៀត នាងជេអ៉ីនក៏ប្រាប់បងហើយថាគេចេញពីនេះទៅនៅជាមួយគ្នា》ជីននីនិយាយទាំងយំសស្រាក់

《បងមិនបាននៅជាមួយនាងទេ បងទៅនៅ..!》

《មិនបាច់មកដោះសារទេ លោកប៉ាបានឲ្យមេធាវីធ្វើឯកសារលែងលះរួចហើយ ហ្ហឹក》ជីននីកាត់សម្ដីបកស្រាយរបស់ណាមជុនជាមុន ធ្វើឲ្យនាយកាត់តែម៉ួហ្មងក្នុងចិត្តកាន់តែខ្លាំង

《ស្ដាប់់បងបកស្រាយសិន បងនិងនាងគ្រាន់តែទំនាក់ទំនងលេងសើច បងដឹងថាបងខុសដែលលួចលាក់ តែអូនគួរតែគិតពីកំហុសខ្លួនឯងខ្លះផង គិតមើលថាហេតុអីទើបបងទៅរកក្រៅ》ណាមជុន

《.........》ជីននីមិនតបបានត្រឹមតែយំ

《មិនមែនជាពេលបន្ទោសគ្នាទេ ប្ដីប្រពន្ធគួររកចំនុចកណ្ដាលដោះស្រាយបញ្ហា បងជីនរាងឆេវឆាវ តែបងថ្លៃគួរតែចេះបន្ទន់ឥរិយាបទខ្លះ ម្នាក់ជាកាំបិត ម្នាក់ជាពូថៅបែបនេះ មានតែរបួសនិងរបួសប៉ុណ្ណោះ》ថេយ៉ុងនៅកណ្ដាលនិយាយឲ្យពួកបងយល់ បើសិនមិញនេះនាយមកមិនទាន់ អាចនឹងកើតបញ្ហាកាន់តែធំជាងនេះទៅទៀត

《បងសុំទោស...》ណាមជុន

ជីននីនៅតែយំ នៅតែខូចចិត្តដែលបណ្ដោយឲ្យខ្លួនធ្លាក់ចូលក្នុងស្ថានភាពបែបនេះ ច្រើនឆ្នាំហើយមិនដែលមានបញ្ហាអី គ្រាន់តែនាងនោះចូលមកអ្វីៗក៏ផ្លាស់ប្ដូរអស់រលីង

🌻 CEO កូនមួយ 🍒Where stories live. Discover now