ថ្មើនេះ ថេហ៊ីនាងចេញពីរៀនហើយៗក៏ឆ្លៀតចូលទៅម៉ាតដែលបងប្រុសខ្លួនធ្វើការដូចរាល់លើក តែថ្ងៃនេះមិត្តភក្តិនាងម្នាក់ ក៏បានទៅជាមួយផងដែរ។
*ទឺង~~~សម្លេងកណ្ដឹងបន្លឺឡើងខាងមុខទ្វា នេះបង្ហាញថាមានភ្ញៀវកំពុងតែចូលមក ទើបនាយដាងហ្គូងាកទៅមើល
"ត្រូវការអីដែរ?"នាយសួរកំបុតៗបែបនេះ ព្រោះស្គាល់ថេហ៊ីច្បាស់ មួយណាក៏ដឹងថានាងមកក្នុងបំណងអ្វីដែរ រាល់ដងគឺនាយតែងតែស្វាគមន៍នាងបែបហ្នឹង អញ្ចឹងមិនចម្លែកទេ។
"ថ្ងៃនេះបងថេហ៍អត់គិតលុយទេ?"Taehii សួរនាំខ្សឹបៗ តែថានាយសង្ហានោះត្រចៀកវ័យណាស់ស្ដាប់ឮបានយ៉ាងច្បាស់។
"យ៉ាងម៉េច? ចង់ឲបងប្រុសចេញលុយឲទៀតឬ?" ធម្មតាទេ នាយជាថៅកែហាងនេះ អញ្ចឹងរឿងតិចតួចដែលពាក់ព័ន្ធជាមួយបុគ្គលិកគឺនាយដឹងស្រាប់។
"អ្នកណាថា?"នាងស្ដីឡើងទាំងមុខក្រម៉ូវ នេះគេមិនទាន់បាននិយាយស្អីផងក៏ចេះតែអឺអើតែឯកទៅកើត
"គ្មានអ្នកណាថាទេ តែខ្ញុំក៏ដឹងច្បាស់ រាល់លើកទិញមិនដែលឲលុយទេ"Dangu
"នែ៎ មិនដែលឲយ៉ាងម៉េច?បងខ្ញុំឲហើ--" និយាយចុះឡើងក៏ភ្លេចខ្លួន ត្រូវរបូតមាត់ហាឡើងប្រាប់ថាបងដដែល ធ្វើឲនាយម្នាក់នេះបានដៃសើចចម្អកភ្លាមៗ។
"ហ៊ឹស ព្រមទទួលហើយ?"Dangu
"ឆឺស"Taehii ដោយនិយាយអីមិនឈ្នះគេទៀតទើបបែខ្លួនបម្រុងនឹងដើរចេញតែអ្នកជាមិត្តក៏សួរ៖
"ឯងមិនទិញអីញ៉ាំទេ?"Bu-yeon
"អឺមិនទិញទេ លេងឃ្លានហើយគ្រាន់តែឃើញមុខអ្នកលក់ឆ្អែតភ្លាម"និយាយរួចថេហ៊ីក៏ដើរចេញទៅរីឯប៊ូយ៉ុនមិនដឹងថានៅធ្វើអីទើបដើរចេញទៅតាមមិត្ត។
"បើនាងជាប្អូនខ្ញុំវិញ គ្មានឲឈ្លើយអញ្ចឹងទេ" គេចេញទៅបាត់ហើយតែនាយសង្ហាដាងហ្គូឆ្លៀតស្រដីតែឯកឯងថែមទាំងលេងទឹកមុខម៉ូវទៀត ធ្វើដូចគេនៅហើយបានឃើញ>,<
-----‐--------------------
ងាកមកមើលនៅឯវិមានចនវិញ គ្រាន់តែឮសម្លេងឈូឆរ នៅខាងក្រៅ ជុងហ្គុកក៏ទម្លាក់ក្រដាសឯកសាទុកមួយឡែកសិនរួចក៏ដើរចេញមកមើលស្របពេលដែលអង្គរក្សម្នាក់បើករបងទ្វា ទើបបានឃើញហ្គុកហ្គីរត់ទៅរកអ្នកណា
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Фанфик"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...