ពីរមួយថ្ងៃទៅមួយថ្ងៃ ពោះរបស់ Tea ក៏ចេះតែរីកធំម្ដងបន្តិចៗតាមពេលវេលា ចំណែកអ្នកជាស្វាមីវិញសែនយកចិត្តទុកដាក់ជាមួយនឹងប្រពន្ធកូនណាស់ ។
រាល់ថ្ងៃនេះ Jungkook តែងតែចេញពីធ្វើការមុនម៉ោងរហូត មានថ្ងៃខ្លះមិនបានទៅធ្វើការទៀតផង ក៏ព្រោះតែចង់មើលថែប្រពន្ធនៅឯផ្ទះ ទោះបីជា Taehyung ប្រាប់ថាមិនអីក៏នាយនៅតែតាមខ្វល់ខ្វាយគ្រប់វិនាទីដែរ។
ពិតមែនហើយ មកទល់ថ្ងៃនេះគ្រប់គ្នាដែលរស់នៅឯស្រុកក្រៅបាន ត្រឡប់ទៅវិញហើយដោយសារមកកូរ៉េនេះអស់ប៉ុន្មានសប្ដាហ៍ វាយូរគួរសមដែរហ្នឹងណា។
"Cookie ~" Taehyung បន្លឺហៅក្មេងតូចចង់ដឹងថាគេបានគេងឬនៅ? ដូចតែរាល់លើកអញ្ចឹងឯង អាល្អិតចង់គេងជាមួយនឹង Taehyung បែបហ្នឹងហើយទើបគេមកគេងជាមួយ ពេលណាដែលក្មេងតូចគេងលង់លក់អ្នកជាស្វាមីចូលមកយកគេចេញទៅវិញ។
"គេងហើយ?" ដោយសារហ្គុកហ្គីស្ងាត់មាត់លែងមានការឆ្លើយតបទើប Tae ក្រឡេកទៅមើលឃើញថាគេគេងលក់ហើយ គ្រាន់តែដៃនៅអង្អែលពោះគេមិនឈប់។
Taehyung លើកដៃតូចរបស់ក្មេងយកចេញពីពោះខ្លួនថ្នមៗ រួចបានរៀបចំឲ្យគេគេង ស្រួលបួលដោយមិនភ្លេចយកភួយសាច់ក្រណាត់ក្រាស់មកដណ្ដប់ឲ្យផងដែរ។
"រាត្រីសួរស្ដីណា" Taehyung ឱនទៅថើបថ្ងាស់ក្មេងតូចមួយដង្ហើមទាំងញញឹម មុននឹងបម្រុងថាក្រោកឡើងបែខ្លួនដើរចេញទៅ
"Jung នៅមិនទាន់គេងទេ?" ពេលដែលបែមកភ្លាមក៏បានឃើញវត្តមាន Jungkook ចូលមកក្នុងបន្ទប់របស់ហ្គុកហ្គីដែរ។
"បងនៅចាំអូននឹង" Jungkook ដើរមកជិត ឃើញថាអាល្អិតគេងលង់លក់បាត់ ទើបចាប់លើកបីកាយប្រពន្ធឡើងតែម្ដង។
"Jung តិចៗកូនភ្ញាក់ឥឡូវហើយ"
"មិនអីទេ" ចប់សម្ដីនាយក៏បីកាយតូចដើរចេញពីបន្ទប់កូនទៅ ដោយមិនភ្លេចបិទទ្វាឲ្យបានរៀបរយផង រាល់យប់គឺនាយតែងតែធ្វើចោរចូលមកប្លន់ប្រពន្ធពីកូនខ្លួនរហូត។
,,,,,,មកដល់បន្ទប់របស់ខ្លួនវិញ នាយទម្លាក់កាយ Tae ទៅលើពូកថ្នមៗ រួចសឹមឡើងទៅគេងក្បែរតាមក្រោយដោយលើកដៃទៅអង្អែលពោះ Tae លេងដូចតែរាល់ដងអញ្ចឹង, និយាយទៅតាំងពី Taehyung មានកូនមក Jungkook &Cookie តែងតែអង្អែលពោះ tae រហូត។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...