កាលពីម្សិលមិញនោះ មូលហេតុដែលជុងហ្គុកបាននាំកូនប្រុសរៀបផែនការយកចំណេញលើថេហ្យុងក៏ព្រោះតែនាយឃើញថាកូនស្ងៀមស្ងាត់មិនមាត់កសោះ សូម្បីតែញ៉ាំបាយមិនបានមួយម៉ាត់ផងអញ្ចឹងហើយទើបនាយគិតថាបើរកនឹករឿងណាដែលពាក់ព័ន្ធជាមួយនឹងថេហ្យុងនោះច្បាស់ណាស់ថាអាល្អិតនឹងបានធូរស្រាលខ្លះ ហើយការគិតរបស់គេពិតជាមិនខុសមែន ចំពោះហ្គុកហ្គីពេលដែលបានឃើញលោកប៉ាជាមួយនឹងថេហ្យុងស្និទ្ធស្នាលនឹងគ្នា ទោះបីជានៅក្នុងកាលៈទេសៈណា ក៏ក្មេងម្នាក់ហ្នឹងសប្បាយរីករាយបានដែរ។
ក្រោយពីញ៉ាំបាយហើយរួចរាល់ពេលនេះពួកគេទាំងបីក៏បានចេញដំណើរចេញពីផ្ទះលំហែនេះហើយជូនអាល្អិតទៅដើរម៉ាតតាមសន្យា ។
"អ្នកនាង!!!" អ៊ំមេដោះគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញវត្តមានស្រីម្នាក់នេះម្ដងទៀត នារីរូបស្រស់ម្នាក់នេះបានបាត់ទៅអស់រយៈពេលមួយឆ្នាំទៅហើយ ចុះឥឡូវមករកអ្វី?
"អ៊ំកុំបាច់ភ្ញាក់ផ្អើលអី ខ្ញុំមកធម្មតានោះទេ គ្រាន់តែចង់សួរថាតើក្មេងប្រុសឈ្មោះថេហ្យុងជានរណា?" នាងបានមកទីនេះមុនជុងហ្គុកទៀតផង ទើបបានជាឃើញថេហ្យុងថែមទាំងបានស្គាល់ឈ្មោះគេទៀត ហើយនាងនឹងឯងដែលមានស្នាមសាក់នៅក្រោយខ្នងក្រោមស្មាខាងស្ដាំបន្តិច ។
"អ៊ំក៏មិនដឹងដែរ លោកប្រុសយកគេមកតែមួយថ្ងៃហើយក៏ទៅវិញ នេះនៅមិនដឹងផងថាគាត់នឹងមកវិញឬក៏អត់?"
"នេស៎!" នាងលែងសួរនាំបន្ត គ្រាន់តែដកហូតលុយមួយចំនួនហុចឲអ៊ំមេដោះរួចទើបពាក់វែនតាខ្មៅមុននឹងឡើងឡានក្រហមរបស់ខ្លួនវិញ ។
"អ្នកនាងបង្ហាញវត្តមានម្ដងទៀតហើយ?" វ័យចំណាស់បន្លឺឡើងទាំងបង្ហាញទឹកមុខហាក់ខ្លាចរអា នេះក្រែងគាត់ក៏ធ្លាប់ស្គាល់នាង អញ្ចឹងចរឹតនាងបែបណាក៏គួរតែគាត់ដឹងច្បាស់ ។
ការពិតទៅទីនេះគឺជាកន្លែងដែលជុងហ្គុកធ្វើជាការដូសម្រាប់កូនប្រុស វាមានភាពស្ងាត់ មានដីធំទូលាយទើបអាចធ្វើសួនទុកកន្លែងឲក្មេងលេងបាន មកពីហ្គុកហ្គីមានជំងឺខ្លាចមនុស្សច្រើន បែបនេះហើយទើបបានជារកកន្លែងស្ងាត់បានល្អបែបហ្នឹងទុកឲកូនប្រុស។ប៉ុន្តែជាអកុសល ទីនេះរៀបចំសាងសង់មិនទាន់នឹងបានមួយខែស្រួលបួលផង មនុស្សដែលនាយមិនចង់ជួបមុខបែជាមកទីនេះ ថែមទាំងបង្ហាញវត្តមានឲហ្គុកហ្គីឃើញទៀតផង ។ តាំងពីថ្ងៃនោះមក ជុងហ្គុកបានដេញនាងឲចេញឆ្ងាយកុំឲនាងបង្ហាញខ្លួនទៀត ទើបនាងបាត់ទៅជាយូរ រហូតមកទល់ពេលនេះនាងក៏បង្ហាញខ្លួន ។
.....
__ម៉ាត__
មកដើរម៉ាតគឺគ្មានកន្លែងណាឆ្ងាយទេ ក្រៅពីហាងរបស់នាយសង្ហា Park Dangu។ពេលនេះថេហ្យុងកំពុងតែដើររកមើលរបស់ដែលត្រូវទិញ ហើយអ្នកចេញលុយគឺជាជុងហ្គុក ដែលពេលនេះនាយកំពុងតែកាន់កន្ត្រករុញដោយមានអាល្អិតហ្គុកហ្គីអង្គុយក្នុងនោះ។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...