បន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍ជាមួយគ្នាអស់មួយរាត្រីទៅហើយ ឥឡូវនេះថេហ្យុងចាប់ផ្ដើមស្ពឹកស្រពន់នៅត្រង់ចន្លោះភ្លៅជាខ្លាំងព្រោះតែវាជាលើកដំបូងរបស់គេហើយត្រូវបុរសពោះម៉ាយម្នាក់នេះលេងច្រើនទឹកដល់ថ្នាក់សន្លប់ស្អាតទៀតឥឡូវមានអីក្រៅពីអង្គុយសំកុកនៅលើគ្រែងគេចង់ចេញពីបន្ទប់នេះទៅមើលហ្គុកហ្គីក៏មិនបាន។
"ភ្ញាក់ហើយ" Jungkook បន្លឺសួរនាំបន្ទាប់ពីឃើញ Taehyung កំពុងតែអង្គុយសំកុកទាំងមុខស្អុយប៉ែ។
"ហឹម~" Taehyung ក្រហឹមបន្តិច
"ហេតុអីបានជាធ្វើមុខបែបហ្នឹង ខឹងនឹងខ្ញុំរឿងអីមែនទេ?" Jungkook នាយខ្លាចថាគេខឹងនឹងខ្លួនអញ្ចឹងទើបប្រញាប់សួរនាំរកហេតុផល ។
"អត់ទេ " Taehyung គ្មានហេតុផលអីដែលត្រូវខឹងនាយឡើយព្រោះថារឿងកាលយប់មិញគេជាអ្នកបណ្ដោយដោយខ្លួនឯងទេតើ ។
"ចុះធ្វើមុខបែបហ្នឹងធ្វើអី?" មាត់ឆ្លើយថាមិនខឹងទេប៉ុន្តែមើលមុខចុះឡើងស្អុយប៉ែដូចម៉ែឪចាប់បង្ខំឲ្យការប្ដីយ៉ាងចឹង។
"គឺមកពីឈឺ ខ្ញុំដើរអត់រួចទេ" ពេលនេះឈឺខ្លាំងកុលរកយំម្ដងៗទៅហើយ ចង់ឲ្យគេសើចសប្បាយចិត្តដូចកាលពីយប់មិញបានយ៉ាងម៉េចទៅ នេះបើដឹងថាបញ្ចប់ហើយឈឺយ៉ាងនេះប្រហែលជាមិនបណ្ដោយឲ្យនាយលេងចាក់ទឹកដូងអស់ច្រើនទឹកអញ្ចឹងទេ។
"ហ៊ឹស! សឺតចាំបន្តិច" Jungkook លោមុខទៅថើបថ្ងាសរបស់ថេហ៍មួយខ្សឺតទើបក្រោកឡើងយកសម្លៀកបំពាក់មកពាក់ឲ្យបានសមរម្យមុននឹងដើរមកជិតថេហ្យុងហើយក៏ចាប់ប្រកងបីកាយតូចស្ដើងមួយនេះឡើងតែម្ដង រីឯអ្នកដែលត្រូវគេចាប់បីវិញក៏ប្រញាប់លើកដៃទៅស្រាក់ករបស់គេជាប់ព្រោះខ្លាចថាត្រូវធ្លាក់។
"ហេតុអីបានជាមិនចេញទៅ" Taehyung បន្លឺសួនាំបន្ទាប់ពីគេចាប់បីខ្លួនឡើងហើយតែបែជាមិនព្រមដើរទៅ នៅឈរមួយកន្លែងដដែល នេះគិតចង់គោរពទង់ជាតិមែនទេ?
"ថើបមួយសិនមកទើបមានកម្លាំងដើរទៅ" ជាមួយនឹងប៉ាហ្គុកហ្គីបើថាមិនបានចំណេញមួយថ្ងៃគឺដឹងតែញ៉ាំបាយមិនឆ្ងាញ់តែម្ដង ទើបឥឡូវឆ្លៀតឱកាសឲ្យគេថើបខ្លួនទៀត។
DU LIEST GERADE
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...