~1ឆ្នាំមុន~
ត្រឡប់ទៅអតីតកាលបន្តិច នៅតាមដងវិថីដ៏ស្រស់ស្អាតសម្បូរទៅដោយដើមឈើរដុះសងខាងនៃផ្លូវថ្នល់ នៅទីនេះគឺជាផ្លូវដែលកំលោះតូចឧស្សាហ៍ធ្វើដំណើរដូចតែរាល់សព្វមួយដងយ៉ាងចឹង គេតែងតែទម្លាប់ជិះកាត់ផ្លូវនេះ សំដៅទៅកាន់ម៉ាតដែលជាកន្លែងធ្វើការ ។ហើយថ្ងៃនេះក៏មិនខុសពីថ្ងៃកន្លងដែរ Taehyung បានជិះកាត់ផ្លូវមួយនឹង បំណងចង់ទៅធ្វើការខ្លួនដូចរាល់ដងហ្នឹងឯង ប៉ុន្តែថាកំពុងតែធ្វើដំណើរ ស្របពេលតែមួយ គេក៏បានបង្វែចង្កូតម៉ូតូទៅជ្រុងម្ខាងព្រោះមានអ្វីដូចជាទើសទាល់ធ្វើឲ្យចិត្តមិនចង់លូកដៃមិនបាន។
"អាល្អិត,កើតអ្វីនឹង" ចតម៉ូតូភ្លាម Tae ក៏ស្ទុះមកលើកកាយក្មេងតូចដែលអង្គុយយំនេះភ្លេត គេយំខ្លាំងណាស់បើមើលទៅតាមក្រសែភ្នែកដែលគេសម្លឹងដល់គឺឃើញនៅនារីម្នាក់ដែលបែខ្នងដើរទៅមុខយ៉ាងរំភើយ។
"អ្ហឹកៗ អាម៉ាក់! ម៉ាក់ៗ,អ្ហឺ..." ក្មេងតូចទ្រហោរយំខ្លាំងៗថែមទាំងស្រែកហៅនារីម្នាក់នោះថាម៉ាក់មិនឈប់។
"នាងជាម៉ាក់របស់អាល្អិតឯងមែនទេ?" ពេលគេសួរបែបហ្នឹងក្មេងនេះមិនបានឆ្លើយតបឡើយ បែជារុញដៃរបស់ Taehyung ចេញហើយរត់ទៅរកស្រីម្នាក់នោះយ៉ាងលឿន ។
"ម៉ាក់ចង់ទៅណាអ្ហឹក,យកអូនទៅផងបានទេ? អូនសុំអង្វរអ្ហឺ,,,"ក្មេងតូចវ័យត្រឹមតែពីរខួប រត់មកឱបជើងនាងទាំងទឹកភ្នែករហាម ថែមទាំងបានអង្វរកដល់នាងសុំឲ្យនាងយកខ្លួនទៅផង អាល្អិតក្រឡេកមើលទៅក្នុងឡានដែលនៅក្បែរនេះក៏បានឃើញវត្តមានមនុស្សប្រុសម្នាក់តែគេមិនចង់ចាប់អារម្មណ៍ទេ ទើបគិតតែពីយំសុំឲ្យនារីម្នាក់នេះយកខ្លួនទៅជាមួយផង។
"ជុងយ៉ុន!!នេះមិនចេះស្ដាប់ភាសាមនុស្សទេហ្ហេស៎? បានជាយើងប្រាប់ហើយមិនស្ដាប់តាមអញ្ចឹង? កុំមកតាមយើងទៀតអី ឆាប់ទៅផ្ទះវិញទៅ" នាងស្រែកដាក់ក្មេងតូចឡែតៗដេញឲ្យគេចេញ តែក្មេងនេះមានះក្បាលរឹងនៅតែយំរំអុកទាមទារតាមទៅជាមួយ អត់ទ្រាំលែងបានទៀត នាងក៏រុញក្មេងតូចឲ្យដួលមួយទំហឹងតែម្ដង។
*ដឹប!!!
"អក៎អួយ៎!!អ្ហឹកអ្ហឺ,,,,," អាល្អិតត្រូវដួលអុកគូទយ៉ាងតំណំ ធ្វើឲ្យគេយំរិតតែខ្លាំង ធម្មតាទេក្មេងតែឈឺខ្លាំងគឺដឹងតែស្រែកយំហើយ។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...