"ហ្គុកហ្គី ចង់សួរថាប៉ាប៉ាចង់បានប្ដីអត់?ហិហិ" អាល្អិតចោទសួរហើយថែមទាំងសើចស្រស់ចេញធ្មេញទន្សាយឡើងសក្បុសចំណែកឯអ្នកដែលត្រូវក្មេងសួរនាំបែជាគាំងធ្មឹងមិនដឹងគួរឆ្លើយបែបណា ។
"អឺ...." Taehyung ឆ្លើយមិនចេញរីឯជុងហ្គុកវិញបែជាអង្គុយទប់សើចនឹងសំណួររបស់កូនប្រុសខ្លួន ។
"អូហ៌មែន ប្ដីប៉ាប៉ានៅអង្គុយសើចត្រង់នោះ" អាល្អិតស្ដីឡើងភ្លាម ធ្វើឲអ្នកជាប៉ាបង្កើតសើចលែងចេញប្រែទឹកមុខមកជាស្ងួតវិញមួយរំពិច ដោយសារតែគាំងនឹងសម្ដីរបស់ Cookie។ មិនថាតែប៉ាបង្កើតអីសូម្បីតែប៉ាប៉ាសម្ដែងឯណេះក៏គាំងនឹងអាល្អិតដែរ។
"យើងនឹងពិនសម្ដីណាស់ ម៉ោះបានហើយឆាប់គេងទៅ" Taehyung រៀបរឹកពាឲមកជាធម្មតាវិញទើបប្រញ៉ាប់ប្រាប់ឲហ្គុកហ្គីគេង នេះបើនៅតែបន្តនិយាយទៀតសង្ស័យតែទល់ភ្លឺឥឡូវហើយ។
នាយតូចបែខ្លួនមករកអាល្អិតហើយលើកដៃទៅគោះគូទហ្គុកហ្គីថ្នមៗដើម្បីឲគេឆាប់គេង ថេហ៍ឃើញថាហ្គុកហ្គីផ្ដើមបិទភ្នែកគេងហើយ គេក៏រៀងសប្បាយចិត្តបន្តិចព្រោះគិតថាខ្លួននឹងឆាប់បានទៅផ្ទះវិញ ។
"អុ៎ះ!! ប៉ាប៉ា~"គេងសុខៗអាល្អិតក៏បន្លឺឡើងថែមទាំងបើកភ្នែកឡើងក្រឡោតមុននឹងស្ទុះក្រោកអង្គុយ ធ្វើឲថេហ៍ភ្ញាក់កន្ត្រាក់ខ្លួនបន្តិច។
"កើតអីមែនទេ?Cookie?"Taehyung រហ័សក្រោកអង្គុយតាមអាល្អិតក្បែរខ្លួនដែរ។
"ប៉ាប៉ាភ្លេចសំពះខ្នើយកើយហើយ"
"អូហ៌ មែននេះចេះភ្លេចទៅកើតដែរ ហ្គុកហ្គីចាំបានល្អណាស់ណ៎"
"អ្វីដែរប៉ាប៉ាប្រាប់ហ្គុកហ្គីគ្មានថ្ងៃនឹងភ្លេចទេ" ឮសម្ដីរបស់អាល្អិតហើយ ធ្វើឲអារម្មណ៍របស់ថេហ៍ហាក់ប្លែក ផ្ដើមមានភាពកក់ក្ដៅចម្លែកចេញមកពីខាងក្នុងទាំងទ្វេនាពេលនេះ ។
"អញ្ចឹងឆាប់សំពះទៅ" Taehyung
"បាទ" Cookie និយាយហើយទើបអ្នកទាំងពីរបែមុខទៅរកខ្នើយកើយព្រមគ្នាមុននឹងឱនមុខចុះម្ដងបន្តិចៗទៅរកខ្នើយកើយដោយលើកដៃប្រណមទាំងគូ ។រីឯអ្នកដែលឈរមើលពីម្ខាងវិញផ្ដើមជ្រួញចិញ្ចើមមានចម្ងល់នឹកឆ្ងល់នឹងទង្វើកូនប្រុសខ្លួនជាមួយនឹងថេហ្យុង។
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Фанфик"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...