ភាគ37៖លោកស្រលាញ់ខ្ញុំទេ?

3.4K 218 3
                                    

"ចុះបើខ្ញុំមិនបានស្រលាញ់ឯងដូចដែលឯងស្រលាញ់ខ្ញុំវិញនោះ" Jungkook

"មិនអីទេ ចិត្តរបស់លោកតើ លោកចង់ស្រលាញ់អ្នកណាក៏បានដែរហិហិ" Taehyung និយាយទាំងញញឹមស្រស់ តែវាខុសពីចិត្តហើយ ពេលនេះញញឹមលាយឡំទឹកភ្នែកឡើងរហាម ។

"សោកស្ដាយផងអញ្ចឹង ខ្ញុំមិនបានស្រលាញ់ឯងនោះទេ Taehyung "មួយប្រយោគនេះធ្វើឲ្យអ្នកដែលបានសារភាពថាស្រលាញ់ឮហើយសែនឈឺជាខ្លាំង នេះបើថាមិនបានស្រលាញ់ទេក៏គួរណាតែកុហកសិនដែរមកនិយាយប្រាប់ច្បាស់ៗបែបហ្នឹង មិនគិតយល់ដល់អារម្មណ៍របស់គេបន្តិចទេឬ?

",,,," Taehyung លែងនិយាយអ្វីបានត្រឹមតែឈ្ងប់មុខនៅនឹងភួយជិតឈឹង ឈឺក៏ឈឺខ្មាស់គេក៏មិនអន់ដែរដែលខំសារភាពស្នេហ៍ហើយត្រូវគេត្បកពាក្យសម្ដីមកវិញបែបនេះ ។

"ហ៊ឹស!"ពេលដែលបានធ្វើឲ្យក្មេងនេះយំម្ដងទៀត នាយសង្ហាសែនសមចិត្តជាខ្លាំង កាលដែលនាយប្រាប់ថាមិនបានស្រលាញ់ នោះគឺមកពីចង់សងសឹកនឹង Taehyung ពេលដែលគេឆ្លើយជាមួយខ្លួនយ៉ាងដាច់អាហង្កាថា'អត់ទេ'។

នាយក្រាស់ទម្លាក់ខ្លួនទៅគេងក្បែរកាយតូចរួចទើបមានបំណងលើកដៃទៅក្រសោបកាយគេតែត្រូវបាន Tae ស្រដីឡើងភ្លាម៖

"កុំប៉ះខ្ញុំ,លោកមិនបានស្រលាញ់ខ្ញុំទេ អញ្ចឹងកុំយកដៃដ៏ល្អស្អាតរបស់លោកមកប៉ះសាច់របស់ខ្ញុំអី" មិនត្រឹមតែស្រែកប្រាប់គេទេ Tae ក៏សសៀរខ្លួនខិតចេញឲ្យឆ្ងាយពី Jungkook ដែរ។

"កំពុងតែកំណាញ់ខ្លួន?" នាយសែនហួសចិត្តយកតែមែនទែនហើយ នេះមកធ្វើហួងហែងខ្លួនអីទៅ? ភ្លេចហើយមែនទេថាមុននឹងនាយបានធ្វើអ្វីខ្លះ?

"ថាបែបហ្នឹងក៏បាន ព្រោះពីពេលនេះទៅខ្ញុំនឹងរៀនកាត់ចិត្តពីលោកហើយ" ចិត្តវាមិនចង់ប៉ុន្មាននោះទេ តែមាត់នេះចេះតែស្ដីថាសិនហើយព្រោះមិនចង់ឲ្យនាយបានចិត្តពេកពេលដែលគេខំសារភាពហើយបែជាធ្វើរឹកឡើងហំ ។

"កាត់ចិត្តបានដែរ?" Jungkook គិតតែពីសួរបន្តទាំងដែលពេលនេះលួចសើចជាមួយនឹងពាក្យសម្ដីរបស់ Tae ហើយ,និយាយមកធ្វើដូចខ្លួនខ្លាំងណាស់អញ្ចឹង ក្រែងមុននេះយំយែកដោយសារតែនាយសោះ។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Où les histoires vivent. Découvrez maintenant