ភាគ8៖មកនៅជាមួយប៉ាប៉ា

4.3K 262 1
                                    

"ចុះបើធ្វើជាប៉ាកូនខ្ញុំមួយឆ្នាំ" Jungkook សំណួរនេះនាយបានគិតតាំងពីយប់មកម្លេះ ទើបឥឡូវបានជាយកមកសួរនាំ ដោយសារនាយគិតថារយៈពេលមួយឆ្នាំគឺថេហ្យុងអាចជួយកែប្រែកូនប្រុសខ្លួនបានហើយ(ជួយឲហ្គុកហ្គីបំភ្លេចភាពស្ងៀមស្ងាត់ហើយវិលមកដូចជាក្មេងៗដទៃវិញ)

"លោកសួរនេះចង់បានន័យយ៉ាងម៉េច?"

"ក៏ចង់បានន័យថាឲឯងធ្វើជាប្រពន្ធខ្ញុំ នឹងបានធ្វើជាប៉ារបស់ហ្គុកហ្គីដែរ"ឮសម្ដីរបស់ជុងហ្គុកភ្លាមធ្វើឲថេហ៍ផ្ដើមមានអារម្មណ៍ថាច្របូកច្របល់ រិតតែមិនយល់ថាគេសួរបែបហ្នឹងធ្វើអី? មនុស្សស្រីគគោកម្ដេចគេមិនទៅរកឲធ្វើជាប្រពន្ធទៅ ចាំបាច់អីមកត្រូវជាគេទៅវិញ នេះថែមទាំងជាមនុស្សប្រុសដូចគ្នាទៀត តើនាយមិនខ្លាចថាខូចឈ្មោះបុរសសង្ហាប្រចាំអាស៊ីទេឬយ៉ាងណា?

"លោកចង់លេងសើចជាមួយខ្ញុំមែនទេ?" ដោយគិតថាគេចេះតែនិយាយ គ្មានគិតអីយកជាការទេ ព្រោះថានេះពួកគេជាមនុស្សប្រុសដូចគ្នា អញ្ចឹងហើយទើបថេហ៍គិតថាជុងហ្គុកចង់លេងសើចជាមួយ។

"មនុស្សដូចខ្ញុំមិនចេះនិយាយលែងសើចទេ"នាយស្រដីប្រាប់យ៉ាងជាក់លាក់ហើយក៏ច្បាស់ការក្នុងពេលតែមួយភ្ជាប់នឹងទឹកមុខរាបស្មើទៀតធ្វើឲកំលោះតូចជឿហើយថាជុងហ្គុកមិនបាននិយាយលេងទេ។

"ហេតុអីចាំបាច់ត្រូវជាខ្ញុំ" Taehyung

"ខ្ញុំគិតថាឯងច្បាស់ជាដឹង" Jungkook ស្ដីឡើងហើយងាកទៅរកហ្គុកហ្គីដែលកំពុងតែធ្វើភ្នែកម៉ក់ៗដាក់អ្នកទាំងពីរ។ បែបហ្នឹងថេហ៍ក៏ដឹងបាត់ទៅហើយថាមកពីមូលហេតុអ្វីទើបជុងហ្គុកចង់យកគេធ្វើជាប្រពន្ធ។

"លោកចង់ឲខ្ញុំធ្វើជាប្រពន្ធ ទាំងដែលពួកយើងមិនបានស្រលាញ់គ្នាផង" Tae ស្រដីឡើងខ្សឹបៗ

"គ្រាន់តែជាកិច្ចសន្យាប៉ុណ្ណោះ ខ្ញុំមិនបានយកឯងមកធ្វើជាប្រពន្ធមែនទែនឯណា" Jungkook

"ប្រពន្ធសម្ដែងក្នុងរយៈពេលមួយឆ្នាំ?"

"ប្រាកដហើយ"
Skip.....

ក្រោយពីនិយាយគ្នាបានច្បាស់លាស់ហើយ បន្ទាប់មកពួកគេក៏ញ៉ាំអាហារពេលព្រឹកជាមួយគ្នាហាក់បីដូចជាគ្រួសារតូចយ៉ាងចឹង ។បន្ទាប់ពីនឹង ថេហ៍ត្រូវទៅផ្ទះខ្លួនវិញដោយមានជុងហ្គុកជូនទៅដោយផ្ទាល់ហើយហ្គុកហ្គីក៏មកជាមួយផងដែរ ។ប៉ុន្តែមុននឹងទៅថេហ៍គេក៏មិនភ្លេចប្រមូលុយពីនាយ Joc wook និង Jungkook ដែរ>,<

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Место, где живут истории. Откройте их для себя