ភាគ12៖ឆ្លាតណាស់កូនប្រុសប៉ា

4K 260 2
                                    

"បាទ Cookie នៅឯណា?" Taehyung គេមិនបានមកដៃទទេនោះទេ ថែមទាំងមានវ៉ាលីខោអាវមកជាមួយផងដែរ ។

"មកតាមខ្ញុំមក" Jungkook ថាហើយទើបនាយក៏បណ្ដើរគេដើរឡើងទៅជាន់ខាងលើបាត់។

"គេជាអ្នកណា? ហើយយកវ៉ាលីមកធ្វើអី?" Min hae រត់ចេញពីកន្លៀតណាមិនដឹង មកខ្សឹបសួរអ្នកជាបងស្រី ។

"មកសួរយើងឲយើងសួរអ្នកណា នេះថែមទាំងមានវ៉ាលីមកជាមួយទៀត ឬមួយគេមកនៅទីនេះ?" Min Jii

"ជាអ្នកបម្រើថ្មីទេដឹង?"

"ឆ្កួត! អ្នកបម្រើឯណាដែលលោកប្រុសអនុញ្ញាតឲឡើងទៅបន្ទប់ផ្ទាល់ខ្លួននោះ"

"បើមិនមែនជាអ្នកបម្រើទេ តិចគេជាប្រុសកំណាន់របស់លោកប្រុសទៅ*ផូស" Min hae និយាយមិនទាន់ចប់ផងក៏ត្រូវមួយដៃរបស់អ៊ំមេដោះភ្លាមៗ គាត់មកឈរជិត ពីរអ្នកបងប្អូននេះនិយាយគ្នាជាយូរមកហើយ គ្រាន់តែនៅលោបលួចស្ដាប់មើលចង់ដឹងថាពួកគេនិយាយអីខ្លះ។

"នែ៎ បើមាត់អត់កម្របបែបហ្នឹងប្រយ័ត្នតែខ្ទៀតចេញពីវិមានទៅ តិចថាយើងមិនបានប្រាប់"

"ហួយ អ៊ំឈឺណា" នាងលើកដៃអង្អែលក្បាលខ្លួនឯងថ្នមៗហើយងាកទៅរកអ៊ំមេដោះវិញទាំងមុខជូរហួញ។

"អឺ យើងវាយឲឈឺនឹង ឆាប់ទៅធ្វើការភ្លាមទៅប្រយ័ត្នយើងអត់ទ្រាំមិនបានដាក់មួយដៃទៀតឥឡូវហើយ" គាត់លើកដៃជ្រល៎រៀបនឹងវាយមីនហេម្ដងទៀត នាងឃើញបែបហ្នឹងក៏ប្រញ៉ាប់គេចខ្លួនចេញឡើងលឿនរីឯមីនជីក៏មិននៅដែរ ដឹងខ្លួនហើយរត់ត្រុយទៅកាន់ផ្ទះបាយបាត់ ។

"ពួកនេះវើយ នាំតែរឿងដាក់ខ្លួនមែន ប៉ុន្តែថាក្មេងប្រុសម្នាក់នោះជាអ្នកណា? ហើយមកធ្វើអី?" ក្រោយពួកនាងៗចេញផុត អ៊ំមេដោះក៏បង្ហាញអការៈងឺងឆ្ងល់ភ្លេត ។
......

ថេហ្យុងបានចូលមកក្នុងបន្ទប់នេះជាលើកទីពីរហើយ ហើយក៏បានមកគោះទ្វាទូរខោអាវនោះម្ដងទៀតដូចជាកាលពីលើកមុនអញ្ចឹង ។

"Cookie ហ្អា៎ប៉ាប៉ាមកហើយ នេះខឹងនឹងប៉ាប៉ាមែនទេ? ទៅគេសុំទោស" Taehyung និយាយឡើងដោយសម្លេងផ្អែមល្ហែមធ្វើឲក្មេងតូចដែលកំពុងតែនៅក្នុងទូឯណេះចាប់ផ្ដើមមានអារម្មណ៍ថាត្រេកអរ ព្រោះគេដឹងច្បាស់ថាសម្លេងនេះជាអ្នកណា ។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Место, где живут истории. Откройте их для себя