ភាគ28៖អ្នកទីបី

3.6K 224 0
                                    

មូលហេតុដែល Cookie មិនបានខ្លាចនាងមេអំបៅដោយសារតែមុននឹង Taehyung បានប្រាប់គេថា មនុស្សមិនដូចជាសត្វខ្លានោះទេ គេចង់ឲ្យក្មេងនេះមានភាពក្លាហានកុំឲ្យចេះតែភ័យខ្លាច ទើបក្មេងតូចគេយល់បានហើយទើបគិតថានាងក៏ធ្លាប់ជាម៉ាក់ខ្លួនដែរមួយណាថ្ងៃនេះនាងស្ថិតក្នុងឈុតពណ៌សមិនកោងកាចដូចជារាល់ដងទេ បែបហ្នឹងហើយបានជាអាល្អិតតាំងចិត្តថាមិនភ័យ ព្រមនិយាយជាមួយនឹងនាង។
......

"Cookie នឹកម៉ាក់អត់?បើម៉ាក់វិញនឹកកូនណាស់ដឹងដែរទេ"

"បើនឹកអូន ហេតុអីទៅចោលអូន"

"yeonsu អូនមកទីនេះធ្វើអី?" ស្របពេលនេះដែរក៏មានបុរសម្នាក់ដើរមករកនាង ថែមទាំងហៅនាងថាអូនឡើងផ្អែមល្ហែម ធ្វើឲ្យក្មេងតូចដែលបានឮហើយឈរសម្រក់ទឹកភ្នែកមកតែម្ដង ។

"Cookie ~" Taehyung ឃើញក្មេងតូចផ្ដើមរលីងរលោងហើយទើបគេរហ័សងាកមុខមកមើលមុននឹងចាប់ឱបគេឲ្យចូលមកក្នុងរង្វង់ដៃខ្លួន។

"បងទៅវិញសិនទៅ" yeonsu ប្រញាប់ដេញបុរសដែលឈរក្បែរខ្លួនឲ្យចេញព្រោះតែពេលនេះកូនប្រុសនាងយំទៀតហើយ រាល់ពេលឲ្យតែនាងបង្ហាញមុខមកគឺដឹងតែ Cookie យំរហូត។

"ហេតុអីបានជាបងត្រូវទៅ ចុះអូនមកទីនេះធ្វើអីមិនទៅវិញជាមួយបងទេហ្ហេស៎?" មើលទៅនាយម្នាក់នេះដូចជាមិនចង់ទៅសោះ ប្រហែលជាដៃគូរបស់នាងហើយ។

"កូនអូនយំ ឆាប់ចេញទៅសិនទៅចាំអូនទៅតាមក្រោយ" នាងរុញឲ្យបុរសម្នាក់នោះចេញហើយទើបងាកមករក Cookie និង Taehyung វិញ។

"ចេញទៅខ្ញុំចង់និយាយជាមួយនឹងកូនខ្ញុំ"

"តែពេលនេះ Cookie យំហើយអាចចាំនិយាយពេលក្រោយបានទេ" Taehyung ងាកមកតបនឹងនាងវិញធម្មតា ព្រោះគិតថាមកពីនាងជាម្ដាយរបស់គេអញ្ចឹងហើយក៏និយាយគ្នាតាមសម្រួលទៅ ។

"ហើយឯងត្រូវជាស្អីនឹងកូនខ្ញុំ" ជ្រុលជាជួបមុខល្មមអញ្ចឹងក៏សួរនាំតែម្ដងទៅ ព្រោះនាងឆ្ងល់ជាយូរហើយ។

"ខ្ញុំជាអ្នកមើលថែ Cookie " Taehyung

"ត្រឹមតែជាអ្នកមើលកូនឲ្យគេទេត្រូវអត់?"

"ហឹម មិនខុសទេ" នាយតូចឆ្លើយតបទាំងដកដង្ហើមធំ គេពិតជាមិនយល់នឹងកាយវិការរបស់នាងទេ ព្រោះស្ដែងចេញមកដូចជាប្លែកៗ តើនាងនឹង Jungkook បែកគ្នាហើយមែនទេ? ប៉ុន្តែហេតុអីមើលទៅនាងដូចជាខ្វល់នឹងខ្លួនម្លេះ?

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Where stories live. Discover now