បន្ទាប់ពីអ្នកខាងក្រោមមិនបានជំទាស់ឬដេញនាយឲ្យចេញហើយនោះ អ្នកខាងលើក៏រំភើបចិត្តជាខ្លាំង មិនបង្អង់ទេ ចាប់ធ្វើរឿងមនុស្សធំទាំងរាត្រីនេះម្ដងទៀតហើយទាន់គេផ្ដល់ឱកាសឲ្យ ។
*កាត់~~
ក្រឡេកមកមើលអ្នកដែលរៀននៅក្រៅប្រទេសឯណេះវិញ សព្វថ្ងៃនេះ ថេហ៊ីនាងនៅជាមួយនឹងមិត្តសម្លាញ់ហើយនោះគឺជា Bu-yeon ,ពួកគេទាំងពីរស្រលាញ់គ្នាណាស់ មើលថែគ្នាបានយ៉ាងល្អ អាចនិយាយបានថាការស្រលាញ់របស់ Bu-yeon ដែលមានទៅលើ Tae hii លើសពីពាក្យថាមិត្តផងតែមិនមែនជាសង្សានោះទេ"ថ្ងៃនេះសម្រាក អញ្ចឹងឯងចង់ទៅមើលកុនទេ ចាំគ្នាជាអ្នក pay" Bu-yeon ដើរមកជិតអ្នកជាមិត្តដែលពេលនេះនាងកំពុងតែអង្គុយនៅតុរៀនរបស់ខ្លួន ។
"ខ្ជិលណាស់ យើងជាប់រវល់រៀននៅផ្ទះហើយបើឯងចង់ទៅ បបួលពួកអស់នោះទៅ" Tae hii ដេញឲ្យនាងទៅបបួលមិត្តភក្តិផ្សេង នាងតែងតែបែបនេះឲ្យតែ Bu-yeon បបួលទៅក្រៅដឹងតែបដិសេធរហូត ។
"ឯងក៏ដឹងថាយើងមិនចេះដើរលេងជាមួយអ្នកណាក្រៅពីឯងនោះទេ" Bu-yeon ស្រដីឡើងទាំងទម្លាក់មុខចុះ ពេលខ្លះនាងក៏ចេះអន់ចិត្តដែរ ព្រោះឲ្យតែបបួលទៅណាមកណា គឺអ្នកជាមិត្តនេះមិនដែលទៅជាមួយឡើយលើកលែងតែពេលទៅរៀនប៉ុណ្ណោះ ។
"ក៏រៀនដើរលេងជាមួយអ្នកផ្សេងខ្លះទៅ នោះឯងនឹងចេះហើយ" នាងល្អិតម្នាក់នេះនិយាយប្រាប់ដោយមិនងាកមកមើលមុខអ្នកជាមិត្តបន្តិចទេ នេះឥតគិតដល់ចិត្តរបស់គ្នាទេហ្ហេស៎?
"បានហើយ បើមិនចង់ទៅមិនបាច់និយាយប្រាប់ច្រើនទេ យើងឈប់បបួលឯងទៀតហើយខ្លាចថារំខានឯងរៀន" Bu-yeon ថាហើយទើបកញ្ឆក់ខ្លួនដើរចេញទៅដោយបិទទ្វាបន្ទប់ឮសូរឡើងគ្រាំង ធ្វើឲ្យនាងល្អិតរៀងភ័យបន្តិចបន្តួចដែរ ។
"អាយ៉ុនវាខឹងខ្ញុំទេដឹង?"ក្រោយគេចេញទៅផុតបាត់ នាងក៏មានអារម្មណ៍ថាខុសខ្លះ បើគិតសព្វៗទៅតាំងពីមកនៅជាមួយគ្នាពួកនាងមិនទាន់បានដើរលេងជាមួយនឹងគ្នាបានម្ដងណាឡើយ ព្រោះរវល់រៀនរៀងខ្លួន តែថាថ្ងៃនេះជាថ្ងៃសម្រាក អញ្ចឹងគឺសមហើយដែល Bu-yeon ចង់មានពេលដើរលេងជាមួយគេនោះ។
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Фанфик"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...