"អ្ហឹកអ្ហឺៗៗប៉ាប៉ា~~" Cookie
"OK ok យប់នេះប៉ាប៉ានឹងទៅគេងជាមួយកូនវិញណា ប៉ាអត់គេងជាមួយប៉ាហ្គុកទេ" Taehyung
"ចុម! អាកូននឹងលែងចង់ឲ្យឪវាចំណេញហើយ?"អ្នកជាប៉ាបង្កើតឯណេះបន្លឺឡើងខ្សឹបៗទាំងមិនសុខចិត្ត ធ្លាប់តែពីមុនអាល្អិតចង់ឲ្យនាយនៅក្បែរថេហ៍ណាស់តែម៉េចឥឡូវមកយំទាមទារអញ្ចឹង ក្មេងនេះពិតជាកែប្រែមែន ។
ពួកគេទាំងបីចុះទៅជាន់ផ្ទាល់ដីរួចហើយទើបស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នាតាមទម្លាប់ ថ្ងៃនេះ Jungkook មិនទៅក្រុមហ៊ុនទេ ព្រោះតែចង់នៅផ្ទះមើលថែ Taehyung ហ្នឹងឯង ។
ការពិតទៅនៅថ្ងៃនេះ Taehyung មានបំណងចង់យក Cookie ចេញក្រៅទៅដើរលេងប៉ុន្តែឥឡូវត្រូវមកឈឺខ្លួនចង់ទៅណាក៏មិនបាន ។
"Cookie ហ្អា៎ បានហើយប៉ាប៉ាមិនឈឺទេ" ពេលឃើញអាល្អិតគិតតែពីអង្គុយអង្អែលជើងគេ ទើប Tae ស្រដីប្រាប់ ទោះដឹងបែបហ្នឹងក៏ Cookie មិនឈប់អង្អែលដែល។
បាតដៃតូចៗមានសីតុណ្ហភាពត្រជាក់ស្រេបបីដូចជាទឹកកកអញ្ចឹង ពេលបានមកប៉ះស្បែកហើយធ្វើឲ្យថេហ៍ឡើងស្រួលខ្លួន តែក៏មិនសូវជាពេញចិត្តប៉ុន្មានព្រោះគិតថា Cookie នឹងហត់នឿយបើនៅតែបន្តអង្អែលជើងគេបែបនេះ ។
"Cookie ប៉ាចង់ទៅលេងអា Bam កូនចង់ទៅឬអត់?" នឹកឃើញដល់សត្វឆ្កែ ទើបគេចាំបានថាខ្លួនគុំចង់ទៅលេងអា Bamយូរហើយ ឥឡូវគួរដល់ពេលហើយព្រោះកំពុងតែទំនេរស្រាប់ ។
"ចង់តើ ប៉ុន្តែប៉ាហ្គុកអត់ឲ្យទៅទេ" Cookie ឆ្លើយប្រាប់ទាំងច្បូញមាត់ស្រួចៗដាក់ Tae គេធ្លាប់ត្រូវអ្នកជាប៉ាបង្កើតស្ដីបន្ទោសដោយសារតែទៅលេងអា Bam ។
"ចុះឥឡូវប៉ាហ្គុកនៅឯណា?" Taehyung
"គាត់នៅបន្ទប់ធ្វើការ" ទោះបីជានាយមិនបានចេញទៅក្រុមហ៊ុនក៏ដោយ ឆ្លៀតពេលទំនេរនៅផ្ទះបែបនេះក៏ធ្វើការខ្លះ ព្រោះនាយមិនចេះទុកពេលវេលាចោលទេ ។
"ពួកយើងលួចទៅៗ គាត់មិនដឹងទេ ព្រោះប៉ាហ្គុកគាត់ជាប់រវល់ហើយ" កុំថាគេនាំក្មេងខូចអី នេះគ្រាន់តែចង់ទៅលេងសត្វឆ្កែមួយភ្លេតប៉ុណ្ណោះព្រោះខំគុំទុកជាយូរហើយ ។
STAI LEGGENDO
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...