ភាគ29៖ឯងខឹងខ្ញុំមែនទេ?

3.8K 230 3
                                    

"កុំយំអីណាកូន តស់ប៉ាជូនដើរលេង" Jungkook ធ្វើរឹកដូចជាធម្មតា នាយពកូនដើរសម្ដៅទៅឡានយ៉ាងរំភើយដូចជាគ្មានចម្លែកអ្វីសោះ រីឯកំលោះតូចវិញបែជានៅឈរមើលដំណើរនាយទាំងហួសចិត្តដោយឯកឯង។

"ឬមួយក៏ខ្ញុំជាអ្នកទីបីដូចដែលប្រពន្ធរបស់គេនិយាយមែន?" Taehyung នឹកឡើងម្នាក់ឯងទាំងមានអារម្មណ៍ថាខ្លួនដូចជាមនុស្សដែលមកជ្រៀតជ្រែកក្នុងគ្រួសាររបស់អ្នកដទៃយ៉ាងចឹង បើសិនជាគេបែកគ្នាជាមួយនឹងប្រពន្ធគេហើយនោះប្រហែលជាមិនថ្វីទេប៉ុន្តែមុននេះស្រីម្នាក់នោះបានរំលឹកខ្លួនថាកុំឲ្យមានបំណងចង់ធ្វើជាជនទីបីអីអញ្ចឹងក៏បានន័យថាពួកគេទាំងពីរមិនទាន់បែកបាក់គ្នាឡើយប្រហែលនៅជាប្ដីប្រពន្ធនឹងគ្នាធម្មតា រីឯថេហ៍វិញត្រឹមជាអ្នកមកមើលកូនឲ្យគេតែប៉ុន្នឹងឯង។

"ខ្ញុំយល់ហើយ"គិតជាយូរគេរិតតែយល់ច្បាស់ថារឿងកន្លងមកដែលគេចូលមកសម្ដែងធ្វើជាប៉ារបស់ Cookie គឺវាគ្រាន់តែជាតួនាទីធ្វើទៅតាមកិច្ចសន្យាប៉ុណ្ណោះ។

Taehyung ដកដង្ហើមធំសម្រួលចិត្តបន្តិចទើបបម្រុងនឹងបែខ្លួនដើរចេញទៅប៉ុន្តែត្រូវឈប់វិញភ្លាមៗពេលដែលមានអារម្មណ៍ថាដៃខ្លួនត្រូវនរណាម្នាក់មកចាប់ជាប់ ។

"ចង់ទៅណា មិនមកជាមួយគ្នាទេហ្ហេស៎?" Jungkook ដើរមករក Taehyung វិញ ដៃម្ខាងលើកទៅចាប់ដៃគេរីឯដៃម្ខាងទៀតនៅពរអាល្អិតដដែល មុននេះឃើញថាគេមិនទៅតាមខ្លួនទើបបកក្រោយមករកគេវិញ។

"ទៅយកម៉ូតូជិះទៅផ្ទះវិញ" នាយតូចឆ្លើយតបតាមធម្មតាប៉ុន្តែបង្កប់នូវភាពអាក់អន់ស្រពន់ចិត្តនៅក្នុងនោះ គេអន់ចិត្តនឹងនាយណាស់ហេតុអីមិនព្រមប្រាប់គេឲ្យដឹងតាំងពីដំបូងមកហេតុអីទុកឲ្យគេយល់ច្រឡំម្នាក់ឯងថានាយគឺជាពោះម៉ាយម្នាក់ដែលគ្មានប្រពន្ធប៉ុន្តែឥឡូវពេលនេះគេដឹងហើយ។

"ទៅជាមួយខ្ញុំ ម៉ូតូនឹងបន្តិចទៀតមានអ្នកមកយកហើយមិនបាច់ខ្វល់ទេ"នាយនៅតែកាន់ដៃ Tae ជាប់ដដែលហើយក៏មានអារម្មណ៍ដឹងថាពេលនេះគេហាក់បីដូចជាប្លែក នៅសុខៗក៏មុខស្អុយប៉ែ ។

"មិនអីទេ ខ្ញុំចង់ជិះម៉ូតូទៅវិញដោយខ្លួនឯង" tae គ្រលាស់ដៃចេញពីការចាប់របស់នាយហើយរៀបនឹងដើរចេញតែក៏ត្រូវបង្អាក់សារជាថ្មីបន្ទាប់ពីឮសម្ដីរបស់អាល្អិតលើដៃនាយក្រាស់

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Where stories live. Discover now