ភាគ26៖ម្ដងនេះខ្ញុំនឹងថ្នម

4K 216 1
                                    

"លោកដាក់ខ្ញុំចុះទៅ ខ្ញុំលែងអីហើយ ខ្ញុំអាចដើរបាន" Taehyung

"ដឹងតើថាដើរបាន" Jungkook

"ហើយបីខ្ញុំធ្វើអី?"

"បីឯងយកចូលបន្ទប់នឹងហើយ គិតថាឲ្យដើរ ឯងនឹងព្រមចូលបន្ទប់ខ្ញុំហ្ហេស៎?" តបឆ្លើយហើយទើបនាយបោះជំហានដើរចេញទៅរីឯអ្នកដែលត្រូវគេបីវិញក៏លែងហ៊ានសួរនាំបន្តដែរ សម្របខ្លួនឲ្យគេបីតាមចិត្តចុះព្រោះប្រាប់ឲ្យលែងហើយគេមិនព្រមស្ដាប់តាមផង ។

ចូលមកដល់ក្នុងបន្ទប់ Jungkook ទម្លាក់កាយតូចស្ដើងទៅលើពូកថ្នមៗមុននឹងឡើងទៅគេងក្បែរដោយយកដៃម្ខាងទប់ក្បាលខ្លួន រីឯដៃម្ខាងទៀតក្រសោបចង្កេះអង្រងគេជាប់ ។

"លោកធ្វើការរួចរាល់ហើយ?" ឃើញថាបរិយាកាសនាពេលនេះហាក់ស្ងប់ស្ងាត់ព្រោះតែគ្មាននរណានឹងបន្លឺឡើងចំណែកឯ Jungkook វិញគិតតែពីសម្លឹងមុខឥតឈប់ ដល់ថ្នាក់ Taehyung អៀនសឹងតែរួញខ្លួនទៅហើយទើបសម្រេចថាស្រដីសួរនាំគេជាមុន ។

"ហឹម"ជំនួសនឹងការឆ្លើយនាយគ្រាន់តែក្រហឹមដើមកបន្តិចហើយក៏បន្តសម្លឹងមើលមុខ Taeដដែល។

"មុខខ្ញុំប្រលាក់អីហ្ហេស៎?" Taehyung ទម្រាំតែដាច់ចិត្តសួរសំណួរនេះ គេធ្វើភ្នែកឡើងក្រឡេកក្រឡាប់ជាច្រើនសារទៅហើយព្រោះតែមិនហ៊ានងាកមុខទៅសម្លឹងមើលភ្នែករបស់នាយវិញ ។

"ហឹម" ម្ដងទៀតហើយ នាយមិនឆ្លើយទេបែជាផ្ដល់ចម្លើយដោយការក្រហឹមតប ។

"ត្រង់ណាទៅ?" គិតថាមុខខ្លួនប្រហែលជាប្រលាក់មែន បានជា Jungkook សម្លឹងឥតព្រិចថែមទាំងញញឹមស្រស់ហាក់បីដូចជាចង់សើចចម្អកទៀត Tae មិនសួរតែមាត់ទេ ដៃដែលទំនេរក៏លើកឡើងមកជូតមុខខ្លួន ប៉ុន្តែដូចជាគ្មានប៉ះនិងអ្វីសោះ ។

"ជ្រះឬនៅ?" លើកដៃញីមុខបន្តិច Tae ក៏បន្តសួរនាំ ចំណែកឯ Jungkook នៅតែមិនឆ្លើយដដែលនាយប្រែមកជាគ្រវីក្បាលតិចៗចង់បញ្ជាក់ថានៅប្រលាក់ ។

"ប្រលាក់ស្អីទៅ? យ៉ាងម៉េចជ្រះទេ" ការពិតទៅមុខរបស់គេគ្មានទៅប្រលាក់អីនោះទេ គ្រាន់តែនាយក្រាស់ចង់ញ៉ោះលេងហ្នឹងឯង ។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Место, где живут истории. Откройте их для себя