"ប៉ាហ្គុកយប់មិញវៃប៉ាប៉ាមែនទេ?"Cookie មិនត្រឹមតែក្មេងតូចដែលងាកទៅរកជុងហ្គុកទេសូម្បីតែថេហ៍ក៏ងាកទៅរកនាយដែរទាំងបង្ហាញកាយវិការឲកុហក ។
"ប៉ាមិនបានវៃឯណា? ចង់ចោទប៉ាហ្ហេស៎"
"មកពីកូនឃើញស្នាមនៅលើកប៉ាប៉ា"
"អរ-ស្នាមនឹងស្រមោចខាំប៉ាប៉ាកូនទេតើ" នាយមិនបានល្ងង់ឯណា គ្រាន់តែក្រឡេកឃើញពីទឹកមុខថេហ៍ក៏ដឹងបានថាគេមានបំណងចង់ឲនាយកុហកទើបលើកយករឿងមិនពិតមកប្រាប់ ។
"ហាក៎? ស្រមោចហើយចុះមូស" Cookie បង្ហាញទឹកមុខមេងមាំងបន្ទាប់ពីបានចម្លើយពីលោកប៉ាហើយ ម្នាក់ខាងនេះប្រាប់ថាមូសរីឯម្នាក់ខាងនោះប្រាប់ថាស្រមោចអញ្ចឹងគួរជឿមួយណាឲប្រាកដ ។
"អ---អរ៎ គឺស្រមោចក៏ខាំ មូសក៏ខាំដែរ" Taehyung ប្រញ៉ាប់ប្រាប់បន្តព្រោះតែឃើញពីទឹកមុខហ្គុកហ្គីឆ្ងល់ ។
"ប៉ាប៉ាឈឺអត់?" អាល្អិតលែងសួរដេញដោលបន្តពេលដែលឮថាស្រមោចក៏ខាំមូសក៏ខាំបែបហ្នឹងផ្លាស់ប្ដូរមកជាសួរទាំងការបារម្ភហើយលើកដៃទៅអង្អែលករបស់ថេហ៍ថ្នមៗ ។
"ប៉ាប៉ាបាត់ឈឺយូរហើយកុំបារម្ភអី" Taehyung ប្រាប់ទាំងញញឹមទើបចាប់យកដៃតូចដែលអាល្អិតអង្អែលកខ្លួន យកមកថើបវិញ ។
បន្ទាប់ពីនោះអ្នកទាំងបីក៏ញ៉ាំអាហារពេលព្រឹកជាមួយគ្នាមុននឹង Jungkook ចេញទៅក្រុមហ៊ុន ។
"ថ្ងៃនេះម៉ោង12ខ្ញុំមកវិញ ហើយឯងរៀបចំខ្លួនជាមួយនឹងហ្គុកហ្គីឲបានស្អាត ខ្ញុំនាំដើរក្រៅ" Jungkook មុននឹងចូលឡាននាយក៏ឆ្លៀតងាកមកប្រាប់ថេហ៍ឲបានដឹងជាមុន ។
"ម៉ោង12យប់ក៏12ថ្ងៃ" Taehyung
"12ថ្ងៃត្រង់ ម៉ោង12យប់ឯងចេញដើរម្នាក់ឯងទៅ" ថាហើយនាយក៏ចូលឡានទៅ រីឯចុងប្រយោគនោះនាយគ្រាន់តែចង់បញ្ជោះប៉ុណ្ណោះប៉ុន្តែថេហ៍បែជាគិតវែងឆ្ងាយទៅវិញ ។
"ឲទៅណាពាក់កណ្ដាលអាធ្រាតនឹង" ឡានគេចេញផុតពីភូមិគ្រឹះហើយ នាយតូចនៅឆ្ងល់តែឯង><
......"ថ្ងៃនេះមិនទៅរៀនទេហ្ហេស៎? បានជាមានពេលខលមកបង" Taehyung កំពុងតែបត់ខោអាវឲហ្គុកហ្គីបណ្ដើរឆ្លៀតនិយាយទូរស័ព្ទជាមួយអ្នកជាប្អូនស្រីបណ្ដើររីឯអាល្អិតនៅអង្គុយលេងលើគ្រែក្បែរថេហ៍ដែរ ។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...