"បែបផ្សេង? ហើយចឹងឈឺបែបម៉េចវិញ? ឈឺដោយសារអី?" Jungkook
"ឈឺដោយសារឆ្កែខាំទេដឹង" Taehyung ពេលដែលគេឆ្លើយបែបហ្នឹង ធ្វើឲ្យម្ចាស់សំណួរឮហើយសែនក្នាញ់ជាខ្លាំង នាយក្រាស់អត់ទ្រាំពុំបានទេ ខាំបបូរមាត់ក្រោមសម្លឹងមើលថេហ៍មិនដាក់ភ្នែកមុននឹងលោមុខស្ទុះទៅក្រញិចសាច់កាយនោះតែម្ដង ដោយប្រើចុងច្រមុះឈ្មុះឈ្មុលចុះឡើងបង្កឲ្យកើតការឈឺផ្សាដល់ម្ចាស់កាយសារជាថ្មី។
"អា៎---- Jung ឈប់អ្ហឹក,ឈឺណាស់" កំលោះតូចប្រញាប់លើកដៃទៅរុញមុខរបស់នាយក្រាស់ឲ្យចេញយ៉ាងលឿន គេមិនបណ្ដោយឲ្យនាយរុករានកាយម្ដងទៀតទេ ព្រោះទ្រាំឈឺមិនបានហ្នឹងឯង។
"ដឹងតើថាឈឺ" នាយគឺធ្វើឲ្យឈឺហ្នឹងឯង មិនបាច់មកប្រាប់ក៏ដឹងដែរ។
"ដឹង, អញ្ចឹងចង់ធ្វើបាបខ្ញុំមែនទេ?" Taehyung សួរនាំទាំងពេបមាត់ពេបក-គេមិនចង់បង្ហាញភាពទន់ជ្រាយមកឡើយប៉ុន្តែវាទប់មិនបាននោះទេ ដោយសារតែពេលនេះគំនិតដែលគិតនឹងអន់ចិត្តកំពុងតែរើឡើងហើយ។
"មែន,ខ្ញុំចង់ធ្វើបាបឯងព្រោះតែឯងឈ្លើយ" បើស្មានប្រហែលក្មេងនេះមិនបានដឹងខ្លួនទេ ថាកាលដែលហាស្ដីមុននេះគឺធ្វើឲ្យនាយចង់តែប្រដៅទាំងព្រឹកឥឡូវនឹង អញ្ចឹងទើបប្រាប់តែម្ដងទៅ។
"ឈ្លើយ? ហេតុអីបានជាគិតថាខ្ញុំឈ្លើយ?" ណក៎!គិតអីចេះខុស គេមិនដឹងខ្លួនទេថាហេតុអ្វីបានជាសុខៗនាយក្រាស់ចោទថាឈ្លើយ។
"មុននឹងឯងបានប្រាប់ថា ឯងឈឺដោយសារឆ្កែខាំទាំងដែលយើងជាអ្នកខាំសោះហ្នឹង" Jungkook
"អរមកពីបែបហ្នឹងទើបថាខ្ញុំឈ្លើយហ្ហេស៎? ខ្ញុំគ្រាន់តែឆ្លើយបញ្ជោះលោកប៉ុណ្ណោះ ព្រោះគិតថាលោកដឹងដែរតែធ្វើជាសួរ" Taehyung
"ហ៊ានបញ្ជោះខ្ញុំ? ឥឡូវឆាប់សុំទោសភ្លាមចំពោះពាក្យសម្ដីរបស់ឯងនៅមុននេះ" នាយប្រាប់ដោយកំហិត ទាមទារឲ្យ Tae សុំទោសមែនបើមិនអញ្ចឹងទេបានដាក់ទោសឥឡូវហើយ។
"គ្រាន់តែប៉ុន្នឹងសោះឲ្យខ្ញុំសុំទោស,អញ្ចឹងរឿងយប់មិញលោកក៏ត្រូវសុំទោសខ្ញុំដែរ ព្រោះលោកធ្វើឲ្យខ្ញុំឈឺពេញខ្លួន"
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Фанфик"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...