"តែនាងជាម៉ាក់របស់ Cookie "
"កុំខ្វល់អី ដឹងត្រឹមថាពេលនេះឯងគឺជាប្រពន្ធរបស់ខ្ញុំមិនមែនជានាងនោះទេ" Jungkook
"ខ្ញុំមិនមែនជាប្រពន្ធលោកទេ" Taehyung
"មិនមែនជាប្រពន្ធអញ្ចឹងត្រូវជាអីវិញ ក្រែងធ្លាប់គេងជាមួយគ្នាហើយមិនចឹង"នៅចុងប្រយោគនាយសង្ហាបន្លឺឡើងខ្សឹបៗជៀសវាងកុំឲ្យក្មេងស្ដាប់ឮ រីឯកំលោះតូចដែលបានឮច្បាស់នឹងត្រចៀកវិញក្នាញ់គេសឹងតែទះអាបបេពិនហាស្ដីច្រឡឺមបែបហ្នឹងឲ្យបែកនោះទេ។
"អូយ!!"សារនេះគឺឈឺមែនទែនមិនបានលែងសើចដូចមុននេះទេព្រោះតែ Tae ក្ដិចក្បាលដោះរបស់នាយហ្នឹងឯង ។
"បើហ៊ានតែបង្កឲ្យខ្ញុំឈឺម្ដងទៀត ខ្ញុំនឹងចាប់ឯងញិចនៅក្នុងឡាននេះតែម្ដង" Jungkook
"កំពុងតែគំរាម?" Taehyung
"អត់ទេ ប្រាប់ឲ្យដឹងជាមុន"
"ឆើស!!" កាយតូចលែងតបតសម្ដី តែក៏មិនបានចុះចេញពីភ្លៅរបស់នាយដែរ ក៏ដោយសារតែនាយឱបចង្កេះគេជាប់មិនដកដៃហ្នឹងឯង ។
ពីរអ្នកខាងក្រោយកំពុងតែប្រឆាំងគ្នា ដោយនាយកម្លោះរកតែចំណេញរីឯកាយតូចវិញសឹងតែវាយតប់គេឲ្យណាណីបើតាមចិត្តក្ដៅ នេះមកពីធ្វើអ្វីគេមិនឈ្នះទេកុំអីប្រុសម្នាក់នេះនឹងតួក់សាច់ជាពុំខាន។
បើពីរនាក់ដែលនៅខាងមុខឯណេះវិញកំពុងតែក្រញាញ់ខ្លួន អៀនជំនួសអ្នកនៅខាងក្រោយទៅហើយ អាល្អិតហ្គុកហ្គីលួចញញឹមញញែមជាមួយនឹងនាយ ក្យុងមីនមើលទៅដូចជាសប្បាយចិត្តសំបើមណាស់។
__ភោជនីយដ្ឋាន__
កាលដែល Jungkook ចេញពីធ្វើការមុនម៉ោងក៏ព្រោះតែចង់នាំ Taehyung នឹងកូនប្រុសមកបរិភោគអាហារនៅខាងក្រៅម្ដង តាំងពីយក Tae ធ្វើជាប្រពន្ធមកនាយមិនទាន់បាននាំចេញក្រៅ មកភោជនីយដ្ឋានអីបែបហ្នឹងឡើយ ឥឡូវគួរតែមានពេលខ្លះដើម្បីឲ្យមើលទៅដូចជាគ្រួសារតូចមួយបែបហ្នឹងឯង។"ចុះមក" មកដល់ហើយនាយក្រាស់ទម្លាក់ជើងចុះចេញពីឡានថែមទាំងបើកទ្វាឲ្យគេទៀត ប៉ុន្តែ tae វិញបែជាមិនចុះនៅតែអង្គុយក្នុងឡានដដែល។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...