ភាគ34៖ចុះបើខ្ញុំនៅតែផ្ដល់សិទ្ធ

3.5K 210 0
                                    

"អូននៅតែស្រលាញ់បងនិងកូនដូចដើម"

"អ្នកប្រុសថេហ៍!!" Kyung min បន្លឺឡើងពេលដែលឃើញវត្តមានរបស់ថេហ៍និងហ្គុកហ្គីនៅឈរមាត់ទ្វា ហើយពាក្យសម្ដីមុននេះគេបានឮទាំងអស់ ។

"Cookie មករកប៉ាម៉ាក់មក" yeonsu ស្រដីឡើងទាំងសម្លេងផ្អែមល្ហែមដាក់ក្មេងតូច ប៉ុន្តែទោះបីជាផ្អែមយ៉ាងណាក៏គេមិនបានរត់ទៅរកដែរបែជាសសៀរខ្លួនចូលមកឱបជើងរបស់ Tae ទៅវិញ។

"នាងចង់ចេញទៅវិញដោយខ្លួនឯងឬមួយក៏ចង់ឲ្យខ្ញុំហៅសន្តិសុខមកអូសចេញទៅ?" អត់ទ្រាំមើលពីកាយវិការក្លែងក្លាយរបស់ស្រីនេះលែងបានហើយ ទើបនាយក្រាស់មានបំណងឲ្យគេមកអូសនាងចេញតែម្ដង។

"ប្រពន្ធខំមកលេងហើយបងបែជាដេញចេញអញ្ចឹង? បងក៏ដឹងដែរថាអូនមករកព្រោះតែនឹកបងនិងកូន" រាល់ពាក្យសម្ដីរបស់នាងដែលនិយាយចេញមក ក៏ធ្វើឲ្យអារម្មណ៍របស់ Taehyung នៅមិនសុខដែរចេះតែលួចគិតថាខ្លួនជាមារដែលចូលមកជ្រែកក្នុងរឿងគ្រួសាររបស់អ្នកដទៃ។

"នាងគិតថាសម្ដីរបស់នាងនៅតែមានឥទ្ធិពលលើចិត្តរបស់ខ្ញុំមែនទេ? បើមិនទាន់ដឹងទេខ្ញុំក៏ប្រាប់ឲ្យដឹងចុះ នាងអស់តម្លៃនឹងខ្ញុំតាំងពីនាងមានឈានជើងដើរចេញពីខ្ញុំនិងកូនមកម្លេះ, បានហើយឆាប់ចេញទៅ"

"មកពីបែបហ្នឹងហើយទើបអូនចង់មកសុំទោស លើកលែងឲ្យអូនទៅណា Jung" yeonsu

"នេះអាហាររបស់លោក ខ្ញុំគិតថាទៅក្រៅសិនហើយ Cookie នៅទីនេះចុះណា" ដោយគិតថាចង់ទុកពេលឲ្យគ្រួសាររបស់គេបានផ្សះផ្សារគ្នា ទើប Taehyung សម្រេចចិត្តថាចង់ចេញទៅក្រៅ ។

"អត់ទេបើប៉ាប៉ាទៅ អូនសុំទៅដែរ" Cookie ចាប់ដៃនាយតូចជាប់មិនលែងទេ ព្រោះខ្លាចគេពិតជាចង់ទុកឲ្យខ្លួននៅក្នុងនេះតែឯងមែន ។

"ប៉ាប៉ាទៅតែមួយភ្លេតទេ"

"មិនបាច់ទៅណាទេ,អាមីនហៅសន្តិសុខមក" នាយក្រាស់ប្រាប់មកកាន់ Tae ហើយទើបងាកមកបញ្ជាកូនចៅក្រោមគំនាបម្ដង។

"បាទចៅហ្វាយ" Kyung min ឆ្លើយហើយទើបនាយដកទូរសព្ទចេញពីហៅប៉ៅបំណងខលហៅសន្តិសុខហ្នឹងឯង។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Where stories live. Discover now