ភាគ44៖ឯងល្ងង់ខ្លាំងណាស់

3K 218 11
                                    

"អូនចង់គេងជាមួយប៉ាប៉ា" Cookie

"គេមិនមែនជាប៉ារបស់កូនទេ Cookie " គ្រាន់តែបានឮពាក្យសម្ដីមួយនេះខ្ជាក់ចេញពីបបូរមាត់របស់អ្នកជាប៉ាបង្កើតភ្លាម ធ្វើឲ្យហ្គុកហ្គីរហ័សងាកទៅសម្លឹងប៉ាខ្លួនដោយទឹកមុខអាក់អន់ស្រពន់ចិត្តជាមួយនឹង Jungkook ជាពន់ពេក។

មិនត្រឹមតែ Cookie ទេសូម្បីតែ Taehyung ក៏មានអារម្មណ៍ថាចត់បាយខ្លាំងណាស់ដែរ នាយនិយាយត្រូវទេតើប៉ុន្តែហេតុអីក៏គេមានអារម្មណ៍ថាវាឈឺម្លេះ? ឈឺដូចគេយកកាំបិតមកឆ្គាលបេះដូងយ៉ាងចឹង ។

"មកទៅជាមួយប៉ា" Jungkook ម្ដងនេះនាយដើរមកក្បែរកូន ហើយស្រដីប្រាប់ដោយសម្ដីរៀបស្មើធ្វើឲ្យក្មេងតូចឮហើយក៏មានអារម្មណ៍ថាខ្លាចរអាដែរ។

"អត់ទេអ្ហឺៗៗ" Cookie មិនត្រឹមតែប្រាប់ធម្មតាទេ ឥឡូវត្រូវយំហ៊ូរមកតែម្ដង ដោយសារតែភ័យខ្លាចនឹងទឹកមុខរបស់លោកប៉ាបង្កើតផង។

"កុំរឹងរូសជាមួយប៉ា"នាយក្រាស់ថាហើយទើបចាប់ Cookie យកមកពភ្លាម ទោះបីជាគេប្រឹងក្រាញននៀលខ្លួននៅនឹងពូកក៏មិនអាចធ្វើអីបានដែរ។

"ប៉ាប៉ាអ្ហឹកៗ" លើកពកូនរួច មិនចាំយូរនាយក៏ដើរចេញទៅចំណែកឯហ្គុកហ្គីខំស្រែកយំហៅថេហ៍មិនឈប់ព្រោះគេមិនចង់ទៅចោល Taehyung ទេ។

"អ្ហឹកៗ" ក្រោយពី Jungkook ដើរចេញទៅផុត ទើប Taehyung ក៏បណ្ដោយឲ្យទឹកភ្នែកដែលប្រឹងទប់ជាយូរនោះ ឲ្យស្រក់ចុះមកតែម្ដងទៅ ទុកថាគេអស្ចារ្យហើយដែលព្យាយាមទប់វាបានយូរយ៉ាងហ្នឹងនោះ។

ប៉ុន្តែមកទល់ពេលនេះគេទន់ជ្រាយហើយ គេបណ្ដោយឲ្យទឹកភ្នែកជាច្រើនរយតំណក់ធ្លាក់ស្រក់ចុះមកគ្មានដាច់សូរឡើយ ។

"តើឯងយំធ្វើអី? អាថេហ៍ឯងឆ្កួតហើយមែនទេ? គ្រួសារគេបានត្រូវគ្នាវិញឯងគួរតែសប្បាយចិត្តមិនចឹងហ្ហេស៎?ហ្ហឹក" តាំងចិត្តថាមិនចង់យំដែរតែវាដូចជាមិនបានទាល់តែសោះ គំនិតនិងអារម្មណ៍វាកំពុងតែទាមទារឲ្យស្រែក ស្រែកប្រាប់ថាឈឺខ្លាំង ចង់ស្រែកប្រាប់ឲ្យប្រុសម្នាក់នោះដឹងណាស់។

*ក្រាក~គ្រាន់តែបានឮសម្លេងបន្ទប់ត្រូវបើកទ្វា Taehyung ក៏ប្រញាប់លើកដៃមកជូតវាសទឹកភ្នែករបស់ខ្លួនដែលដាបនៅលើថ្ពាល់នេះយ៉ាងលឿន តែទោះគេប្រឹងជូតយ៉ាងណាក៏វាមិនជ្រះស្រឡះបាន100%ដែរនៅតែឃើញក្រឡង់ភ្នែករលីងរលោងបែបហ្នឹងឯង។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)Место, где живут истории. Откройте их для себя